• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ប្រសិទ្ធភាពពីការរៀបចំក្រុម សមាគមអាជីព

04/04/2023 13:08

ដើម្បីផ្សព្វផ្សាយ អនុវត្ដល្អតាមគម្រោងការលេខ ២៤-ĐA/HNDTW ចុះថ្ងៃទី ៣២ មិថុនា ឆ្នាំ ២០១៦ របស់គណៈអចិន្ដ្រៃយ៍មជ្ឈិមសមាគមកសិករវៀតណាម និងសេចក្តីណែនាំលេខ០៦-HD/HNDTចុះថ្ងៃទី១៩ មករា ឆ្នាំ២០១៧ របស់គណៈអចិន្ដ្រៃយ៍ សមាគមសិករខេត្ដត្រាវិញ“ស្ដីពីការរៀបចំក្រុម សមាគមអាជីព” សមាគមកសិករឃុំចូវដៀង ស្រុកកូវកែ សកម្មក្នុងការផ្សព្វផ្សាយដល់សាខាសមាគម កសាងនិងរៀបចំក្រុម សមាគមអាជីព បង្កលក្ខណៈងាយស្រួលឱ្យសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារ បានរីកចម្រើន ទាំងសម្ភារនិងស្មារតី។

 

     សមាគមកសិករឃុំចូវដៀង មានសមាជិកជាង ២.៦០០ នាក់ ក្នុងនោះ សមាជិក ជាជនជាតិខ្មែរស្រូបយកអត្រា ៧៩%។ ទន្ទឹមនឹងការបង្កលក្ខណៈ ឱ្យសមាជិកបុលទុន ចូលរួមបណ្ដាវគ្គហ្វឹកហាត់ផេ្ទរជូនវិទ្យាសាស្ដ្រ-បចេ្ចកទេស ក្នុងការផលិត ចិញ្ចឹមសត្វ សមាគមកសិករឃុំ នៅទាំងយកចិត្ដទុកដាក់ក្នុងការរៀបចំ ពង្រឹង បង្កើនគុណភាពសកម្មភាពក្រុមសមាគមអាជីពទៀតផង។ ពីព្រោះការងារទាំងនោះ ជាកត្ដាសំខាន់ និងតម្រូវការចាំបាច់ដើម្បីសមាជិកពង្រីកការផលិតទៅតាមអាជីពនីមួយៗ សមស្របនឹងស្ថានភាពជាក់ស្ដែងរបស់គ្រួសារ។

បងគាងធីរ (ទី១ ខាង​ឆ្វេង) កំពុងប្រមូលផលស្រូវ។

        បងថាច់ធីថាញ់ សមាជិកាសាខាសមាគមកសិករភូមិភិរម្យសុខឃុំចូវដៀង បានឱ្យដឹងថា៖ខ្ញុំចូលរួមប្រជុំជីវភាពនៅសាខាសមាគមកសិករភូមិជាច្រើនឆ្នាំកន្លង ពីមុនពេលប្រជុំជីវភាពម្ដងៗ សាខាសមាគមតែងចាត់តាំងប្រជុំ ពិគ្រោះកា​រងា​ររួម មិនបែងចែកសមាជិកណាប្រកបរបរអី្វឡើយ។ តាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ សាខាសមាគម រៀបចំឱ្យសមាជិកដាំដំណាំប្រជុំជីវភាពតាមក្រុមដាំដំណាំ ក្រុមលក់ដូរ ប្រជុំ ជីវភាពតាមក្រុមលក់ដូរ ។ល។ បើតាមខ្ញុំរបៀបប្រជុំជីវភាពបែបនេះល្អណាស់ ពីព្រោះខ្លឹមសារប្រជុំជីវភាពច្បាមតាមបធានបទដែលត្រូវពិគ្រោះ ចែករំលែកបទពិសោធនន៍ដល់គ្នានឹងគ្នា មិនចំណាយពេលច្រើន ប៉ុន្ដែនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ ដូចជាខ្ញុំដាំបន្លែគឺចូលរួមប្រជុំជាមួយនឹងបងប្អូនដាំដំណាំ  ប្ដូរយោបល់គ្នាជុំវិញបញ្ហាកាលបរិចេ្ឆទចុះពូជ ទីផ្សារ ឧបករណ៍ សម្រាប់ផលិត។ល។ នោះគឺជាបញ្ហាគួរពិគ្រោះហើយសមស្របនឹងតម្រូវការជាក់ស្ដែងរបស់អ្នកដាំដំណាំដូចខ្ញុំ។

     បងគាងធី​រ នៅភូមិអូ​រទទឹង (បេ) ឃុំចូវដៀងបានឱ្យដឹង៖ តាមខ្ញុំយល់ឃើញថា រៀបចំក្រុម សមាគមអាជីពគឺរបៀបផ្លាស់ថ្មីពីរូបភាពប្រជុំជីវភាពមួយសមស្របតាមសភាពការណ៍ជាក់ស្ដែងរបស់សមាជិកធានាបានសម្បទា ០៥ យ៉ាង៖ ស្ថិតក្នុងវិស័យពលកម្ម ផលិតធ្វើអាជីវកម្ម សេវាកម្មដូចគ្នា(១)  មានការចាប់អារម្មណ៍ដូចគ្នា (២) មានបំណងចែករំលែកបទពិសោធន៍ដូចគ្នា(៣)  មានស្មារតីទទួលបន្ទុកដូចគ្នា(៤)  ទទួលផលប្រយោជន៍ដូចគ្នា(៥)។ ជាក់ស្ដែងដូចជាខ្ញុំចូលរួមទម្រង់ផលិត​ស្រូវគុណភាពខ្ពស់គឺខ្ញុំបានចូលរួមបណ្តាវគ្គហ្វឹកហាត់បំពាក់បំប៉នអំពីវិ​ទ្យាសាស្រ្ត-បច្ចេកទេសក្នុងការផលិត​ស្រូវគុណភាពខ្ពស់។ល។ ជាពិសេសគឺតែងបានយកចិត្តទុកដាក់បំផុតអំពីតម្លៃ ច្រកចេញបានលំនឹង ញ៉ាំងឱ្យសមាជិកនឹងនរចិត្ដដើម្បីផលិត ពង្រីកសេដ្ឋកិច្ច។បច្ចុប្បន្ន ខ្ញុំផលិតស្រូវគុណភាពខ្ពស់ ០៨​ កុង ក្នុងមួយឆ្នាំ ០៣ រដូវ ទូទាត់ខ្ទង់ចំណាយរួចខ្ញុំចំណេញក្នុងមួយកុងពី ៨០០ ពាន់ ដល់ ០១ លានដុង ក្នុងមួ យរដូវ។ កើនពី ០២ ដល់ ០៤ លានដុង បើប្រៀបនឹងកាលមិនទាន់រៀបចំក្រុម សមាគមអាជីព។

     លោកតូហ្វាងអាញ់ ប្រធានសមាគមកសិករឃុំចូវដៀងបានឱ្យដឹង៖ ការរៀប ចំអនុវត្ដតាមគម្រោងការលេខ ២៤-ĐA/HNDTW របស់គណៈអចិន្ដ្រៃយ៍មជ្ឈិមសមាគមកសិករវៀតណាម និងសេចក្តីណែនាំលេខ ០៦-HD/HNDT របស់គណៈ អចិន្ដ្រៃយ៍សមាគមកសិករខេត្ដគឺដើម្បីជម្នះ ដោះស្រាយនូវបញ្ហាលំបាក អន់ខ្សោយ មួយចំនួនរបស់សមាគមកសិករនៅមូលដ្ឋាន បង្កើតជាគ្រឹះស្ថានសម្រាប់បង្កើនគុណភាពធ្វើសកម្មភាពនិងវិធីសាស្ដ្រកសាងអង្គការចាត់តាំងសមាគមកសិករនៅមូលដ្ឋានឱ្យបានរឹងមាំ។ ផ្តើមពីនោះ ឃុំចូវដៀង ចង្អុលការឲ្យបណ្ដាសាខាសមាគមកសាងផែនការរៀបចំក្រុមអាជីពត្រូវតាមច្បាប់កំណត់។ គិតតាំងពី ឆ្នាំ ២០១៧ មកទល់ចុងឆ្នាំ ២០២២ សមាគមកសិករឃុំ ចាត់តាំងរៀបចំក្រុម សមាគមអាជីពបាន ២១៧ ក្រុម ដោយមានសមាជិក០១ ពាន់នាក់ចូលរួមដូចជា៖​ ក្រុមដាំបន្លែ ក្រុមចិញ្ចឹមមាន់ក្នុងចម្ការ ក្រុមដាំក្រូចពោធិ៍សាត់ ក្រុមដាំក្រូចត្លុងសំបកខៀវ ក្រុមផលិតស្រូវគុណភាពខ្ពស់។ល។

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.