11/05/2021 07:39
ពិនិត្យត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ចូលរួមចរាចរណ៍អសុវត្ថិភាព ។ រូបថត៖ ង្វៀងខា
ត្រាក់ទ័រ កែច្នៃដោយខ្លួនឯង មានវត្តមាននៅលើបណ្តាកំណាត់ផ្លូវនារដូវប្រមូលផលស្រូវភា ច្រើនគឺនៅតាមបណ្តាស្រុកកាងឡុង ចូវថាញ់ ថ្កូវ និងកូវង៉ាង។ តាមសេចក្តីកំណត់គឺត្រាក់ទ័រ កែច្នៃដោយខ្លួនឯង បើចងផ្លាស់ប្តូរកន្លែងត្រូវមានមធ្យោ បាយមួយគ្រឿងផ្សេងជំនាញខាងដឹកជញ្ជូន ប៉ុន្តែតាមការពិតមិនសូវបានដូច្នោះឡើយ ភាគច្រើនប្រជាជនបើកបរមធ្យោបាយដោយខ្លួនឯងឡើង តាមដងផ្លូវ។ ស្ថានភាពដែលត្រាក់ទ័រ កែច្នៃដោយ ខ្លួនឯង “ប្រជែងដណ្តើមផ្លូវ” បណ្តាលឱ្យមានការ លំបាករាំងស្ទះចរាចរណ៍បង្កឱ្យគ្រោះថ្នាក់ ពិសេសគឺនៅពេលយប់។ ពីព្រោះមធ្យោបាយប្រភេទនេះ មិនបានបំពាក់គ្រប់បច្ចេកទេស សំខាន់នោះគឺ ចង្កៀងប្រកាសសញ្ញា ចង្កៀងចាំងពន្លឺ។
ចំពោះត្រាក់ទ័រ កែច្នៃដោយខ្លួនឯងដែលបានប្រជាជនប្រគុំតម្លើងបន្ថែមបន្សំកន្ទុយរ៉ឺម៉កពីខាង ក្រោយក្បាលត្រាក់ទ័រភាគច្រើន គឺជាត្រាក់ទ័រ រាស់ត្រាក់ទ័រភ្ជួរ ។ល។ តាមការស្ថិតិ បច្ចុប្បន្ននេះ នៅក្នុងស្រុកនីមួយៗមានត្រាក់ទ័រ កែច្នៃដោយខ្លួនឯងជាង ១០០ គ្រឿង ប្រជាជនប្រើសម្រាប់ដឹក ជញ្ជូនមុខទំនិញកសិផល ដឹកជញ្ជូនដី និងមុខទំនិញ សម្ភារៈផ្សេងៗជាច្រើនទៀត។ កន្លងហើយ កងកម្លាំងតម្រូតចរាចរណ៍នគរបាលខេត្ត និងនគរបាលបណ្តាមូលដ្ឋានបង្កើនការផ្សព្វផ្សាយ អប់រំប្រជាជនមិនទុកឱ្យមធ្យោបាយនេះចូលរួមចរាចរណ៍នៅលើកំណាត់ផ្លូវ។ ថ្វីត្បិតការវិនិច្ឆ័យ គង់នៅមានការជួបលំបាកច្រើនរយៈពេលកន្លង ហើយនគរបាលបណ្តាមូលដ្ឋានភាគច្រើនអញ្ជើញ បណ្តាម្ចាស់មធ្យោបាយមកដើម្បីអប់រំឱ្យធ្វើខិតប័ណ្ណសន្យា។
វរសេនីយ៍ទោ យឿងវុាំងកាញ់ ប្រធានក្រុមតម្រូតចរាចរណ៍ សណ្តាប់ធ្នាប់ នគរបាលស្រុកកូវង៉ាង បានឱ្យដឹងថា៖ មធ្យោបាយកែច្នៃដោយខ្លួនឯងបានធ្វើសកម្មភាពសុទ្ធតែគេចជៀសម៉ោង ដើរល្បាតត្រួតពិនិត្យរបស់កងកម្លាំងតម្រូតចរាចរណ៍។ ទន្ទឹមនឹងនោះ មធ្យោបាយប្រភេទនេះគឺជាប្រភពផលិតសំខាន់ ដើម្បីចិញ្ចឹមគ្រួសាររបស់ប្រជាជន ប្រសិនបើត្រូវវិនិច្ឆ័យគឺត្រូវរឹបយក មធ្យោបាយបណ្តាលឱ្យជះឥទ្ធិពលយ៉ាងធំដល់ជីវភាពប្រជាជន។
ឆ្លងតាមការស្វែងយល់បានដឹងថា៖ បណ្តាប្រ ជាជនដែលបានប្រើប្រាស់ត្រាក់ទ័រ កែច្នៃដោយ ខ្លួនឯង ដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូនមុខទំនិញគ្រួសារ និងមានករណីមួយចំនួនដឹកជញ្ជូន ស៊ីឈ្នួល ប៉ុន្តែប្រការគួរឱ្យយកចិត្តទុកដាក់នោះ គឺធុងរថយន្តមិនធានាសុវត្ថិភាព គ្មានបានក្រិត តាមខ្នាត់គំរូប្លង់ប្រគុំតម្លើងធម្មតាជញ្ជាំងមិនរឹងមាំខ្វះប្រព័ន្ធប្រកាសសញ្ញាចង្កៀងចាំងភ្លឺ ។ល។
គ្រួសារបងថាច់ថាញ់ត្រា នៅភូមិចើរ ឃុំឡុង ហីុប ស្រុកថ្កូវមានត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ០២ គ្រឿង បងត្រាបានឱ្យដឹងថា៖ ខ្ញុំទិញឧប ករណ៍សម្ភារៈ គ្រឿងបន្លះយកមកប្រគុំដោយខ្លួន ឯង។ ពិតជាបានយល់ដឹងថាការប្រើប្រាស់ត្រាក់ ទ័រ កែច្នៃដោយខ្លួនឯងនេះ បើកបរនៅលើផ្លូវ គឺជាការល្មើសច្បាប់ចរាចរណ៍ពិតមែន ប៉ុន្តែអាស្រ័យដោយជីវភាពរស់នៅជួបការលំបាកបានលបលួច ធ្វើសកម្មភាព។
បញ្ហាដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺឧបស័គ្គគ្រោះថ្នាក់ទាក់ទិនដល់ប្រភេទមធ្យោបាយនេះណាស់ដែរ។ ក្នុងរយៈពេលតែ ០១ យប់របស់ ថ្ងៃដើមខែមេសា នៅលើភូមិសាស្ត្រស្រុកថ្កូវមានកើតឡើងការប៉ះទង្គិច ០៣ ករណីដែលទាក់ទិន ដល់ត្រាក់ទ័រ កែច្នៃដោយខ្លួនឯង បណ្តាលឱ្យមនុស្ស ស្លាប់ ០១ ករណី រងរបួស ០៣ ករណី ភាគ ច្រើនគឺត្រូវបុកពីខាងក្រោយ។
អាស្រ័យហេតុនោះ ដើម្បីធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍មាមីងគប្បីមិនត្រូវបើកបរបណ្តាប្រភេទមធ្យោបាយត្រាក់ទ័រ ឬ រថយន្តកែច្នៃដោយខ្លួនឯងឡើងលើផ្លូវ៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។