20/07/2021 08:01
បណ្តាយុវវ័យចូលរួមផ្តុំគ្នាបើកបរម៉ូតូដោយល្បឿនខ្ពស់។
ស្ថិតក្នុងស្ថានភាពនេះ នគរបាលស្រុកទីវកឹងបានផ្សព្វផ្សាយអនុវត្តដំណោះស្រាយ ការងារទប់ស្កាត់ជាច្រើនដូចជា ម្ចាស់ការក្តាប់ស្ថានភាព លៃលកកងកម្លាំង មធ្យោបាយ ឧបករណ៍ បច្ចេកទេសវិជ្ជាជីវៈ ផ្តុំផ្សព្វផ្សាយ និងសហការជាមួយនគរបាលបណ្តាឃុំ ទីប្រជុំជនបង្កើនការងារដើរល្បាត ពិនិត្យអង្កេត ប្រមូលផ្តុំនៅតាមបណ្តាដងផ្លូវ រង្វង់ម៉ោងច្រើនកើតមានការបំពានដើម្បីវិនិច្ឆ័យបណ្តាអំពើបំពានអំពីសណ្តាប់ធ្នាប់ចរាចរណ៍។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ តម្រួតចរាចរណ៍សណ្តាប់ធ្នាប់នគរបាលស្រុកចាត់តាំងល្បាតបានជាង ១.០០០ លើក រួចវិនិច្ឆ័យករណីបំពានចំនួន ១.៣០០ ករណី ក្នុងនោះ រកឃើញ ៤ ករណីមានយុវវ័យ ២៩ នាក់ផ្តុំគ្នាបើកម៉ូតូដោយល្បឿនខ្ពស់ ទាក់ទងដល់ការប្រណាំងម៉ូតូខុសច្បាប់។ ឆ្លងតាមរយៈនោះ បានវិនិច្ឆ័យរដ្ឋបាល ១៣ ករណីជាមួយទឹកប្រាក់ជិត ២៨ លានដុង។ ចំនួនក្រៅពីនោះអប់រំឱ្យធ្វើលិខិតសន្យាមិនបំពានទៀត រឹបយកមធ្យោបាយចំនួន ៤ គ្រឿង រួចបញ្ជូនទៅការិយាល័យតម្រួតចរាចរណ៍នគរបាលខេត្តវិនិច្ឆ័យ ១៥ ករណីតាមសិទ្ធិអំណាច។
ទន្ទឹមនឹងនោះ តម្រួតចរាចរណ៍សណ្តាប់ធ្នាប់ស្រុកពិនិត្យស្ថិតិមូលដ្ឋានយានយន្ត ១៣ កន្លែង មានសញ្ញាកាន់ជើង ភ្នាល់ម៉ូតូលើភូមិសាស្រ្ត ដើម្បីចាត់តាំងការផ្សព្វផ្សាយ អប់រំច្បាប់ និងឱ្យធ្វើលិខិតសន្យាមិនជួសជុល ផ្លាស់ប្តូរប្លង់ រចនាបទ ទិន្នលេខបច្ចេកទេសរបស់ម៉ូតូ យានយន្តនិងឱ្យយុវវ័យ ៨៣ នាក់ច្រើនផ្តុំគ្នាបើកម៉ូតូ ដោយល្បឿនខ្ពស់ធ្វើលិខិតសន្យាមិនចូលរួម ជំរុញទឹកចិត្តមិនប្រមូលផ្តុំប្រណាំងម៉ូតូខុសច្បាប់។
កាលពីថ្ងៃទី ២១ ខែមិថុនា តម្រួតចរាចរណ៍ សណ្តាប់ធ្នាប់នៃនគរបាលស្រុកទីវកឹង បានកោះហៅយុវវ័យ ៧ នាក់ក្នុងអំឡុងអាយុ ១៧‑២២ ឆ្នាំនៅស្រុកទីវកឹងទៅកាន់ស្ថាប័ននគរបាលធ្វើការស្តីពីអំពើប្រមូលផ្តុំគ្នាបើកម៉ូតូបំពងសំឡេង ល្បឿនខ្ពស់បង្កឱ្យបាត់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តឃុំតឹបង៉ាយ។ នៅស្ថាប័ននគរបាល យុវវ័យទាំង ៧ នាក់បានទទួលស្គាល់អំពើប្រមូលផ្តុំគ្នាបើកម៉ូតូល្បឿនខ្ពស់ តម្រួតចរាចរណ៍បានបង្កើតសំណុំរឿងជាមួយបណ្តាកំហុស៖ មិនទាន់គ្រប់អាយុបើកបរម៉ូតូ គ្មានលិខិតបើកបរម៉ូតូ មិនចុះឈ្មោះម៉ូតូ គ្មានឧបករណ៍បន្ថយសំឡេង គ្មានកញ្ចក់ឆ្លុះទៅក្រោយខាងឆ្វេង និងផ្លាស់ប្តូររចនាបទម៉ូតូដោយខ្លួនឯង។ល។ ទន្ទឹមនឹងនោះ រក្សាម៉ូតូទុកបណ្តោះអាសន្នដើម្បីវិនិច្ឆ័យតាមការកំណត់។
តាមការលាតត្រដាងរបស់ប្រជាជន ទោះបីបណ្តាស្ថាប័នមានសមត្ថកិច្ចបានវិនិច្ឆ័យករណីបំពានជាច្រើនក៏ដោយ ប៉ុន្តែស្ថានភាពយុវវ័យផ្តុំគ្នាច្រើនបើកបរម៉ូតូដោយល្បឿនខ្ពស់ បំពងសំឡេងច្រើនកើតមានឡើងនៅពេលយប់ប៉ះពាល់ដល់ការប្រជុំជីវភាពរបស់ប្រជាជននៅក្បែរបណ្តាដងផ្លូវគមនាគមន៍។
លោកវរសេនីយ៍ឯកបម្រុង វ៉វ៉ាំងក្វឹក ប្រធាននគរបាលស្រុកទីវកឹងបានឱ្យដឹងថា៖ ពេលកន្លងមានយុវវ័យមួយចំនួនចូលរួមផ្តុំគ្នាបើកបរម៉ូតូដោយល្បឿនខ្ពស់ ក្នុងនោះ មានមុខសញ្ញាជាច្រើនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយមុខសញ្ញាញៀនមានអាយុពី ១៨ ឆ្នាំដល់ ២៥ ឆ្នាំ គ្មានការងារធ្វើ ប្រមូលផ្តុំគ្នាជាញឹកញាប់ បបួលគ្នាដើម្បីប្រណាំងម៉ូតូ ពេលកងកម្លាំងនគរបាលជួបក៏ទប់ស្កាត់ទាន់ពេល មុខសញ្ញាបំពានលើវិស័យណានោះប្រគល់ជូនកងកម្លាំងសមត្ថកិច្ចវិស័យនោះវិនិច្ឆ័យ ជាពិសេស ក្រោយពេលវិនិច្ឆ័យរួច មុខសញ្ញាទាំងនោះហាក់ដូចជាបោះបង់មធ្យោបាយ។ រយៈពេល ៦ ខែដើមឆ្នាំ ២០២១ នគរបាលស្រុកទីវកឹងបានបំប្លែងតម្លៃម៉ូតូចំនួន ១០៣ គ្រឿង ក្នុងនោះមានម៉ូតូ ២៤ គ្រឿងទាក់ទងដល់ការបើកបរឆ្វៀលឆ្វាត់ ប្រទាក់ប្រទាមដែលត្រូវរក្សាទុកមធ្យោបាយ ក្រោយមកមានប្រាក់បង់ពិន័យ រួចបោះបង់ចោលមធ្យោបាយ។ នៅពេលខាងមុខកងកម្លាំងនគរបាលបន្តក្តាប់ស្ថានភាពចំនួនយុវវ័យដែលមានសញ្ញាប្រមូលផ្តុំបើកម៉ូតូដោយល្បឿនខ្ពស់ដើម្បីមានវិធានការវិនិច្ឆ័យទាន់ពេល។ សហការជាមួយរដ្ឋអំណាចបណ្តាផ្នែកអង្គការមហាជនគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់យុវវ័យឱ្យយល់ដឹង ពន្យល់ឱ្យឃើញឥទ្ធិពលក្នុងបញ្ហាប្រណាំងម៉ូតូខុសច្បាប់ ផ្តើមពីនោះកាត់បន្ថយស្ថានភាពប្រណាំងម៉ូតូខុសច្បាប់ដល់កម្រិតទាបបំផុត៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។