• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមសហព័ន្ធន៍នារី ឃុំផុងថាញ់៖ ឧបត្ថម្ភនារីខ្មែរកសាងគ្រួសារសុភមង្គល

07/03/2023 08:59

សមាគមសហព័ន្ធន៍នារីឃុំផុងថាញ់ ស្រុកកូវកែបានពង្រីកតួនាទីរបស់សមាជិកាស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូននារីឱ្យចូលរួមអង្គការចាត់តាំងសមាគមនារី ដើម្បីចូលរួមកសាងអង្គការចាត់សមាគម រឹងមាំផងដើម្បីឧបត្ថម្ភសមាជិកាកសាងគ្រួសារសុភមង្គលផង។

            សមាគមសហព័ន្ធន៍នារី ឃុំផុងថាញ់មានសមាជិកា ២៦៥ នាក់ ក្នុងនោះមានសមាជិកាស្នូល ៩៥ នាក់ (សមាជិកាស្នូលជនជាតិខ្មែរ ៤៥ នាក់) ។បច្ចុប្បន្ន សមាគមមានក្លឹប "គ្រួសារសុភមង្គល " ០៥ ក្លឹប ដោយមានសមាជិកា ៦៨ នាក់ចូលរួម និងក្លឹបបង្ការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ០៦ ក្លឹប ដោយមានសមាជិកា ៨៥ នាក់ចូលរួម ។ ឆ្លងតាមរយៈទម្រង់ ក្លឹបទាំងនោះបានរួមចំណែកក្នុងការប្រមូលផ្ដុំនិងអប់រំសមាជិកាបងប្អូននារីបង្កើនចំណេះដឹងក្នុងការកសាងគ្រួសារសម្បូររុងរឿង សមភាពនិងសុភមង្គល។

បងស៊ើងធីប៊ិតត្វៀងកំពុងលក់អាហារសម្រន់ដល់អតិថិជន។

            បងស្រីស៊ើងធីប៊ិតត្វៀង នៅភូមិលេខ ២ ឃុំផុងថាញ់ ជាសមាជិកា ក្លឹបគ្រួសារសុភមង្គលរបស់ភូមិជាសមាជិកាម្នាក់ដែលបានសមាគមនារីឃុំយកចិត្តទុកដាក់ឧបត្ថម្ភកសាងគ្រួសារសុភមង្គល។ បច្ចុប្បន្ន បងប៊ិតត្វៀងប្រកបរបរលក់បន្លែ និងលក់អាហារសម្រន់។ រីឯប្តីគាត់វិញប្រកបរបបើកម៉ូតូឌុប មានពេលខ្លះទៅស៊ីឈ្នួលយួរកំបោរ។ ប៉ុន្តែប្តីប្រពន្ធគាត់មិនធុញទ្រាន់ តែងព្យាយាមធ្វើការសន្សំប្រាក់ដើម្បីកសាងជីវភាពគ្រួសារបានធូរធា សុភមង្គល។

            បងស៊ើងធីប៊ិតត្វៀងសំណេះសំណាលដោយរីករាយថា៖ ខ្ញុំមិនចេះប្រើបណ្តាញសង្គម ម៉្លោះហើយមិនសូវក្តាប់បានព័ត៌មាន ។អាស្រ័យបានបងប្អូនសមាជិកាស្នូល ផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍ មានប្រយោជន៍ជាច្រើន ក្នុងនោះ មានចំណេះដឹង ជំនាញក្នុងការថែទាំសុខភាពនិងអប់រំកូនចៅជាដើម  ជំនួយឲ្យខ្ញុំ អនុវត្តមានប្រសិទ្ធភាពក្នុងការកសាងគ្រួសារខ្ញុំ សុភមង្គល។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធន៍នារីឃុំនៅទាំងបង្កលក្ខណៈឲ្យខ្ញុំបានបុលទុនអាទិភាព ៤០ លានដុង កាលពីឆ្នាំ ២០១៨សម្រាប់ធ្វើដើមទុនលក់ដូរទៀតផង។ លក់ដូរបានប្រាក់ចំណេញ ខ្ញុំសន្សំបន្តិចម្តងៗ រួចក៏សង់បានផ្ទះមួយខ្នងតម្លៃជិត ១០០ លានដុងកាលពីឆ្នាំ ២០២១ ។

            ជាមួយតួនាទី និងភារកិច្ចរបស់ខ្លួន សមាគមសហព័ន្ធនារីឃុំ បន្ត ជំរុញមាំបណ្តាសកម្មភាពដើម្បីនាំមកនូវផលប្រយោជន៍ជូនសមាជិកា និងបងប្អូននារី។ បង្កលក្ខណៈឲ្យសមាជិកាបានរៀនសូត្របង្កើនចំណេះដឹង ដើម្បីអនុវត្តល្អតួនាទីជាមេផ្ទះ កសាងគ្រួសារសុភមង្គល។ តាំងពីដើមឆ្នាំ ២០២៣ មកដល់ពេលនេះសមាគមបង្កលក្ខណៈឲ្យគ្រួសារសមាជិកា១៦៩ គ្រួបុលទុនជិត០៥ ពាន់លានដុង។

            បងវិញធីយ៉េមម៉ី ប្រធានសមាគមនាសហព័ន្ធន៍នារីឃុំផុងថាញ់មានប្រសាសន៍ថា៖ "សមាគមនាសហព័ន្ធន៍នារីឃុំមានតួនាទីនិងភារកិច្ចគិតគូរការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនារីក្នុងឃុំ និយាយរួម បងប្អូននារីខ្មែរនិយាយដោយឡែក។ សមាគមតែងម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំដើម្បីផ្សព្វផ្សាយ ឧបត្ថម្ភបងប្អូននារីឲ្យបានរីកចម្រើនគ្រប់វិស័យ។ ក្នុងនោះ យកចិត្តទុកដាក់កសាងនិងបង្កើនគុណភាពសកម្មភាពបណ្តាទម្រង់ ក្លឹបដែលមានប្រយោជន៍ជាក់ស្តែងក្នុងការកសាងគ្រួសារសុភមង្គល។ ទន្ទឹមនឹងនោះ សមាគមនៅទាំងយកចិត្តទុកដាក់ក្នុងការពង្រីក និងបង្កើនតួនាទីរបស់សមាជិកាស្នូលក្នុងការផ្សព្វផ្សាយជូនសមាជិកា បងប្អូននារីបង្កើនចំណេះដឹងដើម្បីអនុវត្តល្អតួនាទី ភារកិច្ចក្នុងការកសាងគ្រួសារសុភមង្គល ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.