• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ក្រុមសិល្បៈខ្មែរ វត្តស្វាយសៀមថ្មី៖ ត្រៀមជាស្រេចដើម្បីចូលរួមសមោសរសិល្បៈល្ខោនយូកេរ្តិ៍ខ្មែរណាមបូលើកទី ២

04/04/2023 13:11

ក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មី ស្រុកថ្កូវ ជាអង្គភាពមួយក្នុងចំណោម ០៤ អង្គភាពរបស់ខេត្តដែលបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ជ្រើសចូលរួមសមោសរសិល្បៈល្ខោនយូកេរ្តិ៍ ខ្មែរណាមបូលើកទី ២ ឆ្នាំ២០២៣ ។ បន្ទាប់ពីហ្វឹកហាត់អស់រយៈពេលជាង ០៣ សប្តាហ៍ នៅរាត្រីថ្ងៃទី ២៩ ខែមីនា អង្គភាពក៏បានចាត់តាំងពិធីពិនិត្យឆ្លង ល្ខោនយូកេរ្តិ៍ រឿនឫទ្ធិស័កព្រួញមាសសហនិពន្ធដោយលោក ថាច់មុនី - ថាច់សុភី ។

      តាមការវាយតម្លៃរបស់សិល្បកា​រិនីប្រជាជនត្រិនធ្វីម៉ូយ៖ អង្គភាពក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មីស្រុកថ្កូវរៀបចំបានល្អ ទាំងខ្លឹមសាររឿង សម្លៀកបំពាក់ ទេសភាព និងកាយវិការសម្ដែងបានល្អ ការសម្តែងក៏ប្រព្រឹត្តទៅយ៉ាងរលូនតាមតួអង្គម្នាក់ៗញ៉ាំងឲ្យព្រលឹងសិល្បៈល្ខោនយូកេរ្ដិ៍កាន់តែមានភាពរស់រវើក បញ្ជាក់ឲ្យឃើញអំពីលក្ខណៈពិ​សេ​ស អស្ចារ្យនៃសិល្បៈល្ខោនយូកេរ្ដិ៍របស់ជនជាតិខ្មែរ។

តំណាងចូលរួមថតរូបអនុស្សាវរីយ៍ជាមួយក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មី។

     មានការរំភើបចំពោះលទ្ធផលដែលអង្គភាពស្រុកថ្កូវហ្វឹកហាត់បានល្អដូច្នោះ លោក គឹមសាង អនុលេខាអចិន្ត្រៃយ៍បក្សស្រុកថ្កូវបានសំណេះសំណាលដោយរីករាយថា៖ ខ្ញុំត្រេកអរណាស់ដែលបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តជ្រើសអង្គភាពសិល្បៈខ្មែរវត្តស្វាយសៀមថ្មី ស្រុកថ្កូវ ចូលរួមពិធីសមោសរសិល្បៈលើកនេះ។ កាន់តែសប្បាយជាងទៀតនៅពេលចូលរួមរា​ត្រីពិនិត្យឆ្លងរឿងដោយឃើញបណ្តាតួអង្គក្នុងរឿងសម្តែងបានល្អ។ ខ្លឹមសាររឿងមានលក្ខណៈអប់រំល្អ សមស្របនឹងកា​រអប់រំគ្រប់សម័យកាល។ ជាពិ​សេ​សគឺបញ្ជាក់អំពីភក្តីភាពរបស់នា​រីភេទ និងភាពកតញ្ញូរបស់កូនចៅ។ល។

     ចូលរួមសមោសរសិល្បៈល្ខោនយូកេរ្ដិ៍ខ្មែរណាមបូលើកទី២ ឆ្នាំ២០២៣ ក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មីមានអ្នកនិពន្ធ អ្នកដឹកនាំរឿង តន្រ្តីករសិល្បករ -ការិនីជាង ៤៥នាក់របស់ក្រុម​ ចូលរួមផង។

      បានជ្រើសទទួលតួឯក (មេទ័ព)ក្នុងរឿង ឫទ្ធិស័កព្រួញមាសលោក គឹមសូដានៅភូមិ ស្លែងថ្មីស្រុកថ្កូវអរផង បារម្ភផង។ លោកសូដាសំណេះសំណាលថា៖ ដំបូងឡើយ ខ្ញុំបានជ្រើ​សទទួលសម្តែងជាតួអង្គចៅក្រមលុះដល់ចូលរួមហ្វឹកហាត់ អង្គភាពក៏ជ្រើសខ្ញុំឱ្យទទួលសម្តែងជាតួឯកវិ​ញ។ ខ្ញុំ​អរផង ​ភ័យផង។ ក្នុងអំឡុងពេលចូលរួមហ្វឹកហាត់ ខ្ញុំក៏បានប្រធានក្រុម អ្នកដឹកនាំរឿង ជំរុញទឹកចិត្ត ណែនាំសម្តែងយ៉ាងម៉ត់ចត់ ខ្ញុំក៏មានទំនុកចិត្តលើខ្លួនឯងរួចខិត​ខំសម្តែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកជាមួយសមាជិកក្នុងក្រុមសម្តែងឲ្យបានល្អនាពិធីសមោសរ។

     លោក ថាច់មុនី អនុប្រធានគណៈជនជាតិខេត្ត អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង ឫទ្ធិស័កព្រួញមាស ហើយជាអ្នកហ្វឹកហាត់ឲ្យសមាជិកក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មីសំណេះសំណាលថា៖ “ខ្ញុំ និងអ្នកនិពន្ធថាច់សុភី បាននិពន្ធរឿង ឫទ្ធិស័កព្រួញមាសកាលពីឆ្នាំ ២០០៦ រួចបានក្រុមសិល្បៈរស្មីប្រទីបយកទៅហ្វឹកហាត់ និងសម្តែងជាច្រើនលើក នៅ ខេ​ត្តនានា អស់រយៈពេលជាច្រើនឆ្នាំ។ សមោសរសិល្បៈលើកនេះអង្គភាពសិល្បៈខ្មែរវត្តស្វាយសៀមថ្មីក៏បានជ្រើសយករឿង ឫទ្ធិស័កព្រួញមាស នេះដែររួចបានអញ្ជើញខ្ញុំឲ្យទទួលបន្ទុកជាអ្នកដឹកនាំរឿង។ នៅ​ពេល​ហ្វឹកហាត់ជួប​ការ​លំបាក​ច្រើន​ ពីព្រោះតន្តី្រករ សិល្បករ -កា​រិនីមានទីលំនៅឆ្ងាយៗពីគ្នា ពិបាកជួបជុំគ្នា។ ប៉ុន្តែដោយបានព្រះតេជគុណថាច់ញ៉ឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី ព្រះអង្គមានកិត្យានុភាព មានទឹកព្រះទ័យស្នេហាសិល្បៈប្រពៃណីជាតិ ទើបញ៉ាំងឲ្យសមាជិកក្នុងក្រុមខិតខំជម្នះការលំបាក​ស្ម័គ្រ​ចិត្តមកចូលរួមហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ជំរុញឲ្យខ្ញុំក៏ខិតខំអនុវត្តសម្រេចភារកិច្ចរបស់ខ្លួនផងដែរ។

      ព្រះតេជគុណ ថាច់ញ៉ឹកព្រះចៅអធិការវត្ត ស្វាយសៀមថ្មី អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ មានថេរដីកាថា៖ ដោយបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ជ្រើសឲ្យចូលរួមក្នុងពិធីសមោសរលើកនេះ អា​ត្មាមានអារម្មណ៍រីករាយណាស់។ ដូច្នេះហើយ ទើបអា​ត្មាបាន​ពិគ្រោះ ជ្រើសរឿង ក៏ដូចជាអញ្ជើញបងប្អូនមកដើម្បីជ្រើសយកតួអង្គសម្តែងឲ្យបានសមស្រប តាមលក្ខណៈសិល្បៈយូរកេរ្ដិ៍ ជាប្រភេទសិល្បៈប្រពៃណីខ្មែរដ៏អស្ចារ្យ។ នេះជាលើកដំបូងដែលសមាជិករបស់ក្រុមចូលរួមសម្តែងសិល្បៈ “យូកេរ្ដិ៍”ដូច្នោះហើយរមែងជួបការលំបាកច្រើន ប៉ុន្តែដោយមានបំណងចង់ឲ្យសមាជិកក្នុងក្រុមបានរៀនសូត្រ ផ្តោះប្តូរសិល្បៈពីអង្គភាពនានានៅពិធីសមោសរ ទើបអាត្មាជំរុញទឹកចិត្តឲ្យបងប្អូនក្នុងអង្គភាពខិតខំហ្វឹកហាត់ដើម្បីចូលរួមពិធីសមោសរសិល្បៈលើកនេះ។ ក្នុងនាមជាប្រធានក្រុម ថ្វីត្បិតតែអា​ត្មាមិនបានជួយណែនាំហ្វឹកហាត់ផ្ទាល់ផ្នែកសិល្បៈក៏ដោយប៉ុន្តែអា​ត្មាតែងចូលរួមឧបត្ថម្ភទាំងសម្ភារ និងស្មារតី ដើម្បីក្រុមចូលរួមសម្តែងឲ្យបានល្អនៅពិធីសមោសរសិល្បៈ។

ឈុតសម្តែងរឿងឫទ្ធិស័កព្រួញមាស។

     រឿង ឫទ្ធិស័កព្រួញមាសអ្នកនិពន្ធបានយោងតាមរឿងបុរាណ រួចច្នៃប្រតិដ្ឋបន្ថែមឲ្យមានខ្លឹមសារអប់រំសមស្របនឹងបច្ចុប្បន្ន និងមានការបញ្ជូលបុគ្គលិកលក្ខណៈរបស់តួអង្គឱ្យសមស្របតាមទស្សនៈ ចិត្តសា​ស្រ្ត ពេញនិយមរបស់ទស្សនិកជនក្នុងបច្ចុប្បន្ន។ ខ្លឹមសារ និងកត្តាសំខាន់របស់រឿងគឺមានការអប់រំល្អ លើកតម្តើងភាពស្មោះត្រង់របស់នា​រីភេទតាមរយៈតួអង្គ លក្ខិណា ភរិយាទី ១ របស់មេទ័ព ឫទ្ធិស័កភាពកតញ្ញូរបស់កូនចំពោះឪពុកម្តាយ តាមរយៈតួអង្គ ស័កសុ​ណ្ណារី និងស័កស៊ី​ថន ទោះជាឪពុកក្បត់ម្តាយ បោះបង់គ្រួសារក៏ដោយពួកគេនៅតែគោរពស្រឡាញ់ឪពុកជានិច្ច។ រឿង​នេះ​នៅទាំង​រិះគន់ប្រភេទ​មនុស្ស​ដែល​មាន​ចរិត​លោភលន់ បុណ្យស័ក្តចិត្តឃោរឃៅបោះបង់​ប្រពន្ធ​កូន​តាម​ចរិត​របស់តួអង្គ មេទ័ពឫទ្ធិស័ក ។ ទន្ទឹមនឹងនោះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពយុត្តិធម៌របស់ច្បាប់ ពោលគឺអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មត្រូវតែផ្តន្ទាទោសតាមច្បាប់ ដើម្បីនាំមកនូវភាពយុត្តិធម៌ជូនសង្គម តាមរយៈកា​រ វិនិច្ឆ័យរបស់ចៅក្រមចំពោះអ្នកទោស ឫទ្ធិស័ក។ល។

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.