• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

លក្ខណៈសហគមន៍ពីការ “រួមកម្លាំង” របស់ប្រជាជន

08/06/2021 09:15

សំណង់ទំនប់ព័ទ្ធជុំប្របទន្លេហូវដើរឆ្លងបណ្ដាឃុំ៖ និញថើយ ហ្វាតឹងនិងអាងភូតឹង ស្រុកកូវកែជាសំណង់តប់ប្រមល់បង្គួររបស់ប្រជាជននៅទីនេះ។ ពេលដល់រដូវភ្លៀងព្យុះនិងទឹកជំនោរម្ដងៗតែងស្រុតបាក់ដី ជន់លិចធ្វើឲ្យឥទ្ធិពលយ៉ាងខ្លាំងដល់ការផលិត (ភាគច្រើនគឺចម្ការឈើហូបផ្លែនិងសំណង់សម្រាប់បម្រើក្នុងការប្រជុំជីវភាពរបស់ប្រជាជន)។ អាស្រ័យដោយសំណង់បានអនុវត្តតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ក្នុងនោះប្រជាជនចូលរួមបរិច្ចាគដី ឈើហូបផ្លែនៅកន្លែងដែលសំណង់ដើរឆ្លង។ អាស្រ័យអនុវត្តល្អការងារ “ប្រជាចលនា” តាមរយៈតួនាទីរបស់បណ្ដាផ្នែកអង្គការមហាជននិងរដ្ឋអំណាចមូលដ្ឋាន រួមជាមួយការជះឥទ្ធិពលជាក់ស្ដែងរបស់សំណង់ទៅក្នុងជីវភាពរបស់ប្រជាជននៅតំបន់មាត់ទន្លេហូវ ម្ល៉ោះហើយទទួលបានការស្រុះស្រួលខ្ពស់ពីសំណាក់ប្រជាជនរួមកម្លាំងរួមវិភាគទាន ពេលរំសាយទីធ្លា។ល។

          ជាពិសេស សំណង់ទំនប់ព័ទ្ធជុំតំបន់មាត់ទន្លេហូវឆ្លងភូមិសាស្រ្តឃុំនិញថើយប្រវែង ៩,១៦ គីឡូម៉ែត្រ មានប្រជាជនរបស់ ១៥ ភូមិបានទទួលផល។ ក្នុងដំណាក់កាលចលនាប្រជាជន តួនាទីរបស់សមាគមសហព័ន្ធនារីឃុំនិញថើយសំខាន់ណាស់ ច្បាមតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សនិងឧស្សាហ៍ចុះទៅកាន់មូលដ្ឋានផ្សព្វផ្សាយ។ អាស្រ័យហេតុនោះ មានគ្រួសារសមាជិការាប់រយគ្រួធ្វើជាគំរូឈានមុខក្នុងការបរិច្ចាគដី ឈើហូបផ្លែសម្រាប់កសាងផ្លូវ ទំនប់ទប់ស្កាត់ទឹកជំនោរសម្រាប់ធ្វើធារាសាស្រ្ត។ល។

         និយាយអំពីលទ្ធផលសម្រេចបានក្នុងចលនាដូចបានពោលខាងលើ លោកស្រីត្រឹងធីហ្វេ ប្រធានសមាគមសហព័ន្ធនារីឃុំនិញថើយបានឲ្យដឹងថា៖ គិតមកទល់ពេលនេះ មានជិត ១០០% គ្រួសារស្ម័គ្រចិត្តបរិច្ចាគដី ឈើហូបផ្លែ។ សមាគមចាត់តាំងផ្សព្វផ្សាយចលនាក្នុងសមាជិកានិងនារីក្នុងភូមិទាំង ០៥ ដែលសំណង់ដើរឆ្លងបានចំនួន ១៤ លើក។ អាស្រ័យធ្វើល្អការងារ “ប៉ិនប្រសប់ការងារប្រជា ចលនា” និងទៅផ្ទាល់ជាមួយមូលដ្ឋាន ម៉្លោះហើយការផ្សព្វផ្សាយបានស៊ីជម្រៅទៅក្នុងទឹកចិត្តរបស់ប្រជាជន។ តាមការវិភាគនិងចង្អុលបង្ហាញអំពីគោលដៅ អត្ថន័យរបស់សំណង់នាំមកប្រសិទ្ធភាពជូនប្រជាជនគឺប្រជាជនជាអ្នកទទួលផល ជាក់ស្ដែងគឺបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនផ្លែឈើនិងការពារទ្រព្យសម្បត្តិឲ្យគ្រួសារ គ្មានបារម្ភទៀតដល់ការស្រុតបាក់ដី ទឹកជាន់ពេលមានភ្លៀងព្យុះ ទឹកជំនោរ។ល។ ជាមួយគោលលំនាំ “តក់ៗពេញបំពង់” និងអត្ថន័យជាក់ស្ដែងរបស់សំណង់ភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាជននោះ ម៉្លោះហើយក្រោយពេលបានផ្សព្វផ្សាយរួចទទួលបានការព្រមព្រៀងខ្ពស់ពីសំណាក់សមាជិកានិងប្រជាជន។

         លោកឡេក្វឹកធ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាតឹង ស្រុកកូវកែបានឲ្យដឹងថា៖ ពេលខេត្តមានគោលការណ៍ឲ្យវិនិយោគកសាងសំណង់ទំនប់ព័ទ្ធជុំក្បែរមាត់ទន្លេហូវ ក្នុងនោះ ឃុំហ្វាតឹងជាកន្លែងសំណង់ដើរឆ្លងបានមូលដ្ឋានជ្រួតជ្រាបនិងសកម្មផ្សព្វផ្សាយ ការងារប្រជុំប្រជាជនភ្លាម។ បណ្ដាផ្នែកអង្គការមហាជន គណៈកម្មការប្រជាជនភូមិចូលរួមចលនាប្រជាជននៅកន្លែងដែលមានសំណង់ដើរឆ្លងដើម្បីយកយោបល់ ។

         អាចឃើញថា ក្រោយពេលបានអនុវត្តការងារប្រជាចលនាដែលផ្នែកនីមួយៗបានផ្សព្វផ្សាយនោះទទួលបានការព្រមព្រៀងខ្ពស់ក្នុងការបរិច្ចាគដី ឈើហូបផ្លែក្នុងសមាជិកា។ ឆ្លងតាមរយៈនោះ មាន ១២០ គ្រួសារនៅកន្លែងដែលសំណង់ដើរឆ្លងលើដីរបស់គ្រួសារបានចូលរួមបរិច្ចាគដី (ទទឹង ៩ ម៉ែត្រ បណ្ដោយ ៦,៤៣ គីឡូម៉ែត្រ)។ អ្នកចម្ការភុងវ៉ាំងវង់ នៅភូមិអាងបិញ ឃុំហ្វាតឹងឲ្យដឹងដោយរីករាយថា៖ សំណង់ទំនប់នេះជាបំណងប្រាថ្នានិងក្ដីសង្ឃឹមរបស់ប្រជាជននៅទីនេះពីយូរមកហើយ ឥឡូវបានខេត្តឲ្យគោលការណ៍វិនិយោគនិងស្រុកផ្សព្វផ្សាយដំណើរការកសាង គ្រួសារខ្ញុំនិងអ្នកចម្ការជាច្រើនទៀតនៅក្បែរមាត់ទន្លេហូវរីករាយណាស់។

          ពូត្រឿងវ៉ាំងសាញ់ នៅភូមិរ៉ាច់ដូយ ឃុំនិញថើយ ស្រុកកូវកែបរិច្ចាគដីចម្ការល្មុតជាង ១.០០០ ម៉ែត្រក្រឡាសម្រាប់កសាងទំនប់ក្បែរមាត់ទន្លេ។ ចែករំលែកជាមួយយើងខ្ញុំ ពូសាញ់ឲ្យដឹងថា៖ រាប់សិបឆ្នាំប្លាយ ប្រជាជននៅទីនេះទន្ទឹងរង់ចាំឲ្យមានទំនប់នេះដើម្បីទប់ស្កាត់ទឹកជំនោរនិងជ្រាបជាតិប្រៃ។ ឥឡូវបានរដ្ឋផ្សព្វផ្សាយ ខ្ញុំក៏ស្ម័គ្រចិត្តចូលរួមភ្លាម។ ក្រៅពីនោះ គ្រួសារខ្ញុំនៅទាំងចលនាគ្រួសារក្នុងវង្សត្រកូលដែលមានដីចម្ការក្បែរមាត់ទន្លេ ត្រង់សំណង់ដើរឆ្លងឲ្យចូលរួមបរិច្ចាគដីដើម្បីសំណង់ឆាប់បានដំណើរការកសាង។ ប្រសិនបើកសាងសម្រេចទំនប់នេះរួចធ្វើផ្លូវទៀតនោះ អ្នកចម្ការនៅទីនេះរីករាយណាស់ ព្រោះរាល់ការធ្វើដំណើរ  ដឹកជញ្ជូនផ្លែឈើបានងាយស្រួល។

          លោកង្វៀងវ៉ាំងបៃ នាយកគណៈគ្រប់គ្រងគម្រោងការវិនិយោគស្រុកកូវកែបានឲ្យដឹង៖ សំណង់ទំនប់ព័ទ្ធជុំក្បែរមាត់ទន្លេហូវបានគណៈកម្មាធិការប្រជាជនខេត្តសម្រេចចិត្តផ្ដល់សច្ចាប័នគោលការណ៍វិនិយោគ (សំណង់ដើរឆ្លង ០៣ ឃុំ៖ និញថើយ ហ្វាតឹងនិងអាងភូតឹង សរុបប្រវែង ១៧,៥៤១ គីឡូម៉ែត្រ សរុបទុនវិនិយោគ ១៥០ ពាន់លានដុង ដំណាក់កាលអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤)។ មកទល់ពេលនេះ សំណង់បានផ្សព្វផ្សាយ ធានាតាមសន្ទុ បានប្រជុំយកយោបល់ប្រជាជនរួចស្រេច។ ឆ្លងតាមរយៈនោះ ទទួលបានការព្រមព្រៀងជ្រោមជ្រែងរបស់ប្រជាជននៅមូលដ្ឋានក្នុងការបរិច្ចាគដី​ ឈើហូបផ្លែដើម្បីឲ្យសំណង់ដំណើរការកសាង។ តាមការគ្រោងទុក ប្រហែលជាខែកក្កដាឆ្នាំ ២០២១ សំណង់នឹងចាប់ផ្ដើមបើកការដ្ឋានស្ថាបនាអាស្រ័យដោយស្រុកធ្វើម្ចាស់វិនិយោគ។ នេះជាសំណង់មានអត្ថន័យធំធេង សំដៅរួមចំណែកទប់ស្កាត់ទឹកប្រៃ ទឹកជំនោរនិងធានាការផលិត ជីវភាពរបស់ប្រជាជននៅមាត់ទន្លេហូវ៕

                ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.