• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

បង្កើនការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីនាំមកភាពសុខសាន្តជូនប្រជាជន

19/01/2021 09:07

បច្ចុប្បន្ន បញ្ហាអាសន្នរោគកូវីដ-១៩បានក្លាយជាបញ្ហាព្រួយបារម្ភរួមរបស់ប្រជាជន។ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាជន គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សគ្រប់លំដាប់ថ្នាក់ បណ្តាអង្គការមហាជន ផ្នែកជំនាញឃុំអាងក្វាងហ៊ឺវតែងលើកកម្ពស់ការងារបង្ការ ទប់ស្កាត់អាសន្នរោគ ធានាឱ្យការពង្រីកសេដ្ឋកិច្ចផង ធានាឱ្យការបង្ការទប់ស្កាត់អាសន្ន រោគមានប្រសិទ្ធភាពផង។

លោកមាថាច់ដាំងជូនរបាំងមុខនិងទឹកលាងដៃដល់ប្រជាជន។

ទន្ទឹមជាមួយការងារផ្សព្វផ្សាយ​ រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមវៀតណាមឃុំអាងក្វាងហ៊ឺវសហការជាមួយបណ្តាអង្គការជាសមាជិកបំផុសចលនាសប្បុរសជន សមាជិកសមាគមដែលមានលក្ខណៈជូនរបាំងមុខបានជាង ៥.០០០ បន្ទះ និងទឹកលាងដៃជាង ៦០ ដបដល់មាមីងលើភូមិសាស្រ្ត។ បច្ចុប្បន្ន នៅមជ្ឈមណ្ឌលឃុំ កន្លែងប្រមូលផ្តុំមកទាក់ទងធ្វើសំណុំលិខិតរដ្ឋបាលក៏បានលៃលកឱ្យមានទឹកលាងដៃដាក់នៅកន្លែងងាយប្រជាជនសម្លឹងឃើញ ក្រើនព្រមានឱ្យប្រជាជនលាងដៃដោយទឹករម្ងាប់មេរោគ ពាក់របាំងមុខពេលជួបផ្ទាល់ជាមួយក្រុមអ្នកទទួលសំណុំលិខិត។

បងសឺនរ៉ាង ប្រជាជននៅភូមិកំពង់ប្រើសបានឱ្យដឹងថា៖ តាមការកត់សម្គាល់របស់រូបខ្ញុំឃើញថា​ ការងារបង្ការ ទប់ស្កាត់អាសន្នរោគបានរដ្ឋអំណាចមូលដ្ឋានចលនាប្រជាជនអនុវត្តល្អ។ ប្រជាជនមកទាក់ទងការងារ ក្រៅពីណែនាំអនុវត្តបណ្តាសំណុំលិខិតចាំបាច់ នៅទាំងណែនាំពីបណ្តាទង្វើសំដៅបង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព ធានាសុខភាពបានល្អ ជួយឱ្យប្រជាជនស្ងប់ចិត្ត ពេលទៅកាន់កន្លែងដែលមានមនុស្សច្រើន។

អាងក្វាងហឺវ ជាឃុំមួយក្នុងបណ្តាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ក្នុងចំណោមជនរួមជាតិខ្មែរទាំងនោះ មានពលករខ្លះកាលពីមុនក៏ធ្វើដំណើរទៅប្រកបកិច្ចការរកទទួលទាននៅទីឆ្ងាយ គាប់ជួនមានអ្នកខ្លះទៅប្រកបកិច្ចការរកទទួលទានរស់នៅប្រទេសកម្ពុជា។ ក្នុងខណៈកើតមានអាសន្នរោគកូវីដ-១៩ រដ្ឋាភិបាលនៃប្រទេសទាំងពីរឯកភាពបិទច្រកព្រំដែនដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ។ រួចដើម្បីបង្ការប្រជាជនឆ្លងព្រំដែនខុសច្បាប់នោះ ការងារផ្សព្វផ្សាយដល់មាមីងជនរួមជាតិខ្មែរលើភូមិសាស្រ្តក៏បានលើកកម្ពស់។

លោកថាច់ខាន អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិក្រកណ្តាលបានឱ្យដឹងថា៖ ជាមួយតួនាទីអ្នកមានប្រជាប្រិយភាព​​ ខ្ញុំតែងសហការជាមួយបណ្តាអង្គការមហាជនក្នុងភូមិ និងគណៈអារាមាភិបាលវត្តធ្វើល្អការងារផ្សព្វផ្សាយ។ បច្ចុប្បន្ន មាមីងខ្មែរលើភូមិសាស្រ្តដែលមានសាច់ញាតិនៅក្រៅប្រទេសក៏បានផ្សព្វផ្សាយឱ្យរក្សាលំនឹងកន្លែងស្នាក់អាស្រ័យពេលដែលច្រកព្រំដែនបណ្តាប្រទេស មានប្រទេសកម្ពុជាជាដើម មិនទាន់អនុញ្ញតឱ្យឆ្លងកាត់ទៅមកដើម្បីកុំឱ្យឈានដល់ការបំពានអំពីសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគ។ ពេលឃើញមនុស្សចម្លែកមកដល់មូលដ្ឋាននោះជម្រាបដំណឹងដល់ផ្នែកមានសមត្ថកិច្ច ឬក៏ចលនាឱ្យជម្រាបសុខាភិបាលគ្រប់គ្រាន់ដើម្បីទប់ស្កាត់អាសន្នរោគ។ បច្ចុប្បន្ន ក្នុងពេលច្រកព្រំដែននៃប្រទេសទាំងពីរវៀតណាម-កម្ពុជាបានរឹតបន្តឹង ប៉ុន្តែនៅលើបណ្តាញសង្គមនៅតែឃើញមានអាសយដ្ឋានមួយចំនួនផ្សព្វផ្សាយ ឧទ្ទេសនាមការងារធ្វើនៅប្រទេសកម្ពុជាដោយកម្រិតប្រាក់ខែខ្ពស់បង្គួរ។ អាស្រ័យហេតុនោះ រូបខ្ញុំកំណត់ឃើញថាជាដំណឹងដែលខ្វះការត្រួតពិនិត្យ។ ហេតុនោះ យើងខ្ញុំក៏បានផ្សព្វផ្សាយដល់ប្រជាជនឲ្យប្រុងប្រយ័ត្ន ស្វែងយល់ច្បាស់លាស់ប្រភពដំណឹង បើមិនឈ្លាសវៃ ខ្វះការយល់ដឹងនឹងបណ្តាលឱ្យមានការទាក់ទាញពលករឈានដល់ការឆ្លងដែនខុសច្បាប់ បំពានច្បាប់ នឹងកិច្ចចង្អុលការអំពីសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។

ទោះបីចាប់ពីពេលកើតមានអាសន្នរោគមកទល់ពេលនេះ ឃុំអាងក្វាងហ៊ឺវមិនទាន់កត់សម្គាល់បានប្រជាជនវិជ្ជមានវីរុសកូវីដ-១៩ ក៏ដោយ ប៉ុន្តែមូលដ្ឋាននៅតែឆ្លៀតអនុវត្តល្អរាល់សារលិខិតរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងការក្រើនព្រមានរបស់ផ្នែកសុខាភិបាល។

លោកថាច់ដាំង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំអាងក្វាងហ៊ឺវបានឱ្យដឹងថា៖ ជាផ្នែកសហការផ្សព្វផ្សាយ ម៉្លោះហើយបណ្តាសារលិខិត បណ្តាកិច្ចចង្អុលការពាក់ព័ន្ធដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគបានរណសិរ្សស្រាវជ្រាវហ្មត់ចត់ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាជនជួយឱ្យប្រជាជនមានបណ្តាទង្វើទប់ស្កាត់អាសន្នរោគបានត្រឹមត្រូវ។ ដោយហេតុនោះ ប្រជាជនកាន់តែមានស្មារតីយល់ដឹងជាងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ។ កាលពីថ្ងៃទី ៧ ខែមករាឆ្នាំ ២០២១ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសារលិខិតលេខ ៩៤/UBND-KGVX “ស្តីពីបង្កើនការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩” ផ្ញើជូនអ្នកជាប្រមុខបណ្តាមន្ទីរ គណៈផ្នែកខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ សារលិខិតបានចែងច្បាស់ អនុវត្តសារាចរលេខ ០១/CT-TTg ចុះថ្ងៃទី ០៥ ខែមករាឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីបង្កើនការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរដល់ប្រមុខបណ្តាមន្ទីរ គណៈផ្នែកខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង យោងតាមលទ្ធភាព ភារកិច្ចបានប្រគល់ជូន ចាត់តាំងផ្សព្វផ្សាយអនុវត្តល្អបណ្តាខ្លឹមសារដូចជា៖ អនុវត្តម៉ឹងម៉ាត់ការពាក់របាំងមុខកន្លែងសាធារណៈ ពិន័យបណ្តាករណីមិនពាក់របាំងមុខតាមការកំណត់ បន្ថយការប្រមូលផ្តុំគ្នាច្រើនបន្ថយការចាត់តាំងបណ្តាពិធីបុណ្យទាន។ បណ្តាព្រឹត្តិការណ៍ផ្តុំគ្នាច្រើន គប្បីប្រតិបត្តិតាមសំណូមពរការណែនាំរបស់ស្ថាប័នសុខាភិបាលបង្ការ ទប់ស្កាត់អាសន្នរោគ។ល។

សារលិខិតបានចេញផ្សាយ ហាក់បីដូចជាសំឡេងកណ្តឹងប្រកាសព្រមាន​ មិនត្រឹមតែជួយឱ្យឃុំអាងក្វាងហ៊ឺវអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគនោះទេ បណ្តាមូលដ្ឋានដទៃៗក៏កំពុងលើកកម្ពស់ការបង្ការទប់ស្កាត់អាសន្នរោគដូចគ្នាក្នុងបំណងនាំមកភាពសុខសាន្តជូនដល់ប្រជាជនដែរ៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.