• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ជនរួមជាតិខ្មែរភូមិក្បាលទូក៖ ខិតខំរក្សាខ្ជាប់កិត្តិនាមភូមិវប្បធម៌ ជនបទថ្មីខ្នាតគំរូ

04/04/2023 13:06

ភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ បានទទួលស្គាល់ជាភូមិវប្បធម៌ ជនបទថ្មីខ្នាតគំរូនៅក្នុងឆ្នាំ ២០២១ គិតមកទល់ពេលនេះ ជនរួមជាតិខ្មែរក្នុងភូមិតែងរក្សាបណ្ដាលក្ខឋានដែលបានទទួលស្គាល់ ជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនោះ មានភាពវិវឌ្ឍន៍យ៉ាងសកម្ម។

     លោក ថាច់ខន ប្រធានគណៈកម្មការប្រជាជនភូមិក្បាលទូកបានឱ្យដឹងថា៖ ភូមិក្បាលទូលមានគ្រួសារប្រជាជនចំនួន ២៩៥ គ្រួ ដោយមានចំនួនមនុស្សរាយជាង ១.៨០០ នាក់ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរចំនួន ២៤២ គ្រួ ស្រូបយកអត្រា ៨២%។ ភូមិនៅមានគ្រួសារក្រីក្រចំនួន ២២ គ្រួ គ្រួសារជិតក្រចំនួន ៥៥ គ្រួ។ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២៣ មានគ្រួកក្រីក្រ ១៦ គ្រួ  និងគ្រួសារជិតក្រទាំងអស់បានបំបាត់ចាកក្រ នៅតែគ្រួសារក្រចំនួន ៦ គ្រួជាគ្រួសារស្ថិតក្នុងស្ថានភាពក្រីក្រពហុសណ្ឋាន ទទួលបានរបបគាំពារសង្គម។ បណ្ដាគ្រួសារ ដែលភូមិមានគម្រោងបំបាត់ឈ្មោះពីបញ្ជីគ្រួសារក្ររបស់ភូមិសុទ្ធតែមានផែនការឧបត្ថម្ភ ទុនពង្រីកការផលិត ចិញ្ចឹមសត្វដើម្បីគ្រួសារក្រីក្រ ជិតក្របានចាកផុតក្រស្ថិរភាព។ ទន្ទឹមជាមួយការជំរុញការងារបន្ថយភាពក្រីក្រ ភូមិនៅទាំងយកចិត្តទុកដាក់ដល់ការបង្វែររចនាសម្ព័ន្ធផលិត ចិញ្ចឹមសត្វឡើងវិញ និងវិស័យមួយចំនួនដទៃទៀតរបស់ជនរួមជាតិខ្មែរក្នុងភូមិដើម្បីរក្សាខ្ជាប់បណ្ដាក្ខឋានវប្បធម៌ ជនបទថ្មីខ្នាតគំរូដែលបានទទួលស្គាល់។

បងគឹមសល់(ខាងស្ដាំ) និងបង ថាច់ខនពិនិត្យបំពង់អន្ទងឧស្ម័នពីរណ្ដៅប៊ីយ៉ូហ្គាសដែលទើបបានកសាងសម្រេច។

   ដើម្បីរួមចំណែកដល់ការបំបាត់ភាពក្រីក្រ លើកស្ទួយជីវភាពជនរួមជាតិខ្មែរ ចាប់ពីឆ្នាំ ២០២០ មកទល់ពេលនេះ ភូមិសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធសម្រេចរួចរាល់បណ្ដាសំណុំលិខិត ដោះស្រាយឱ្យពលករចំនួន ១៣ រូបទៅពលកម្មមានពេលកំណត់នៅប្រទេសតៃវ៉ាន និងប្រទេសជប៉ុន។ ក្នុងនោះ ពលករភាគច្រើនសុទ្ធតែជាជនជាតិខ្មែរ។

   ភូមិមានផ្ទៃដីកសិកម្មប្រមាណ ១៧៥ ហិកតា ដោយបានប្រជាជនក្នុងភូមិប្រើប្រាស់ផលិតបណ្ដាប្រភេទពូជស្រូវ ដំណាំសម្រេចផ្ទៃដីជាង ៩៥%។ ដោយឡែកក្នុងរដូវសម្រកឆ្នាំ ២០២២-២០២៣ កសិករចុះពូជស្រូវ ដំណាំសម្រេចផ្ទៃដី ១០០%។ ដោយអាស្រ័យការផលិត ដាំដំណាំកាន់តែរីកចម្រើន ម៉្លោះហើយ អនុផលក្រោយប្រមូលផលក៏សម្បូរបែប ងាយស្រួលសម្រាប់ការពង្រីកហ្វូងសត្វចិញ្ចឹមរបស់មាមីងប្រជាកសិករលើភូមិសាស្រ្ត។ បច្ចុប្បន្ន ភូមិមានហ្វួងគោជាង ៣០០ ក្បាល ហ្វួងពពែជាង ១០០ ក្បាលបានចិញ្ចឹមជាលក្ខណៈគ្រួសារ។

   ទោះបីការចិញ្ចឹមសត្វកាន់តែរីកចម្រើនក៏ពិតមែន ប៉ុន្តែជនរួមជាតិខ្មែរនៅទីនោះ តែង ការពារបរិស្ថានបានល្អ មិនបង្កភាពកខ្វក់ដល់បរិស្ថានអាសយជន និងបានឧបត្ថម្ភបណ្ដាគ្រួសារចិញ្ចឹមសត្វកសាងរណ្ដៅ ប៊ីយ៉ូហ្គាសវិនិច្ឆ័យជាតិសំណល់ ដើម្បីប្រជាជនអាចប្រើប្រាស់ជាតិសំណល់សម្រាប់ដុតបម្រើឱ្យការប្រជុំជីវភាព។

   លោកថាច់ខន បានឱ្យដឹងបន្ថែមទៀតថា៖ ស្មារតីយល់ដឹងពីបញ្ហាបរិស្ថានជាបញ្ហចាំបាច់ទាក់ទងដល់ការអនុវត្តន៍បណ្ដាលក្ខឋានវប្បធម៌ ជនបទថ្មីខ្នាតគំរូ ម៉្លោះហើយពេលឃោសនា ផ្សព្វផ្សាយ មានគ្រួសារប្រជាជនចិញ្ចឹមសត្វជាង ៣០ គ្រួចុះឈ្មោះកសាងរណ្ដៅប៊ីយ៉ូហ្គាស គិតមកទល់ពេលនេះ មានគ្រួសារចំនួន ១៨ គ្រួបង់ប្រាក់បដិភាគរួចស្រេច និងកំពុងកសាង។ ចំនួនគ្រួសារក្រៅពីនោះ យឺតបំផុតដល់ដើមខែឧសភាឆ្នាំនេះនឹងកសាងសម្រេច។   ទើបបានកសាងរួចស្រេចរណ្ដៅប៊ីយូហ្គាស និងកំពុងត្រៀមបន្តអំពង់នាំយកឧស្ម័នទៅដុតបម្រើឱ្យការប្រជុំជីវភាពគ្រួសារ បងគឹមសល់ ប្រធានសាខាសមាគមកសិករភូមិក្បាលទូកបានឱ្យដឹង៖ ចំនួនគោ និងពពែរបស់គ្រួសារកាន់តែកើនឡើង ពេលមូលដ្ឋានបំផុសចលនាឱ្យកសាងរណ្ដៅប៊ីយ៉ូហ្គាសមានតម្លៃជាង ១០ លានដុង គ្រួសារខ្ញុំក៏ចំណាយថវិកាជាង៤,២ លានដុង  ដើម្បីបដិភាគ ចំនួនក្រៅពីនោះអាស្រ័យរដ្ឋឧបត្ថម្ភ។ ជាមួយនឹងហ្វួងគោជាង ១០ ក្បាល និងហ្វួងពពែជាង ៣០ ក្បាលរបស់គ្រួសារអាចធានាគ្រប់ជាតិដុត។ រណ្ដៅប៊ីយ៉ូហ្គាស និងវិនិច្ឆ័យជាតិសំណល់ពីការចិញ្ចឹមគោ ពពែជួយឱ្យគ្រួសារខ្ញុំកាត់បន្ថយបានប្រាក់ចំណាយមួយចំណែកព្រមទាំងការពារបរិស្ថានបានល្អទៀតផង។

      ក្រៅពីអនុវត្តល្អលក្ខឋានអំពីបរិស្ថាន បន្ថយភាពក្រីក្រ បច្ចុប្បន្ន បណ្ដាអង្គការចាត់តាំងមហាជនតែងសកម្មក្នុងការបំផុសចលនាប្រជាជនពង្រឹងលក្ខឋានមួយចំនួនក្នុងបណ្ដាលក្ខឋានទាំង ៨ តាមសេចក្ដីកំណត់លេខ ២១១២/QĐ-UBND ចុះថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពី “លក្ខឋានជនបទថ្មីខ្នាតគំរូលើភូមិសាស្រ្តខេត្តត្រាវិញដំណាក់កាល ២០២១-២០២៥”៕

​​​អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.