04/03/2021 13:23
សមមិត្ត ឡេវុាំងហាំង ប្រទានជូនផ្ទាំងគំនូរមានតួអក្ខរា “ក្លាហាន អំណត់ព្យាយាម ច្បាមមូលដ្ឋាន
សាមគ្គី ផ្លាស់ថ្មី” ។ រូបថត៖ ផាងត្វឹង
ស្ថិតនៅនឹងពិធីជួបជុំនេះ បណ្តាសមមិត្ត ថ្នាក់ដឹកនាំខេត្ត និងបណ្តាតំណាងរួមគ្នារំលឹកឡើងវិញប្រវេណី ៦០ ឆ្នាំដែលបានកសាងប្រយុទ្ធ និងរីកចម្រើនក្រោមការដឹកនាំ គ្រប់គ្រងផ្ទាល់របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត របស់គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បណ្តាកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំ ដែនខេត្តត្រាវិញគ្រប់ជំនាន់ដែលសម្រេចបាន លទ្ធផលលេចធ្លោជាច្រើន។
ក៏ស្ថិតក្នុងពិធីនេះដែរ សមមិត្តឡេវុាំងហាំង តំណាងឲ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានផ្ញើជូនដល់បណ្តាសមមិត្តអតីតជាថ្នាក់ដឹកនាំ មេបញ្ជាការដ្ឋានជនកងទ័ពការពារព្រំ ដែនខេត្តនូវបីយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅ ប្រសិទ្ធពរដ៏ល្អប្រពៃបំផុត។ ក្នុងពេលខាងមុខ នេះ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត គប្បីបន្តជ្រួតជ្រាបជ្រៅជ្រះ បណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ បណ្តាសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ពង្រឹង និងកសាងកងកម្លាំងកងទ័ពការពារព្រំដែនរឹងមាំលើគ្រប់វិស័យ អំពីនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ក្តាប់ខ្ជាប់ស្ថានការណ៍ ត្រៀមលក្ខណៈប្រយុទ្ធ បំពេញភារកិច្ចការពាររឹងមាំអធិបតេយ្យ សន្តិសុខព្រដែន តំបន់សមុទ្ររបស់មាតុប្រទេស។ បន្តការចូលរួមអនុវត្តដោយមានប្រសិទ្ធភាពបណ្តាគម្រោងការកម្មវិធីដែលបាន បណ្តាថ្នាក់ដែលមានសិទ្ធិអំណាចផ្តល់សច្ចាប័ន សកម្មរួមជាមួយនឹងប្រជាជនពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ចូលរួម កសាងជនបទថ្មី សន្សឹមៗនឹងកសាងកងកម្លាំង កងទ័ពការពារព្រំដែនខេត្តរៀបរយ ធ្នឹកសង្គ្រាមទំនើប សមស្របជាមួយនឹងលក្ខណៈប្រវត្តិសាស្ត្រ និងលក្ខណៈភារកិច្ចរបស់កងទ័ពការពារព្រំដែន។ តំណាងឲ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត ឡេវុាំងហាំង ប្រទានជូនកងទ័ពការពារព្រំដែនខេត្តនៅផ្ទាំងគំនូរមានតួអក្ខរា “ក្លាហាន អំណត់ព្យាយាម ច្បាមមូលដ្ឋាន សាមគ្គី ផ្លាស់ថ្មី”៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។