• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

វត្តចុងមិសថ្មីចលនាយ៉ាងសកម្មក្នុងវិស័យអប់រំ

09/03/2021 08:52

វត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរនៅខេត្តត្រាវិញនិយាយរួម វត្តបទុមឈូក (ចុងមិសថ្មី) ស្ថិតនៅភូមិចុងមិស ឃុំញ៉ីត្រឿង ស្រុកកូវង៉ាងនិយាយដោយឡែក មិនត្រឹមតែជាកន្លែងសម្រាប់សក្ការៈបូជារបស់ព្រះសង្ឃ ពុទ្ធបរិស័ទហើយនៅទាំងជាមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលអក្សរសាស្រ្ត វប្បធម៌ សីលធម៌ ជីវភាពរបស់ជនរួមជាតិខ្មែរទៀតផង។

        វត្ត​បាន​កសាង​នៅ​ឆ្នាំ​ ១៨៨២ ជាវត្ត​មួយ​ក្នុង​ចំណោម​វត្ត​​បុរាណ​ក្នុង​ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រាវិញ​។ ប៉ុន្មាន​ឆ្នាំ​មក​អាយនេះ​ គណៈកម្មការវត្ត​តែងយក​ចិត្ត​ទុក​ដាក់ដល់​ការ​អភិរក្ស  និងអភិវឌ្ឍ​លក្ខណៈ​ល្អល្អះ​អំពី​វប្បធម៌​ ប្រពៃណី ក្នុង​នោះ​មាន​ភាសា​និង​អក្សរសាស្រ្ត​ខ្មែរ។ ជារៀង​រាល់​ឆ្នាំ​ បណ្តា​ថ្នាក់​ពុទ្ធិកសិក្សា​សម្រាប់​សមណសិស្ស​​ និងសិស្ស​ជា​កូនចៅខ្មែរ​ក្នុង​ភូមិ​​ តែង​​បាន​បើក​ក្នុង​វត្ត​​ដោយ​មាន​ចំនួន​ ២​ ថ្នាក់​គឺ​ ថ្នាក់​ពុទ្ធិក​មធ្យម​​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​១ (បាលីទី១)  មាន​សមណសិស្ស​និង​សិស្សប្រមាណ​ជាង​ ២០​ អង្គ​និង​រូប​​ចូលរួម​សិក្សា ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សាទុតិយភូមិ​ឆ្នាំ​ទី​២​ (គរុកោសល្យទី ២) មាន​សមណសិស្ស និង​សិស្ស​ប្រមាណ ​៣៥​ អង្គ​និង​រូប​។ លទ្ធ​ផល​សិក្សាសម្រេច​បាន​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ ដោយ​ឡែក​ឆ្នាំ​សិក្សា ២០២០-២០២១ នេះ​ សមណសិស្ស​ និងសិស្សប្រឡង​ជាប់ថ្នាក់ ​១០០%។

         ក្រៅ​ពីការ​បើក​សាលា​​ជាផ្លូវ​ការរៀង​រាល់​ឆ្នាំ​ វត្ត​នៅ​ទាំងបើក​​ថ្នាក់​បំប៉ន​ដល់​​សមណសិស្ស​​និងសិស្សដែលមិន​ទាន់​ចេះ​អាន​ ចេះ​សរសេរភាសាខ្មែរ ដើម្បី​ជួយ​ដល់​ការ​អាន​ និង​សរសេរ​ឱ្យ​បាន​ស្ទាត់​ជំនាញ​​ ​បំពាក់​បំប៉នចំណេះ​ដឹង​ដើម្បីត្រៀម​ចូល​រៀនថ្នាក់​ពុទ្ធិ​កមធ្យម​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​១។ ជាពិសេស​ក្នុង​វត្ត​មាន​ព្រះ​សង្ឃ​ ២ អង្គ​បាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហាជាតិ​ខេត្ត​ត្រាវិញ​បញ្ជូន​ទៅ​សិក្សា​នៅ​ព្រះ​រាជា​ណាចក្រថៃ​ផ្នែក​ខាង​បាលី។ ទន្ទឹម​នឹង​នោះ​ ក្នុង​ឱកាស​បាន​សម្រាករៀនភាសាសកល​ជារៀង​រាល់​ឆ្នាំ​ វត្ត​បើក​ថ្នាក់​បង្រៀន​ភាសាខ្មែរ​ពី​ថ្នាក់​ទី​ ១​ ដល់​ថ្នាក់​ទី​ ៥ ដោយមាន​ចំនួន​សិស្សានុសិស្សជិត​ ៣០០ រូប​ជាកូន​ចៅ​របស់​ជនរួមជាតិ​ ខ្មែរ​ក្នុង​ភូមិ​។ ឆ្លង​តាម​វគ្គ​សិក្សា​នេះ​ប្អូន​ៗ​យល់​ដឹង​បន្ថែម​អំពី​ភាសា អក្សរសាស្រ្ត​របស់​ជន​ជាតិ ខ្លួន​ ហើយ​បាន​ព្រះ​សង្ឃ​ពន្យល់​អំពី​ទ្រឹស្តី​ ព្រះ​ពុទ្ធ​សាសនា​ ទំនៀម​ទម្លាប់​ សីលធម៌​ របៀប​រស់​នៅ​ លក្ខណៈ​ពិសេស​របស់​ជាតិ។

         ព្រះ​តេជគុណ​ថាច់​កាលី ព្រះ​ចៅ​អធិការ​រង​វត្ត​ចុង​មិសថ្មីបាន​ចែក​រំលែក៖ ដើម្បី​សម្រេច​បាន​លទ្ធផល​ទាំងនោះ​ វត្តចលនាបាន​សកម្មផ្សព្វ​ផ្សាយ​ដល់​ប្រជាពុទ្ធបរិស័ទ​ឲ្យ​យល់​អំពី​សារសំខាន់​អំពី​ការ​រៀនភាសាខ្មែរ។ វត្ត​តែង​យកចិត្តទុកដាក់​ឧបត្ថម្ភ​​ដល់​សមណសិស្ស និងសិស្សដែល​មាន​ស្ថានភាព​លំបាក​ ដើម្បី​មាន​ឱកាស​ចូល​រៀន​ភាសាខ្មែរ​ក្នុង​វត្ត។

         ទន្ទឹម​នឹងការ​អប់​រំ​បណ្ដុះបណ្ដាលអក្សរសាស្រ្ត  ​ វត្តនៅទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់​រំ​សីលធម៌​របៀប​រស់​នៅ​  បង្ហាត់​បង្រៀន​ពុទ្ធ​បរិស័ទ​ត្រូវ​ចេះ​គោរព​ ស្រឡាញ់​រាប់អាន ជួយ​គ្នាទៅវិញ​ទៅមក​ មាន​របៀបរស់​នៅ​ត្រឹមត្រូវ​ ទៅតាមគន្លង​ធម៌​ព្រះ​ពុទ្ធ​សាសនា​។ ក្រៅ​ពី​នេះ​ វត្ត​នៅទាំង​សកម្មក្នុង​ការចលនាប្រជាពុទ្ធ​បរិស័ទឲ្យ​អនុវត្តល្អ​គោលការណ៍ គោលនយោបាយ ច្បាប់របស់​បក្សនិងរដ្ឋ។

         ព្រះតេជគុណ​ថាច់​តារា អនុប្រធាន​សមាគម ព្រះសង្ឃសាមគ្គី​ស្នេហាជាតិ​ស្រុក​កូវ​ង៉ាង​មានថេរដីកាថា៖  វត្ត​ចុង​មិសថ្មី​ គឺជាវត្ត​មួយក្នុង​ចំណោម​វត្ត​តែងសកម្មក្នុង​ការ​ចលនា​សមណសិស្ស សិស្សរៀន​អក្សរសាស្រ្ត​ខ្មែរ​នៅ​ស្រុក​កូវ​ង៉ាង។ ឆ្លង​តាមនោះ​រួមចំណែក​ក្នុង​ការអភិរក្ស​ និងអភិវឌ្ឍ​អក្សរសាស្រ្ត លក្ខណៈល្អល្អះវប្បធម៌​ខ្មែរ​ និង​អនុវត្តល្អជានិច្ច​កិច្ច​ការ​អប់រំតាម​កិច្ចចង្អុលការ​របស់​សមាគម​ព្រះ​សង្ឃសាមគ្គី​ស្នេហាជាតិ​ស្រុក​កូវង៉ាង៕

អត្ថបទ-រូបថត៖ ថាញ់តាយ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.