
27/04/2021 09:07
វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ស្ថិតនៅភូមិបាយ៉ាម (បេ) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ជាវត្តខ្មែរមួយរក្សាខ្ជាប់លក្ខណៈបុរាណ និងជាវត្តមួយក្នុងបណ្ដាវត្តខ្មែរដែលមានសគុណចំពោះបដិវត្តន៍ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិកឈ្លានពាន។
06/04/2021 08:54
អនុវត្តគម្រោងការផ្តល់អត្តសញ្ញាណពលរដ្ឋ រយៈពេលកន្លងហើយ នគរបាលទូទាំងខេត្តបង្កើនកងកម្លាំង វិធីសាស្ត្របង្កើតជាច្រើនក្រុមការងារអនុវត្តនៅនឹងអង្គភាពផង ចល័តចុះដល់មូលដ្ឋានផង សកម្មភាពជាបន្តបន្ទាប់ជានិច្ចកាលព្រមទាំងថ្ងៃសម្រាក់ និងអនុវត្តទាំងពេលយប់ដើម្បីទទួលយកសំណុំលិខិតផ្តល់អត្តសញ្ញាណពលរដ្ឋជូនប្រជាជនត្រឹមត្រូវតាមការកំណត់។
16/03/2021 09:24
ពេលនិយាយដល់ការសិក្សាភាសាខ្មែរនិយាយរួម លើភូមិសាស្រ្តខេត្តត្រាវិញនិយាយដោយឡែក គេតែងនឹកដល់មូលដ្ឋានអប់រំនៅតាមវត្តអារាម។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១១ សាលាសកលវិទ្យាល័យត្រាវិញបានបើកថ្នាក់ជំនាញភាសាខ្មែរ មិនត្រឹមតែជួយឲ្យនិស្សិត សិក្សាស្រាវជ្រាវស៊ីជម្រៅអំពីភាសា ហើយនៅទាំងបើកឱកាសមុខរបរថ្មីជូនដល់បណ្តានិស្សិតក្នុងនិងក្រៅខេត្តទៀតផង។
09/02/2021 09:18
កាលពីថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ការិយាល័យនៃគណៈកម្មាធិការបក្សខេត្តចេញសេចក្តីប្រកាសសេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត នាសន្និបាតគណៈកម្មាធិការបក្សខេត្ត លើកទី ៣ (អាណត្តិកាលទី ១១)។ បន្ទាប់មក ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១ គណៈកម្មាធិកាប្រជាជនខេត្តចេញផ្សាយសារលិខិតលេខ ៣៤៩/UBDN-THNV “ស្តីពីការអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត”។
19/01/2021 09:07
បច្ចុប្បន្ន បញ្ហាអាសន្នរោគកូវីដ-១៩បានក្លាយជាបញ្ហាព្រួយបារម្ភរួមរបស់ប្រជាជន។ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាជន គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សគ្រប់លំដាប់ថ្នាក់ បណ្តាអង្គការមហាជន ផ្នែកជំនាញឃុំអាងក្វាងហ៊ឺវតែងលើកកម្ពស់ការងារបង្ការ ទប់ស្កាត់អាសន្នរោគ ធានាឱ្យការពង្រីកសេដ្ឋកិច្ចផង ធានាឱ្យការបង្ការទប់ស្កាត់អាសន្ន រោគមានប្រសិទ្ធភាពផង។
05/01/2021 08:24
កាលពីថ្ងៃទី ២៩ ធ្នូ លោកយឿងយ៉ាយផុង នាយករងមជ្ឈមណ្ឌលជំរុញឧស្សាហកម្មនិងជំរុញពាណិជ្ជកម្មខេត្ត រួមជាមួយតំណាងថ្នាក់ដឹកនាំការិយាល័យសេដ្ឋកិច្ចទីក្រុងត្រាវិញបានអញ្ជើញទៅពិនិត្យទទួលស្គាល់គម្រោងការ “ឧបត្ថម្ភអនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងការផលិតនំលាជទឹកដោះ” នៅគ្រួសារពាណិជ្ជកម្មហ្វិញម៉ូយ ស្នាក់នៅអនុសង្កាត់លេខ ១ សង្កាត់ទី ៥ ទីក្រុងត្រាវិញ សរុបថវិកា ១៩៨ លានដុង ក្នុងនោះមជ្ឈមណ្ឌលជំរុញឧស្សាហកម្មមូលដ្ឋានឧបត្ថម្ភ ៨៨ លានដុង។
22/12/2020 10:01
លោកស្រីឡេមិញធឺ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហាវ ស្រុកចូវថាញ់បានឲ្យដឹង៖ អាស្រ័យឃុំមាន តំបន់ ទឹកសាបនិងទឹកប្រៃស្ថិតនៅខាងកើត និងខាងលិចផ្លូវជាតិលេខ ៥៣ ក្រៅពីនោះ បណ្តាឆ្នាំជិតៗនេះ អាស្រ័យជះឥទ្ធិពលរបស់អាកាសធាតុប្រែប្រួល រាំងស្ងួត ជ្រាបជាតិជូរប្រៃ ម្ល៉ោះហើយលក្ខណៈផលិតស្រូវរដូវទី ០៣ របស់ឃុំជួបការលំបាកច្រើន បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៩-២០២០។ ផ្តើមពីស្ថានភាពខាងលើ មូលដ្ឋានបានកែប្រែរបៀបផលិតដើម្បីសម្របសម្រួលតាមអាកាសធាតុប្រែប្រួល កាត់បន្ថយការខូចខាត និងពង្រីកភាពមានព្រៀបរបស់បណ្តាតំបន់ដែលមានលក្ខណៈអំពីជលផលនៅបណ្តាភូមិភ្ជាប់ជាមួយទន្លេតៀង។ល។