• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ

07/02/2025 09:30

តាមការវាយតម្លៃ តេតឆ្នាំនេះ អ្នកចូលរួមចរាចរណ៍ប្រតិបត្តិច្បាប់បានល្អជាងឆ្នាំមុនៗ។ ទោះជាដូច្នោះក៏ដោយ នៅមានករណីយល់ច្បាប់ ប៉ុន្តែបែរជាបំពាន ដោយចេតនា។ ប្រការនេះបង្កប់ទៅដោយបញ្ហាគួរបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍។

   អនុវត្តកិច្ចចង្អុលការរបស់ក្រសួងនគរបាល នាយកនគរបាលខេត្តចង្អុលការផ្ដូរផ្ដាច់ បន្តបន្ទាប់ “គ្មានតំបន់ហាមប្រាម មិនមានដែនកំណត់”មិនទុកចោលកំហុសបំពាន។ តម្រួតចរាចរណ៍នៃនគរបាលទូទាំងខេត្តសហការជាមួយតម្រួតដទៃទៀត លៃលកកងកម្លាំងបង្កើនការចាត់តាំងយាមល្បាត ត្រួតពិនិត្យ ចាត់ការម៉ឺងម៉ាត់បណ្ដាកំហុសបំពានដែលជាមូលហេតុដោយផ្ទាល់បណ្ដាលឱ្យកើតមានគ្រោះថ្នាក់ដូចជា បំពានអំពីកម្រិតជាតិអាលកុល បើកបរហួសល្បឿនកំណត់។ យោងទៅតាមស្ថាន ភាពជាក់ស្ដែងនៃភូមិសាស្រ្តនីមួយៗ កងកម្លាំងតម្រួតចរាចរណ៍នៅទាំងម្ចាស់ការផ្លាស់ប្ដូរវិធីសាស្រ្តយាមល្បាតដូចជាបង្កើតចំណតត្រួតពិនិត្យផង ចរាចរល្បាតតាមបណ្ដាដងផ្លូវគមនាគមន៍ផង។

           

កងតម្រួតចរាចរណ៍កំពុងប្រកបការងារលើផ្លូវជាតិលេខ ៥៣ លើភូមិសាស្រ្តស្រុកចូវថាញ់។ រូបថត៖ ហូយ៉ាង

  វរសេនីយ៍ឯកបម្រុង ហ្វិញវ៉ាំងខើយ ប្រធាននគរបាលទីក្រុងត្រាវិញមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ក្នុងសមកម្មភាពអំណរបក្ស អំណរនិទាឃរដូវរាត្រីអំណរឆ្នាំថ្មី កងកម្លាំងនគរបាលទីក្រុងបានកសាងផែនការសហការជាមួយគណៈបញ្ជាការដ្ឋានយោធាទីក្រុងផ្សព្វផ្សាយ កៀរគរបណ្ដាកងកម្លាំងពាក់ព័ន្ធដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ បែងជ្រលង សម្រួលចរាចរណ៍ បង្ការ ទប់ស្កាត់ការឆេះ ផ្ទុះបម្រើប្រជាជនអំណរនិទាឃរដូវ ទទួលបុណ្យតេតបានសុវត្ថិភាព។ ក្នុងនោះមាន ចែកចេញជាច្រើនក្រុមដើម្បីបែងជ្រលង ក្រុមសន្តិសុខសណ្ដាប់ធ្នាប់ បង្ការបង្ក្រាបបទល្មើស និងបណ្ដាសកម្មភាពដទៃទៀត។ ក្រោយពេលបាញ់កាំជ្រួចបានបញ្ចប់ទៅ លៃលកក្រុមដើរល្បាតតាមបណ្ដាដងផ្លូវបង្ការ បង្ក្រាប និងចាត់ការបានទាន់ពេលបណ្ដាអំពើបំពាន សណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ធានាឱ្យប្រជាជនត្រឡប់ទៅផ្ទះ និងបើកបរយានយន្តតាមដងផ្លូវបានសុវត្ថិភាពជាដាច់ខាត។

  តាមរបាយការណ៍ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១​ ខែមករាឆ្នាំ ២០២៥ (គឺថ្ងៃ ១២ រោចខែបុស្ស ដល់ថ្ងៃ ៣ កើតខែមាឃ) កងកម្លាំងតម្រួតចរាចរណ៍នៃនគរបាលខេត្តបានចាត់តាំងការយាមល្បាតជិត ៥០០ លើក រកឃើញ បង្កើតសំណុំលិខិតវិនិច្ឆ័យជាង ៦៣០ ករណីបំពាន ក្នុងនោះបំពានកម្រិតជាតិអាលកុល ១៨៥ ករណី បំពានល្បឿន ១៨១ ករណី រក្សាទុកមធ្យោបាយ ៦៤២ គ្រឿងរួមទាំងក្រដាសស្នាមមួយចំនួនទៀត។ នៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២៥ (ថ្ងៃ ១ កើតខែមាឃ) ចូលរួមក្រុមយាមល្បាត ការិយាល័យតម្រួតចរាចរណ៍នគរបាលខេត្តអនុវត្តភារកិច្ចលើផ្លូវជាតិលេខ ៥៣ ស្ថិតក្នុងភូមិសាស្រ្តឃុំហ្វាឡើយ ស្រុក ចូវថាញ់។ តាមការកត់សម្គាល់ ស្ថានភាពបំពានអំពីល្បឿនកើតមានច្រើន គួរឱ្យយកចិត្តទុកដាក់នៅតែមានករណីមិនប្រ តិបត្តិតាមសញ្ញាបញ្ជា បំបត់ម៉ូតូរត់យករួចខ្លួនពេលកងកម្លាំងតម្រួតចរាចរណ៍បញ្ចេញសញ្ញាបញ្ឈប់មធ្យោបាយ៕

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
  • ផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.