• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់

14/02/2025 09:55

កំណត់ច្បាស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលក្នុងការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន នគរបាលឃុំឡុងហ៊ីប ស្រុកថ្កូវបានពង្រីកស្មារតី “ពេលប្រជាជនត្រូវការ ពេលប្រជាជនជួបលំបាក មានមុខនគរបាល”។

ម៉ោងចេញដំណើរយាមល្បាតរបស់កងកម្លាំងនគរបាលឃុំឡុងហ៊ីប។

  អាស្រ័យភូមិសាស្រ្តឃុំឡុងហ៊ីបមានផ្លូវខេត្តឆ្លងកាត់ ម៉្លោះហើយចំនួនមនុស្សនិងមធ្យោបាយយានជំនិះដឹកជញ្ជូនទៅមកច្រើន។ អាស្រ័យហេតុនោះ នគរបាលឃុំបានផ្ដុំចាត់តាំងការផ្សព្វផ្សាយលើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជនពេលចូលរួមចរាចរណ៍។ ទន្ទឹមនឹងនោះ បង្កើនការងារយាមល្បាត ត្រួតពិនិត្យធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរ ណ៍លើភូមិសាស្រ្ត។ ផ្ដើម ពីនោះ ស្ថានភាពសណ្ដាប់សុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តឃុំក្នុងពេលកន្លងស្ថិរភាពបង្គួរ។

  ក្នុងឆ្នាំ ២០២៤ នគរបាលឃុំសហការជាមួយបញ្ជាការដ្ឋានយោធាឃុំនិងកងកម្លាំងការពារសន្ដិសុខមូលដ្ឋានយាមល្បាតធានាសន្ដិសុខសណ្ដាប់ធ្នាប់បានចំនួន ២៤០ លើក ជួបប្រទះរួចរំសាយវង់ល្បែងស៊ីសង ២៣ វង់ ក្រុមយុវជនផ្ដុំគ្នាពេលអធ្រាត្រ ០៣ ក្រុម កន្លែងច្រៀង karaoke ហួសម៉ោងកំណត់ ១៥ កន្លែង រឹបយកគ្រឿងអគ្គិសនីឆក់ជលផល ០៧ កំភ្លេ អប់រំនៅនឹងកន្លែងចំពោះមនុស្ស ២៣៩ នាក់ អប់រំមុខសញ្ញារួចឲ្យចុះកិច្ចសន្យាមិនបំពានចំនួន ១៦៦ លើកនាក់ បង្ខំឲ្យ ០២ គ្រួ សារធានាសន្ដិសុខសណ្ដាប់ធ្នាប់ មិនចាត់តាំងបណ្ដាសកម្មភាពលេងល្បែងស៊ីសង មិនរក្សាទុកនិងប្រើប្រាស់គ្រឿងផ្ទុះ។

  វរសេនីយ៍ទោ ថាច់ត្រាង ប្រធាននគរបាលឃុំឡុងហ៊ីបចែករំលែកឲ្យដឹងថា៖ ដើម្បីបង្ការ ប្រឆាំងមានប្រសិទ្ធភាពចំពោះបណ្ដាប្រភេទឧក្រឹដ្ឋកម្មនិងអំពើបាបគ្រោះសង្គម រក្សាស្ថិរ ភាពសន្ដិសុខនយោបាយ សណ្ដាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តឃុំ នគរ បាលឃុំកសាងកម្មវិធីផែនការការងារជាច្រើនរួចប្រគល់ភារកិច្ចឲ្យកម្មាភិបាលម្នាក់ៗម្ចាស់ការក្ដាប់ជាក់លាក់ស្ថានភាព ពិនិត្យឡើងវិញ បញ្ជាក់បណ្ដាបញ្ហាសំខាន់ៗដែលត្រូវផ្ដុំកម្លាំងដោះស្រាយ។ ទន្ទឹមនឹងនោះ កសាងរួចចាត់តាំងផ្សព្វផ្សាយផែនការធានាសន្ដិសុខសណ្ដាប់ធ្នាប់តាមការចង្អុលការរបស់ថ្នាក់លើ។ផ្សព្វផ្សាយបណ្ដាវិធានការការងារកេណ្ឌកងកម្លាំង ដើម្បីតស៊ូ បង្ការប្រឆាំងឧក្រឹដ្ឋកម្ម។

  ក្នុងបណ្ដាពេលកើតឡើងបណ្ដាសកម្មភាព ព្រឹត្តិកាណ៍នៅលើភូមិសាស្រ្តឃុំ នគរបាល ឃុំកសាងផែនការសហការជាមួយគណៈបញ្ជាការដ្ឋានយោធាឃុំលៃលកកងកម្លាំងធា នាស្ថិរភាពស្ថានភាព ម្ចាស់ការសហការជាមួយបណ្ដាផ្នែកអង្គការមហាជនក្ដាប់ច្បាស់ស្ថានភាព គ្រប់គ្រងម៉ត់ចត់ភូមិសាស្រ្ត មុខសញ្ញា តស៊ូបង្ការរាំងស្កាត់ទាន់ពេលសកម្ម ភាពរបស់ពួកប្រតិកិយាមុខសញ្ញាប្រឆាំងនៅលើភូមិសាស្រ្ត។

  ដើម្បីពង្រីកបណ្ដាលទ្ធផលដែលសម្រេចបានខាងលើ ទន្ទឹមនឹងនោះ ជម្នះបណ្ដាចំណុច អន់ខ្សោយ នៅពេលខាងមុខ នគរ បាលឃុំឡុងហ៊ីបម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំបង្កើនកិច្ចចង្អុលការបណ្ដផ្នែក អង្គការមហា ជនឲ្យសកម្មចូលរួមការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់។ បន្តការផ្សព្វផ្សាយអនុវត្តផែន ការអនុវត្តគម្រោងការ “លើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយ អប់រំច្បាប់ភ្ជាប់ជាមួយ ការបំផុសចលនាមហាជនឲ្យគោរពច្បាប់នៅមូលដ្ឋានរបស់ កងកម្លាំងនគរបាលប្រជាជន ដំណាក់កាល ២០២១- ២០២៧” របស់នគរបាលខេត្ត គម្រោងការ “បង្កើនការងារបង្ការ មុខសញ្ញាបំពានច្បាប់នៅមូលដ្ឋាន” ដំណាក់កាល ២០២១-២០២៥ បណ្ដាវិធានការ បង្ការឧក្រឹដ្ឋកម្មគ្រឿងញៀននៅលើភូមិសាស្រ្ តឃុំ ដំណាក់កាល ២០២៤- ២០២៥ សំ ដៅប្រមូលកម្លាំងចម្រុះរបស់អង្គការចាត់តាំងនយោបាយនិងទូទាំងប្រជាជនទៅក្នុងការ ងារតស៊ូបង្ការប្រឆាំងឧក្រឹដ្ឋកម្ម បណ្ដាអំពើបំពានច្បាប់ រួមចំណែកកាត់បន្ថយឧក្រឹដ្ឋកម្ម ព្រហ្មទណ្ឌនិងជំរុញចោលអំពើបាបគ្រោះសង្គម។

  សមមិត្តត្រឹងថាញ់តុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីបមានប្រសាសន៍ឲ្យដឹងថា៖ ក្នុងពេលមានបណ្ដាសកម្ម ភាពរបស់បណ្ដាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ បណ្ដាភ្ញៀវមកទស្សនា ធ្វើការនៅលើភូមិសាស្រ្តឃុំនិងបណ្ដាសកម្មភាពពិធីបុណ្យទាន បណ្ដាព្រឹត្តិការណ៍នយោបាយសំខាន់ៗកើតមានឡើងលើភូមិសាស្រ្ត បំផុតគឺនៅឱកាសអំណរនិទាឃរដូវអឹកតីឆ្នាំ ២០២៥ គណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនបានប្រគល់ឲ្យនគរបាលឃុំសហការជាមួយគណៈបញ្ជាការដ្ឋានយោធាឃុំកសាង ផែនការបង្ក្រាប បណ្ដាប្រភេទឧក្រឹដ្ឋកម្ម បង្កើនការងារបង្ការមុខសញ្ញាបំពានច្បាប់នៅមូលដ្ឋាន៕

អត្ថបទ-រូបថត៖ ថាច់ហ្វាង

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
  • ផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.