• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ខិតខំបញ្ចេញកម្លាំងផ្តល់អត្តសញ្ញាណពលរដ្ឋជូនប្រជាជន

06/04/2021 08:54

អនុវត្តគម្រោងការផ្តល់អត្តសញ្ញាណពលរដ្ឋ រយៈពេលកន្លងហើយ នគរបាលទូទាំងខេត្តបង្កើនកងកម្លាំង វិធីសាស្ត្របង្កើតជាច្រើនក្រុមការងារអនុវត្តនៅនឹងអង្គភាពផង ចល័តចុះដល់មូលដ្ឋានផង សកម្មភាពជាបន្តបន្ទាប់ជានិច្ចកាលព្រមទាំងថ្ងៃសម្រាក់ និងអនុវត្តទាំងពេលយប់ដើម្បីទទួលយកសំណុំលិខិតផ្តល់អត្តសញ្ញាណពលរដ្ឋជូនប្រជាជនត្រឹមត្រូវតាមការកំណត់។

ផ្តល់អត្តសញ្ញាណពលរដ្ឋជូនប្រជាជនឃុំឡុងឌឹក។ រូបថត៖ ផាមហើង

ចំពោះមុខ បណ្តាក្រុមការងាររបស់ការិយាល័យកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលខេត្ត និងនគរបាលបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តផ្តល់អត្តសញ្ញាណពលរដ្ឋជូនកម្មាភិបាល បុគ្គលិក និយោជិតបណ្តាមន្ទីរ គណៈ ផ្នែក អង្គការ មហាជនគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន សិស្ស បណ្តាសាលាវិទ្យាល័យ ពលករ អ្នកពលកម្ម នៅក្នុងបណ្តាអាជីវកម្ម តំបន់ឧស្សាហកម្ម។ បន្ទាប់ពីនោះ ផ្តល់អត្តសញ្ញាណពលរដ្ឋជូនមនុស្សមានអាយុពី ១៤ ឆ្នាំឡើងទៅដែលមានបញ្ជីគ្រួសារស្នាក់នៅអចិន្ត្រៃយ៍នៅខេត្តត្រាវិញ ប៉ុន្តែមិនទាន់បានផ្តល់អត្តសញ្ញាណពលរដ្ឋភ្ជាប់ជីពអេឡិកត្រូនិច។ បន្ទាប់ពីនោះផ្តល់អត្តសញ្ញាណពលរដ្ឋជូនមនុស្សមានអាយុពី ១៤ ឆ្នាំឡើងទៅដែលមានបញ្ជីគ្រួ សារអចិន្ត្រៃយ៍នៅក្រៅខេត្តត្រាវិញមកស្នាក់អាស្រ័យមិនទាន់បានផ្តល់អត្តសញ្ញាណពលរដ្ឋភ្ជាប់ជីពអេឡិកត្រូនិច។

នៅនឹងបណ្តាកន្លែងផ្តល់អត្តសញ្ញាណពលរដ្ឋនៅលើភូមិសាស្ត្រទីក្រុងត្រាវិញហាក់ដូចជាពេលណាក៏មានមនុស្សមកធ្វើបណ្ណអត្តសញ្ញាណពលរដ្ឋកក់កុញទាំងអស់។ មនុស្សភាគច្រើនឆាប់បានមកដើម្បីបានក្រុមការងារធ្វើសំណុំលិខិតផ្តល់អត្តសញ្ញាណពលរដ្ឋ។ នរណាក៏ដូចជានរណាសុទ្ធតែសម្តែងនូវក្តីរីករាយ និងពេញចិត្តជាមួយនឹងនគរបាលដែលបានចុះមកដល់កន្លែង ងាយស្រួលឱ្យការងារជូញដូរ រកទទួលទាន របស់ប្រជាជន។ 

ពេលបានសួរអំពីអត្ថប្រយោជន៍ សមត្ថកិច្ច ក៏ដូចជាអាទិភាពរបស់បណ្ណអត្តសញ្ញាណពលរដ្ឋដោយមានភ្ជាប់ជីពអេឡិកត្រូនិច ហាក់ដូចជាប្រជាជនគ្រប់រូបសុទ្ធតែបានយល់ច្បាស់អំពីផលប្រយោជន៍ទាំងនេះដែរ។

លោកត្រឹងហ្វាងថាញ់ នៅអនុសង្កាត់លេខ ២ សង្កាត់ទី ២ ទីក្រុងត្រាវិញបានឱ្យដឹងថា៖ ពេលដែលបានដឹងព័ត៌មានពីសង្កាត់ប្រកាសឱ្យធ្វើអត្តសញ្ញាណពលរដ្ឋ គឺប្រជាជនមានចិត្តរីករាយ លំដាប់លំដោយទៅធ្វើអត្តសញ្ញាណពលរដ្ឋ។ អត្តសញ្ញាណពលរដ្ឋមានចំណុចថ្មី ហើយងាយស្រួល មិនខ្លាចស្ទឹក អាចនឹងគូសបានប្រសិនបើយើងបាន ប្រើប្រាស់ទូរស័ព្ទប្រាជ្ញាគួរឱ្យងាយស្រួលដែរ។

ស្ថិតនៅតាមសាលាវិទ្យាល័យនីមួយៗនៅលើភូមិសាស្ត្រទីក្រុងត្រាវិញតែងបានការិយាល័យកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលខេត្តរៀបចំមួយក្រុមផ្តល់អត្តសញ្ញាណពលរដ្ឋ អនុវត្តជានិច្ចកាលតាំងពីម៉ោង ០៧ ព្រឹករហូតដល់ម៉ោង ២១ ក្នុងថ្ងៃ។ អាស្រ័យដោយចំនួន សិស្សច្រើន បានជាកងកម្លាំងនគរបាលត្រូវ ធ្វើការដោយស្មារតីប្រញាប់ ម៉ឹងម៉ាត់ ពិនិត្យសំណុំលិខិតនីមួយៗឱ្យច្បាស់ព័ត៌មានឯកជនដើម្បីការពារខុសឆ្លក។ ក្រោយពីអនុវត្តសម្រេចការងារបច្ចុប្បន្នកម្មព័ត៌មាន ឯកសារ ឯកជន ផ្តិតមេដៃ រូបថត ចំពោះករណីនីមួយៗពេលដែលអនុវត្តសម្រេចត្រូវបានកម្មាភិបាលសំណូមពរឱ្យពិនិត្យព័ត៌មាននៅលើបណ្ណឡើងវិញរួចទើបចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់។  

អាស្រ័យដោយបានរៀបចំមានវិទ្យាសាស្ត្រតាំងពីផ្នែកទទួលយកបានជាបន្ថយបានពេលវេលាដល់សិស្ស និងគ្រូបង្រៀនរបស់សាលា។ គិតជាមធ្យមក្នុងមួយថ្ងៃកម្មាភិបាលទទួលនិងធ្វើសម្រេចសំណុំលិខិតជាង ១០០ ច្បាប់។ សម្ពាធការងារយ៉ាងធំ ប៉ុន្តែកម្មាភិបាល យុទ្ធជនតែងរួសរាយ រាក់ទាក់ណែនាំសិស្សធ្វើ សម្រេចសំណុំបែបបទក្នុងរយៈពេលរហ័សបំផុត។

លោកថាច់ស្មី នៅភូមិបាស្រែ (អា) ឃុំលឿងហ្វា ស្រុកចូវថាញ់បានឱ្យដឹងថា៖  “ផ្តើមពីថ្ងៃដំបូងរហូតមកដល់ពេលនេះ បណ្តាក្រុមការងារបម្រើធ្វើអត្តសញ្ញាណពលរដ្ឋជូនប្រជាជនយ៉ាងមមាញឹក អស់ពីចិត្ត កងកម្លាំងនគរបាលធ្វើការតាំងពីម៉ោង ០៧ ព្រឹករហូតដល់ពេលកណ្តាលយប់។ រាល់ការងឿងឆ្ងល់របស់ប្រជាជនតែងបានអធិប្បាយគ្រប់គ្រាន់ ជាក់ស្តែងដើម្បីទុកឱ្យប្រជាជនបានយល់ច្បាស់។

វរៈសេនីយ៍ឯកបម្រុង ឡេវ៉ាំងវៀត ប្រធានការិយាល័យកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលខេត្តបានឱ្យដឹងថា៖  ត្រូវតែកេណ្ឌប្រមូលបង្កើនកងកម្លាំង និងសម្ភារៈ មធ្យោបាយបន្ថែម និងចង្អុលការឱ្យបណ្តាក្រុមការងាររបស់នគរបាលស្រុក ទីក្រុង ទីផ្សាររួមខេត្ត និងការិយាល័យកងតម្រូតគ្រប់គ្រងរដ្ឋបាលអំពីសង្គមដំណើរការរៀបចំផ្តល់អត្តសញ្ញាណពលរដ្ឋចល័តនៅតាមបណ្តាភូមិសាស្ត្រតំបន់ប្រជាជនស្នាក់នៅ បណ្តាតំបន់ឧស្សាហកម្ម សាលារៀន។  ចំពោះមុខ យើងខ្ញុំជ្រើសរើសវិធីសាស្ត្រគឺកន្លែងណាមានមនុស្សច្រើន ងាយស្រួលដើម្បីធ្វើមុន កន្លែងណាលំបាកធ្វើក្រោយ ធ្វើជានិច្ចកាលក្នុងមួយថ្ងៃ ១៥ ម៉ោង។

ដើម្បីជួយឱ្យកងកម្លាំងនគរបាលក្នុងទូទាំងខេត្តសម្រេចតាមផែនការដែលក្រសួងនគរបាលប្រគល់ឱ្យនោះ  យើងខ្ញុំសំណូមពរនិងសង្ឃឹមថារដ្ឋអំណាចគ្រប់មូលដ្ឋានជានិច្ចកាលយកចិត្តទុកដាក់ ឧបត្ថម្ភ បង្កលក្ខណៈងាយស្រួល និងប្រជាជនគ្រប់រូបឆ្លៀតពេលវេលាមកដល់បណ្តាទីកន្លែងផ្តល់អត្តសញ្ញាណពលរដ្ឋចល័តដើម្បីក្រុមការងារធ្វើសំណុំបែបបទ ធានាឱ្យរាល់ក្រុមការងារ ផ្តល់អត្តសញ្ញាណពលរដ្ឋក្នុងមួយថ្ងៃសម្រេចបានយ៉ាងតិចបំផុត ៣០០ បណ្ណ ធានាលើភូមិសាស្ត្រខេត្តប្រមូលយក និងផ្តល់អត្តសញ្ញាណពលរដ្ឋ ៦.០០០ បណ្ណ ដើម្បីធានាសន្ទុះកំណើនរបស់ក្រសួងនគរបាលប្រគល់ជូន។ គិតមកដល់ថ្ងៃទី ២២ មីនា ឆ្នាំ ២០២១ នគរបាលខេត្តត្រាវិញប្រមូល និងផ្តល់អត្តសញ្ញាណពលរដ្ឋត្រឹមត្រូវតាមការកំណត់របស់ច្បាប់បាន ៨២.៦៧៨ បណ្ណ៕ 

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.