• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអតីតយុទ្ធជនឃុំឡុងស៊ើង៖ មានទម្រង់ជាច្រើនលើកស្ទួយជីវភាពសមាជិក

27/04/2021 08:16

បច្ចុប្បន្ន សមាគមអតីតយុទ្ធជនឃុំឡុងស៊ើង ស្រុកកូវង៉ាងមានសមាជិក សមាជិកាចំនួន​ ២០៣ នាក់ ក្នុងនោះសមាជិកជាជនជាតិខ្មែរ ៥៤ នាក់ សមាជិកជាបក្ខជន ៤៣ នាក់ និងសមាជិកា ១៦ នាក់។ ក្នុងបណ្តាឆ្នាំកន្លង សមាគមបំផុសចលនាបណ្តា​សមាជិកឲ្យជ្រោមជ្រែងអនុវត្តល្អបណ្តាចលនាអាស្រ័យសមាគមថ្នាក់លើផ្សព្វផ្សាយ  ពង្រីកការផលិត កសាងបណ្តាទម្រង់សេដ្ឋកិច្ច ផ្តើមពីនោះលេចឡើងបណ្តាគំរូអតីតយុទ្ធជនធ្វើសេដ្ឋកិច្ចពូកែច្រើនរូប។

អតីតយុទ្ធជនថាច់កាត្រៀមបម្រុងចំណីសម្រាប់គោ។

លោកង្វៀងទ្រឿងស៊ើង ប្រធានសមាគមអតីតយុទ្ធជនឃុំឡុងស៊ើងបានឱ្យដឹងថា៖ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ សមាគមចលនាសមាជិករក្សាល្អបណ្តាក្រុមចូលហ៊ុនទុន​នៅតាមភូមិចំនួន ៩ ភូមិ ជាមួយទុនចូលរួមចំនួន ៨៥ លានដុង ដោះស្រាយ​ឱ្យសមាជិកជាង  ២០ នាក់ខ្ចីពង្រីកការផលិត។ ក្រៅពីនោះ សមាគមសហការជាមួយបណ្តាសាខាសមាគមក្តាប់ពីបំណងប្រាថ្នារបស់សមាជិកដើម្បីធ្វើសេនាធិការ ជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ស្នើបណ្តាតម្រូវការចាំបាច់របស់សមាជិក​ដើម្បីរួមចំណែកដោះស្រាយបណ្តាបញ្ហាទាក់ទងដល់ចលនាសមាគមដូចជាការពង្រីកសេដ្ឋ​កិច្ចរបស់សមាជិកជាដើម។ អាស្រ័យហេតុនោះ សមាជិកភាគច្រើនបានបង្កលក្ខណៈដើម្បីបានបុល​ទុនអាទិភាពពីធនាគារគោលនយោបាយសង្គមបានប្រមាណ ៤,១៥ ពាន់លានដុង អនុវត្តបណ្តាទម្រង់ចិញ្ចឹមសត្វ  ដាំដំណាំ ជួយឲ្យជីវភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រចីរភាព។ បច្ចុប្បន្ន មានសាខាសមាគម ៣ ភូមិគឺដើមផ្នោររាំង ត្រពាំងក្រពើ និងភូមិថ្មីគ្មាននៅមានសមាជិកអតីតយុទ្ធជនក្រីក្រឡើយ។ ចំនួនគ្រួសារសមាជិកក្រីក្រនាពេល​បច្ចុប្បន្នគឺ ៥ គ្រួ ជិតក្រ ៨ គ្រួ គ្រួសារសមាជិកធូរធា មានបាន ៤៥ គ្រួ ខិតខំដល់ចុងឆ្នាំ ២០២១ នឹងមានគ្រួសារសមាជិកក្រីក្រពី ០១-០២ គ្រួទៀតបានចាកផុតភាពក្រីក្រ  គ្រួសារសមាជិកជិតក្រពី ០៣-០៤ គ្រួចាកផុតជិតក្រ។

ធ្វើដំណើរទៅទស្សនាទម្រង់ចិញ្ចឹមគោរបស់អតីតយុទ្ធជន ថាច់កា នៅភូមិពាក់រហាត់ យើងខ្ញុំកាន់តែមានអារម្មណ៍រំពឹងគិតពីភាពស្វាហាប់ក្នុងការពលកម្មផលិត ជាពិសេសគឺ ជា​មួយស្មារតីហ៊ានគិតហ៊ានធ្វើរបស់សមាជិករូបនេះ។ បច្ចុប្បន្ន គ្រួសារអតីតយុទ្ធជនថាច់កា មានគោ ១៥ ក្បាល ក្នុងនោះមានគោមេ ៨ ក្បាលកំពុងស្ថិតក្នុងដំណាក់កាលបន្ត​ពូជ។ ផ្តើមពីទម្រង់ចិញ្ចឹមគោ គ្រួសារ ថាច់កា ទទួលបានប្រាក់ចំណូលប្រ​មាណ ១៥០ លានដុងក្នុងមួយឆ្នាំ។

អតីតយុទ្ធជន ថាច់កា បានឱ្យដឹងថា៖ ឆ្នាំ ១៩៨០ ខ្ញុំចូលរួមកាតព្វកិច្ចយោធា​អន្តរជាតិជួយប្រទេសជាមិត្តកម្ពុជា អង្គភាពបោះទ័ពនៅខេត្តកោះកុង។ក្រោយពេល​សម្រេចកាតព្វកិច្ចយោធាឆ្នាំ ១៩៨៥ ខ្ញុំវិលត្រឡប់មករួមរស់ជាមួយគ្រួសារ។​ ឆ្នាំ ២០០៤ ខ្ញុំ​បានពង្រីកជាសមាជិក និងប្រជុំជីវភាពនៅសាខាសមាគមអតីតយុទ្ធជនភូមិ។​  បានចូលរួមជាមួយចលនាសមាគមទទួលបានផលប្រយោជន៍ជាច្រើន ជាក់ស្តែងដូចជាខ្វះទុនពង្រីកការផលិត ចិញ្ចឹមសត្វនោះ ស្នើជាមួយសាខាសមាគមគឺសា​ខាសមាគមស្នើឡើងថ្នាក់លើបង្កើតគម្រោងផែនការដើម្បីបានបុលទុនអាទិភាព។  ហេតុនោះគ្រួសារខ្ញុំក៏កាន់តែមានលក្ខណៈពង្រីកការចិញ្ចឹមសត្វ រួចនាំមកប្រសិទ្ធ​ភាពខ្ពស់ជាង។ ទម្រង់របស់គ្រួសារខ្ញុំកំពុងរីកចម្រើនក៏មានការពឹងពាក់ទៅលើ​ប្រាក់ទុនអាទិភាព​នារយៈពេលកន្លង។  តាមការគ្រោងរបស់ខ្ញុំ ពេលខាងមុខនឹងពង្រីកហ្វូងគោមេឡើង​ប្រមាណ ១៥ ក្បាល ពីព្រោះបច្ចុប្បន្ន រោងគោក៏បានសាងសង់ត្រឹមត្រូវផ្ទៃដីដាំស្មៅ និងវត្ថុធាតុបន្ទាប់បន្សំក៏បានត្រៀមបម្រុងជាស្រេច។

តាមការវាយតម្លៃរបស់លោកង្វៀងទ្រឿងស៊ើង អតីតយុទ្ធជនថាច់កាជាគំរូមួយក្នុងបណ្តាគំរូឆ្នើមក្នុងជនរួមជាតិខ្មែរអំពីការពង្រីកសេដ្ឋកិច្ច។  កាលពីមុនគ្រួសារគាត់ស្ថិតក្នុងមុខសញ្ញាលំបាក ប៉ុន្តែជាមួយស្មារតីហ៊ានគិតហ៊ានធ្វើ គាត់បង្កើតបានទម្រង់ចិញ្ចឹមសត្វនាំមកប្រសិទ្ធភាពខ្ពស់ ធ្វើជាគំរូសម្រាប់អតីតយុទ្ធជនដទៃ​ទៀតត្រាប់តាម។ បច្ចុប្បន្ន គ្រួសារគាត់បានចាត់ទុកជាគ្រួសារអនុវត្តល្អពហុសណ្ឋានពូជ​ដំណាំ សត្វចិញ្ចឹម។ ក្រៅពីពង្រីកទម្រង់សេដ្ឋកិច្ច គាត់នៅទាំងសកម្មចូលរួមបណ្តាចល​នាអាស្រ័យសមាគមផ្សព្វផ្សាយ ចូលរួមក្លឹបបរិស្ថាន និងអនុវត្តការធ្វើអនាម័យដងផ្លូវអាស្រ័យសាខាសមាគមទទួលរ៉ាប់រង។ គាត់បានជ្រើសស្ងើចសរសើរជា​អតីតយុទ្ធជនគំរូនារយៈពេលកន្លង។ ក្រៅពីទម្រង់របស់អតីតយុទ្ធជនថាច់កា នៅមានទម្រង់ជាច្រើនទៀតរបស់សមាគមអតីតយុទ្ធជនកំពុងពង្រីកបានប្រសិទ្ធភាព ជួយឱ្យជីវភាពរបស់សមាជិកមិនបង្អង់បានកែលម្អ៕      

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.