• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • សន្តិសុខ-ការពារប្រទេស

អាហារសប្បុរសធម៌សម្រាប់តំបន់ចត្តាឡីស័ក

ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ បណ្ដាពលករទៅរកស៊ីនៅទីក្រុងហូជីមិញ ខេត្តបិញយឿងវិលមកមូលដ្ឋានត្រូវអនុវត្តចត្តាឡីស័កតាមច្បាប់ កំណត់មុនពេលទៅកាន់គ្រួសារ។ ពលករទាំង​នេះភាគច្រើនមានស្ថានភាពលំបាក ម៉្លោះហើយ ​​ការធ្វើចត្តាឡីស័កដោយវាល់ប្រាក់ចំពោះពលករទាំងនោះ ជាបញ្ហាលំបាក។ ដោយឃើញនូវការលំបាករបស់ពលករទាំងនោះ ក្រុមសប្បុរសធម៌ឌិញតឹងអាងគុង នៅភូមិផ្សារ ឃុំតឹបស៊ើង ស្រុកថ្កូវផ្ដួចផ្ដើមចាត់តាំងពេលអាហារមនោសញ្ចេតនាពីរពេល (ព្រឹក និងរសៀល) ឧបត្ថម្ភដល់ពលករដែលនៅក្នុងតំបន់ចត្តាឡីស័កដើម្បីអ្នកទាំងនោះស្ងប់ចិត្ត និងអនុវត្តចត្តាឡីស័កតាមច្បាប់កំណត់។ បងស្រីទឺធីម៉ីឡែ សមាជិកាក្រុមសប្បុរសធម៌ឌិញ តឹងអាងគុងឲ្យដឹងថា៖ ក្រុមឧបត្ថម្ភអាហារ ក្នុងមួយពេលពី ១៤០-១៥០ ចំណែក ដល់ឃុំ តឹបស៊ើង និងតឹងស៊ើង។ ទង្វើនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ពេលបងប្អូនពីខេត្តបិញយឿង ទីក្រុងហូជីមិញ មកស្នាក់នៅក្នុងតំបន់ចត្តាឡី​ស័កកំពុងជួបកង្វះខាតច្រើន។

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

  • Tin mới
  • Xem nhiều nhất
  • Lời chia tay! - 30/06/2025
  • Danh sách Bí thư Đảng ủy 124 xã, phường tỉnh Vĩnh Long - 30/06/2025
  • Danh sách Chủ tịch 124 xã, phường tỉnh Vĩnh Long - 30/06/2025
  • Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường - 30/06/2025
  • TRÀ VINH - Hào khí lịch sử, khát vọng vươn xa - 30/06/2025
  • Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao - 30/06/2025
  • Chi bộ UBMTTQ tỉnh: Học và làm theo Bác, tiết kiệm vì học sinh nghèo - 30/06/2025
  • Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí - 30/06/2025

បំផ្លាញកន្លែងលេងល្បែងស៊ីសង

03/08/2021 08:32

ឆ្លងតាមរយៈការងារក្ដាប់ស្ថានភាព នគរបាលឃុំឡុងថើយ ស្រុកទីវកឹងបានស៊ើបអង្កេតរួចចាប់ភ័ស្តុតាងយុវជន ០៤ នាក់ កំពុងលេងល្បែងស៊ីសង (លេងបៀ) នៅឃុំឌិញហ្វា ឃុំឡុងថើយ។ វត្ថុតាងបានប្រមូលរក្សាទុករួមមាន បៀមួយកំប្លេ (ប្រភេទ ៥២ សន្លឹក) និងប្រាក់ ១,១ លានដុង។

  • បង្កើនការពិន័យចំពោះអំពើរំលោភបំពានសារាចរលេខ ១៦

បង្កើនការផលិតនៅកងអនុសេនាធំព័ត៌មាន

23/07/2021 10:03

បណ្ដាឆ្នាំកន្លង កងអនុសេនាធំព័ត៌មានការិយាល័យសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្តតែងជំរុញមាំការផលិត ធានាប្រភពស្បៀងអាហារគ្រប់គ្រាន់នៅនឹងកន្លែងសម្រាប់បំពេញបន្ថែមអាហារូបត្ថម្ភក្នុងពេលបាយរាល់ថ្ងៃជូនដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។ សកម្មភាពបង្កើនការផលិតបានគណៈកម្មាធិការបក្សគណៈបញ្ជាការ និងកម្មាភិបាលយុទ្ធជនកងអនុសេនាធំយកចិត្តទុកដាក់អនុវត្តសម្រេចបានបណ្ដាលទ្ធផលគួរឲ្យកត់សម្គាល់។

  • នគរបាលស្រុកទីវកឹង៖ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះអំពើផ្តុំគ្នាបើកបរម៉តូដោយល្បឿនខ្ពស់

ពិន័យមុខសញ្ញា ០៩ នាក់ ប្រណាំងម៉ូតូខុសច្បាប់

16/07/2021 08:48

ក្រុមតម្រូតចរាចរណ៍ សន្តាប់ធ្នាប់នគរបាល ស្រុកកូវកែទើបបញ្ជូនសេចក្តីសម្រេចចិត្តពិន័យរដ្ឋបាលរបស់ប្រធាន គណៈកម្មាធិការប្រជាជន ស្រុកកូវកែ និងនគរបាលស្រុកកូវកែចំពោះមុខសញ្ញា ០៩ នាក់ ប្រណាំងម៉ូតូខុសច្បាប់។

  • ប្រឡងកម្មាភិបាលសម្ព័ន្ធយុវជនពូកែឆ្នាំ ២០២១

វិនិច្ឆ័យម៉ឹងម៉ាត់កម្មាភិបាល បក្ខជនបំពានបណ្តាសេចក្តីកំណត់របស់ច្បាប់ទាក់ទងដល់ការចូលហ៊ុនតុងទីន

06/07/2021 09:38

ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់​របស់ប្រជាជនពេលចូលរួមហ៊ុនតុងទីន បង្ការប្រយុទ្ធ ទប់ស្កាត់បណ្តាសកម្មភាពឆ្លៀតឱកាសចូល ហ៊ុនតុងទីនអនុវត្តអំពើបំពានច្បាប់ នៅត្រង់សារលិខិតលេខ ១៣៣‍¬-CV/TU ចុះថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២១ “ស្តីពីបង្កើនការដឹកនាំ ចង្អុលការសកម្មភាពចូលហ៊ុនតុងទីនលើភូមិសាស្រ្តខេត្ត” គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរដល់បណ្តាគណៈកម្មាធិការបក្សស្រុក គណៈ កម្មាធិការបក្សទីផ្សាររួមខេត្ត គណៈកម្មាធិ ការបក្ស ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈ កម្មាធិការខេត្ត គណៈកម្មការបក្ស គណៈកម្មាធិការបក្សផែនអង្គការមហាជន មន្ទីរ គណៈ ផ្នែក អង្គការមហាជន។ល។ជ្រួតជ្រាប ផ្សព្វផ្សាយបន្ត អនុក្រឹត្យលេខ ១៩/២០១៩/NĐ-CP ចុះថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០១៩ របស់រដ្ឋាភិបាល “ស្តីពីខ្សែតុង ទីន ប៊ីវ ពឿង ” (អនុក្រឹត្យលេខ ១៩) ដល់ទូទាំង កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជនប្រជាជន។ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះកម្មាភិបាល បក្ខជនបំពានបណ្តា សេចក្តីកំណត់របស់ច្បាប់ទាក់ទងដល់ការចូលហ៊ុនតុងទីន។

  • ព្រមានកុមារគ្រោះថ្នាក់ចរាចរណ៍

សម្ព័ន្ធយុវជនឃុំលឺវង៉ីបអាញ់បន្តចេញទ័ពអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

25/06/2021 08:34

កន្លងហើយថ្មីៗនេះ ក្រុមយុវជនឈានមុខបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់សម្ព័ន្ធយុវជនឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ) ជូនអំណោយ ២០ ចំណែកដល់គ្រួសារលំបាក អ្នកមានវ័យចាស់អនាថាក្នុងរយៈពេលអាសន្នរោគកំពុងរាតត្បាតយ៉ាងស្មុគស្មាញដើម្បីបង្ការទប់ស្កាត់អាសន្នរោគ។ អំណោយមួយចំណែកៗតម្លៃ ២០០.០០០ ដុង រួមមានអង្ករ ១០ គីឡូក្រាម ម៉ី ០១ ធុង របាំងមុខ ០១ ប្រអប់ ភ្ជាប់ជាមួយការផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ អស់រយៈពេល ០២ សប្តាហ៍កន្លង ឆ្លងតាមរយៈការចេញទ័ពចលនាអំណោយ រួចឧបត្ថម្ភបានចំនួន ៦២ ចំណែកដល់គ្រួសារមានស្ថានភាពលំបាក។

  • ចាប់ភស្តុតាងមុខសញ្ញា ០៥ នាក់ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនខុសច្បាប់

នគរបាលខេត្តត្រាវិញ៖ បង្កើនបណ្តាវិធានការបង្ការ រាំងស្កាត់យុវជនយុវកុមារបំពានច្បាប់

18/06/2021 08:06

តាមតួលេខស្ថិតិរបស់នគរបាលខេត្តត្រាវិញ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ នៅលើភូមិសាស្រ្តខេត្តកើតមានករណីយុវជន យុវកុមារបំពានច្បាប់ចំនួន ៩៧ ករណី។ គួរឲ្យចាប់អារម្មណ៍គឺចំនួនមុខសញ្ញាដែលបំពានច្បាប់ភាគច្រើនជាយុវវ័យ។ មូលហេតុបណ្តាលឲ្យយុវជនបំពានច្បាប់ភាគច្រើន អាស្រ័យដោយវ័ណ្ឌទំនាស់គ្នារួចជ្រើសយកវិធីដោះស្រាយដោយអំពើហឹង្សា។ ជាពិសេសថ្មីៗនេះមានករណីមួយចំនួនពាក់ព័ន្ធដល់សិស្សសាលា មូលហេតុមកពីដោះស្រាយបញ្ហាឯកជនដោយអំពើហឹង្សា មានពេលខ្លះបម្រុងគ្រឿងសស្រ្តាវុធតាមខ្លួនទៀតផង។

  • សន្តិសុខ-សណ្តាប់ធ្នាប់

ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ចំនួន ០៤ កន្លែងនៅលើបណ្តាកំណាត់ផ្លូវជាតិ

08/06/2021 09:57

អនុវត្តតាមការចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ កាលពីថ្ងៃទី ០២ មិថុនា ឆ្នាំ ២០២១ ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ទាំង ០៤ កន្លែងបានចេញទ័ពអនុវត្តភារកិច្ចនៅតាមបណ្តាច្រកចេញចូលខេត្ត រួមមាន៖ប៉ុស្តិ៍ត្រួតពិនិត្យ ស្ពានកូចៀង (ឃុំដាយភឿក) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានម៉ាយទឹក (ទីប្រជុំជនកាង ឡុង និងស្រុក កាងឡុង) ប៉ុស្តិ៍ត្រួតពិនិត្យកំពង់ចម្លងដាយង៉ាយ (ទីប្រជុំជនកូវក្វាង ស្រុកទីវកឹង) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានត្រាមែក (ឃុំថុងហ្វា ស្រុកកូវកែ)។

  • មូលដ្ឋានផលិតទឹកកកសាវម៉ាយ៖ អនុវត្តបណ្ដាវិធានការប្រិតសំចៃអគ្គិសនីក្នុងការផលិត

ត្រាក់ទ័រ កែច្នៃដោយខ្លួនឯង “ឡើងផ្លូវ”

11/05/2021 07:39

កន្លងហើយ ប្រជាជនបានបញ្ជូនត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ចូលរួមគមនាគមន៍បង្កឱ្យស្ថានការណ៍អសុវត្ថិភាព ពិតជាមធ្យោបាយប្រភេទនេះ គ្មានច្បាប់ធ្វើចរាចរណ៍តាមផ្លូវក៏ពិតមែន ប៉ុន្តែក៏មានកើតឡើងការប៉ះទង្គិចគ្រោះថ្នាក់ជាច្រើនករណីដែរ។

  • ភូមិឥដ្ឋកសាងភូមិសុវត្ថិភាពអំពីសន្តិសុខសណ្ដាប់ធ្នាប់

ពង្រីកប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ

04/03/2021 13:52

អនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ (២ មីនា ឆ្នាំ១៩៦១-២ មីនា ឆ្នាំ ២០២១) កម្មាភិបាល យុទ្ធជនបណ្តាស្ថាប័ន អង្គភាពក្នុងកងកម្លាំងកងទ័ពការពារព្រំដែនខេត្តបាន និងកំពុងខិតខំចង្អុលការអនុវត្តសម្រេចជោគជ័យភារកិច្ចនយោបាយ រួមចំណែករក្សាលំនឹងបុរ​ណភាពសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត។

  • គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ៖ កសាងកងកម្លាំងកងទ័ពការពារព្រំដែនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ ឆ្លើយតបសំណូមពរ ភារកិច្ចក្នុងស្ថានភាពថ្មី

វិនិច្ឆ័យម៉ឹងម៉ាត់អំពើបើកបរយានយន្តដោយមិនទាន់គ្រប់អាយុ

23/02/2021 13:27

បច្ចុប្បន្ន ស្ថានភាពយុវវ័យមិនទាន់គ្រប់អាយុបើកបរយានយន្តចូលរួមចរាចរណ៍យ៉ាងច្រើន។ មូលហេតុគឺអាស្រ័យបណ្តាឋានៈជាឪពុកម្តាយខ្វះការយកចិត្តទុកដាក់ គ្រប់គ្រង។ ពេលឃើញកូនចៅរបស់ខ្លួនចេះបើកបរម៉ូតូ យានយន្តនោះទុកបណ្តោយឱ្យប្អូនៗបើកបរទៅមកដោយខ្លួនឯង។

  • «
  • 1
  • 2
  • 3
  • 4
  • 5
  • »
1
Lời chia tay!
2
Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường
3
TRÀ VINH - Hào khí lịch sử, khát vọng vươn xa
4
Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao
5
Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.