21/02/2025 08:23
សមមិត្ត ថាច់សេរីសុខាវ៉ាត ពិនិត្យជំងឺជូនប្រជាជន។
សមមិត្ត ថាច់សេរីសុខាវ៉ាត អនុប្រធានដំណាក់សុខាភិបាលឃុំលឿងហ្វា ឱ្យដឹងថា៖ជំងឺគ្រុនផ្ដាសសាយ និងគ្រុនឈាមគឺជាជំងឺឆ្លងដែលបង្កឡើងដោយមេរោគគ្រុនផ្ដាសាយ ធ្វើឲ្យប៉ះពាល់ដល់មនុស្សធំនិងកុមារ ប្រជាជនភាគច្រើនដែលមកកាន់ដំ ណាក់សុខាភិបាលពិនិត្យជំងឺភាគច្រើនមានក្អកនិងក្ដៅខ្លួនខ្លាំង។ជំងឺនេះច្រើនតែជួបនៅលើកុមារនិងមនុស្សធំ។ ប្រជាជន កុំទៅកន្លែងមានមនុស្សច្រើននិងពាក់ម៉ាសជាប្រចាំ។ ជាពិសេស ចំពោះទារកទើបនឹងកើតដោយសារតែប្រព័ន្ធភាពស៊ាំពួក គេមានតិចតួចណាស់។ ដើម្បីជៀសវាងករណីនេះ ចំពោះកុមារកុំឱ្យកើតជំងឺគ្រុនផ្ដាសាយ ម្តាយគួរយកកូនទៅចាក់វ៉ាក់សាំងបន្ត ឬចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម មជ្ឈមណ្ឌលសុខាភិបាលស្រុក ចូវថាញ់ បានចង្អុលការដំណាក់សុខាភិបាល ឃុំលឿងហ្វា អនុវត្តការងារបង្ការ ជំងឺគ្រុនឈាមនៅឆ្នាំ ២០២៥។ គោលដៅទូទៅគឺកាត់បន្ថយអត្រាស្លាប់ និងអត្រាកើតជំងឺ គ្រប់គ្រងការរីករាលដាលធំកើតឡើង។
វេជ្ជបណ្ឌិតពិនិត្យជំងឺជូនប្រជាជន។
មីង ស៊ើងធីសាហ្វឹង នៅភូមិបត់ចែក ឃុំលឿងហ្វា បានឱ្យដឹងថា៖ ផ្ទះមីងមានកូនតូចៗ មីងតែងតែយកចិត្តទុកដាក់ការពារជំងឺដោយវិធី ជម្រះស្មៅជុំវិញផ្ទះ មិនឱ្យសត្វមូសដែលបង្កជំងឺគ្រុនឈាមមានកន្លែងលាក់ខ្លួន។
លោកមា ត្រឿងស៊ុយ នៅភូមិ សម្បួរ ឲ្យដឹង៖ ខ្ញុំសង្ស័យកើតជំងឺផ្តាសាយ ទើបឱ្យកូននាំទៅដំណាក់សុខាភិបាលឃុំដើម្បីពិនិត្យ គ្រូពេទ្យបានណែនាំយ៉ាងច្បាស់លាស់ពីរបៀបថែទាំនិងការពារជំងឺ ដោយពាក់ម៉ាស និងខ្ពុរមាត់ជាមួយទឹកអំបិល ទើបបន្ថយការក្អក។
ការផ្សព្វផ្សាយឱ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងចលនាអនាម័យនិងបង្កាជំងឺ ប្រភពទឹកស្អាតរៀបចំយុទ្ធនាការកម្ចាត់ដង្កូវទឹកនិងមូស កាប់ ឆ្ការស្មៅជុំវិញលំនៅឋានរបស់ប្រជាជន គឺជាខ្លឹមសារសំខាន់មួយក្នុងពេលផ្សព្វផ្សាយ។ ដោយសារការអនុវត្តន៍ផែនការបង្ការជំងឺគ្រុនឈាមបានល្អនិងមានប្រសិទ្ធភាព ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ឃុំលឿងហ្វាមានតែ ០៤ ករណីកើតជំងឺគ្រុនឈាមប៉ុណ្ណោះ៕
អត្ថបទ‑រូបថត៖ សុខា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។