• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

29/04/2025 16:18

ខេត្តត្រាវិញមានជនរួមជាតិខ្មែររស់នៅប្រមាណ ៣១,៥៣% ភាគច្រើនប្រកបរបរកសិកម្ម និងសិប្បកម្ម មួយចំនួនធ្វើសេវាកម្ម លក់ដូរតូចតាច។ល។ ប៉ុន្មានឆ្នាំកន្លង ខេត្តផ្តុំអនុវត្តបណ្តាគោលការណ៍ គោលនយោបាយពង្រីកសេដ្ឋកិច្ច-សង្គម ផលិត ធ្វើអាជីវកម្ម សេវាកម្មក្នុងតំបន់ជនរួមជាតិ។ ឧបត្ថម្ភលំនៅឋាន ដីសម្រាប់សង់ផ្ទះដីសម្រាប់ផលិត ទឹកស្អាតសម្រាប់ប្រើប្រាស់ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ។ល។ អាស្រ័យហេតុនោះ ជីវភាពរបស់ជនរួមជាតិខ្មែរបានលើកស្ទួយ ប្រភពចំណូលគិតជាមធ្យមរបស់មនុស្សម្នាក់ កើនឡើងគួរកត់សម្គាល់។

ពិធីជូនសេចក្តីសម្រេចចិត្ត បង្កើនបៀវត្សរ៍ ដំឡើងឋានន្តរសក្តិដល់កងកម្លាំងប្រដាប់អាវុធ យោធិនជំនាញលើកទី ២ ឆ្នាំ ២០២៤។ រូបថត៖ ហ៊ឺវហ៊ីប

ជ្រួតជ្រាបដំបូន្មានរបស់អ៊ំហូ៖ “ការងារប្រជាចលនាសំខាន់ណាស់។ ប្រជាចលនាខ្សោយ ការងារអ្វីក៏ខ្សោយ ចលនាប៉ិនប្រសប់កិច្ចការអ្វីក៏សម្រេចជោគជ័យ” បញ្ជាការដ្ឋានយោធាខេត្តបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តនិងសហការអនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពការងារប្រជាចលនាក្នុងតំបន់ជនរួមជាតិខ្មែរ។ លេចធ្លោបំផុតគឺដាក់ចេញដំណាក់កាល ជំហានអនុវត្តជាក់ស្តែងយោងទៅលើបណ្តាខ្លឹមសារកសាងជនបទថ្មី ដូចជា៖ កសាង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ផ្លាស់ប្តូររចនាសម័្ពន្ធផលិត ពលកម្ម អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទំនើប ថែទាំសុខភាពជូនប្រជាជន អនាម័យបរិស្ថាន បណ្តាគោលនយោបាយ ឧបត្ថម្ភកសាងរបៀបរស់នៅវប្បធម៌ ពង្រឹងបណ្តាអង្គការចាត់តាំង មូលដ្ឋាននយោបាយរឹងមាំ ភូមិសាស្រ្តសុវត្ថិភាព អនុវត្តល្អភារកិច្ចការពារជាតិ សន្តិសុខ។ល។ ទន្ទឹមនឹននោះ គណៈ កម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាខេត្ត ចង្អុលការអង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់ក្នុងកងកម្លាំងប្រដាប់អាវុធពង្រីកស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមក រួមជាមួយបណ្តាមូលដ្ឋានធានាអនុវត្តល្អសុខុមាលភាពសង្គមលើភូមិសាស្រ្ត ជំរុញស្មារតីសាមគ្គីរវាងកងទ័ព-ប្រជាជន ទិសដៅចលនាប្រឡងប្រណាំង“ប៉ិនប្រសប់ការងារប្រជាចលនា” ដោយភ្ជាប់ជាមួយ “កង កម្លាំងប្រដាប់អាវុធខេត្តចូលរួមកម្លាំងដើម្បីជនក្រីក្រ - មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយឡើយ”។ ឆ្លងតាមរយៈនោះ បង្កបង្កើត និងបើកទូលាយទម្រង់មានប្រសិទ្ធភាពជាច្រើនដូចជា៖ “ប្រិតសំចៃធ្វើតាមដំបូន្មានរបស់អ៊ំ” “ហ៊ុនប្រាក់ទុនបង្កមូលនិធិឧបត្ថម្ភសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារ” “ប្រិតសំចៃដើម្បីអនាគតភ្លឺស្វាង” “ពិនិត្យជូនថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃដល់មុខសញ្ញាគោលនយោបាយ និងគ្រួសារក្រីក្រ” “ហិបសប្បុរសធម៌ដើម្បីអ្នកជំងឺក្រីក្រ” “ប្រិតសំចៃបង្កើតមូលនិធិសម្រាប់ផ្តើមអាជីព” “ទឹកចិត្តរបស់កងទ័ពនិងប្រជាជន” “ការងារកាត់បន្ថយភាពក្រីក្រ និងដោះស្រាយការងារធ្វើ ជូនកងប្រជាការពារ កំណែនបម្រុង”។ល។ រួមចំណែកលើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់មូលដ្ឋានបដិវត្តន៍។

ជាពិសេស គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាខេត្តធ្វើសេនាធិការជូនថ្នាក់ដឹកនាំខេត្តចង្អុលការចាត់តាំងសម្រេចជោគជ័យ  “បុណ្យតេតកងទ័ព-ប្រជាជន”ថ្នាក់ស្រុកក្នុងតំបន់ជនរួមជាតិខ្មែរ។ ក្នុងឆ្នាំ ២០២៣ ស្រុកកូវកែចាត់តាំងសម្រេចជោគជ័យ “បុណ្យតេតកងទ័ព-ប្រជាជនភ្ជាប់ជាមួយអំណរបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ” នៅឃុំហ្វាអឹង។ នេះមិនត្រឹមជាមូលដ្ឋានដំបូងរបស់ខេត្តត្រាវិញ នៅទាំងជាមូលដ្ឋានដំបូងនៅតំបន់វាលទំនាបទន្លេគឺវឡុងដែលបានចាត់តាំងដកពិសោធទម្រង់នេះ។ ចលនាថវិកាបានជិត ០៥ ពាន់លានដុង និងអង្ករជាង ០៩ តោន សាងសង់លំនៅឋាន កសាងផ្លូវ បំពាក់អំពូលភ្លើង កសាងស្ពាន ដាំផ្កា និងពិនិត្យជូនថ្នាំព្យាលជំងឺដោយឥតគិតថ្លៃ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។ល។ ក្នុងឆ្នាំ ២០២៤ ជាលើកដំបូងដែលស្រុកកូវង៉ាង និងស្រុកថ្កូវចាត់តាំង “បុណ្យតេតកងទ័ព-ប្រជាជនភ្ជាប់ជាមួយអំណរបុណ្យចូលឆ្នាំថ្មី”។ ផ្តើមពីប្រភពចលនាសម្ភារ និងទឹកប្រាក់បានជាង ១៧ ពាន់លានដុង វិនិយោគកសាងស្ពាន ផ្លូវថ្នល់ សាងសង់ផ្ទះថ្មី និងជួសជុលឈាបនដ្ឋាន ជូនផ្ទះ ជូនទោចក្រយាន អាហារូបករណ៍ សិក្ខូបករណ៍ បណ្ណគាំពារសុខា ភិបាល។ល។ សំណង់កិច្ចការនីមួយៗបានបញ្ជាក់ឲ្យឃើញនូវការរួមកម្លាំងរបស់កងកម្លាំងប្រដាប់អាវុធខេត្តរួមជាមួយបណ្តាមូលដ្ឋានកសាងខេត្តត្រាវិញពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែរុងរឿង កសាង “ជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន” ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។

ទោះជាដូច្នោះក៏ដោយ ការងារផ្លាស់ប្តូររចនាសម្ព័ន្ធផលិតក្នុងតំបន់ជនរួមជាតិខ្មែរនៅយឺតយ៉ាវ ទីផ្សារសម្រាប់ផលិតផលមិនលំនឹង ទ្រង់ទ្រាយផលិតនៅរាត់រាយផុសផុលខ្លួនឯង។ ដោះស្រាយការងារធ្វើនៅនឹងមូលដ្ឋាននៅតិច ម្ល៉ោះហើយពលករត្រូវទៅធ្វើការរកទទួលទាន់នៅក្រៅខេត្តច្រើន។មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិខ្មែរមួយ ចំនួនមិនទាន់ឆ្លើយតបតាមតម្រូវការ។ ស្ថានភាពអាកាសធាតុប្រែប្រួល រោគជំងឺ តម្លៃមុខទំនិញចាំបាច់មួយចំនួនមិនបានលំនឹងបណ្តាលឲ្យជះឥទ្ធិពលដល់ជីវភាពរបស់ប្រជាជន។ អត្រាគ្រួសាររួចផុតពីភាពក្រីក្រស្ថិរភាពមិនទាន់ខ្ពស់។ បណ្តាអរិភាព អានុភាពជាអមិត្ត កេងចំណេញយកបញ្ហាជនជាតិ សាសនា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស កៀរគរ ញុះញង់ មួលបង្កាច់បំបែកបំបាក់ធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ល។

ដើម្បីអនុវត្តល្អជាងទៀតការងារប្រជាចលនានៅតំបន់ជនរួមជាតិ គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាខេត្តបន្តជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ ២៥/NQ-TW ចុះថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១១)ស្តីពី “ជំរុញមាំ និងផ្លាស់ថ្មីការដឹកនាំរបស់បក្សចំពោះការងារប្រជាចលនាក្នុងយុគសម័យថ្មី”។ ទន្ទឹមនឹងនោះ សហ ការស្អិតល្មួតជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានជំរុញមាំការអនុវត្តន៍ទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា”។ ស្ថិតលើមូលដ្ឋាននោះ គ្រប់ស្ថាប័ន អង្គភាពរក្សានិង ពង្រីកយ៉ាងតិចបំផុតបានទម្រង់សំខាន់មួយចូលរួមកសាងមូលដ្ឋាននយោបាយរឹងមាំ ជួយឧបត្ថម្ភប្រជាជនកាត់បន្ថយភាពក្រីក្រស្ថិរភាព និងចាត់តាំង “បុណ្យតេតកងទ័ព-ប្រជាជន” ពី ០១- ០២ ឃុំនាឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ។ ជំរុញមាំ ការងារសម័្ពន្ធមិត្តភាព និងអនុវត្តល្អកម្មវិធីសហការជាមួយបណ្តាអង្គការចាត់តាំងនយោបាយ សង្គមដោយទង្វើជាក់ស្តែង។ បន្តសហការចាត់តាំងបំពាក់បំប៉ន លើកកម្ពស់សមត្ថភាព ចំណេះដឹង តម្រិះវិជ្ជា អក្សរសាស្រ្ត ភាសារបស់ជនរួមជាតិជូនកម្មាភិបាល យុទ្ធជនបំពេញការងារប្រជាចលនា។ ជាពិសេសគឺជំរុញមាំការតស៊ូប្រយុទ្ធធ្វើឲ្យបរាជ័យកលល្បិច “ធ្វើឲ្យប្រែប្រួលសន្តិភាព” ធ្វើឲ្យជ្រួលជ្រើម បំបែកបំបាក់ សាមគ្គីជនជាតិរបស់បណ្តាអរិភាព អានុភាពជាអមិត្ត រួមចំណែករក្សាលំនឹងគោលនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត។ ក្រៅពីនោះ គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាខេត្តរួមជាមួយបណ្តាមូលដ្ឋាន គណៈ ផ្នែក សកម្មធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិ ភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ឲ្យមានប្រសិទ្ធភាព យូរអង្វែង៕

វរសេនីយ៍ឯក ត្រឿងវ៉ាំងធឹម៖ នាយស្នងការនយោបាយបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ

TIN CÙNG MỤC

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ

រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ទៅក្នុងការងារជាក់ស្ដែង គិតតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះដំណាក់សុខាភិបាលឃុំលឿងហ្វា ស្រុកចូវថាញ់ ជំរុញការងារបំផុសចលនា ក្នុងការបង្ការកម្ចាត់ជំងឺគ្រុនឈាម។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលនៅទាំង ពង្រឹងការផ្សព្វផ្សាយឲ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងការកម្ចាត់មូស បង្កើនចំណេះដឹងអំពីជំងឺគ្រុនឈាម និងវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពផ្សេងទៀត។

  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
  • ផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.