02/07/2021 08:02
ករណីមួយអ្នកម្តាយឌុបសិស្សានុសិស្ស ០៣ រូប បញ្រ្ចាស់ទិសគ្មានពាក់មួកសុវត្ថិភាពបើកបរតាមផ្លូវ។ រូបថត៖ ផាមហើង
អាស្រ័យដោយស្ថានភាពគ្រួសារទុក្ខលំបាក បងស្រីវ៉ធីហ្វា អាយុ ៤៩ ឆ្នាំ នៅភូមិដាយម៉ុង ឃុំភូកឹង ស្រុកទីវកឹងឡើងទីក្រុងហូជីមិញធ្វើការស៊ីឈ្នូលទុកកូនឈ្នោះង្វៀងថាញ់ទ្រី អាយុ ១៤ ឆ្នាំនៅនឹងផ្ទះជាមួយនឹងប្តី។ បងហ្វាទៅធ្វើការបាន ០២ ថ្ងៃក៏ទទួលបានដំណឹងថាទ្រីត្រូវគ្រោះថ្នាក់ចរាចរណ៍។ ថ្ងៃទី ១០ មេសា ពេលដែលទ្រី កំពុងឃ្លាំមើល ដើម្បីឆ្លងផ្លូវទៅរៀនជាមួយនឹងមិត្តភ័ក្តិគឺត្រូវអ្នកស្រីម្នាក់កំពុងបើកបរម៉ូតូលើកំណាត់ផ្លូវបុកចំ។ គ្រោះថ្នាក់កើតឡើងបណ្តាលឱ្យទ្រីរងរបួសក្បាល និងដៃ។ ក្រោយរយៈពេលព្យាបាលបាន ០៥ ថ្ងៃ សុខភាពបានលំនឹងបានជាវេជ្ជបណ្ឌិតឱ្យចេញពីពេទ្យវិលត្រឡប់មកផ្ទះ វិញ។ ដល់ថ្ងៃទី ១០ ឧសភា ទ្រីមានអាការៈឈឺក្បាល និងក្អូតចង្អោរបានជាគ្រួសារបញ្ជូនចូលមន្ទីរពេទ្យលើកទី ០២ និងបានពិនិត្យមានដុំឈាមកកខាងក្រៅលលាដ៍នៃដំបន់សៀតផ្កាបានជាសម្រាកព្យាបាលជាបន្តនៅនឹងមន្ទីរពេទ្យ។
សភាវមួយគួរឱ្យយកចិត្តទុកដាក់នោះគឺ ម៉ោងចេញសាលាដូចជាសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួននៅលើភូមិសាស្ត្រខេត្តនៅមានករណីមនុស្សធំបញ្ជារថយន្ត ម៉ូតូមានឌុបតាមកុមារ ប៉ុន្តែគ្មានពាក់មួកការពារឱ្យកុមារឡើយ ករណីមួយចំនួនទៀតបើកបរបញ្ជ្រាស់ទិស ឌុបពីរឬបីទៀតផង។
ការអប់រំចំណេះដឹងខាងប្រតិបត្តិច្បាប់ចរាចរណ៍ ជូនកុមារគឺជាភារកិច្ចរបស់មនុស្សធំ ពីព្រោះកុមារ ដែលបានញាតិសន្តានធ្វើជាគំរូ អប់រំពីតូចអាចនឹងបានក្លាយជាគំនិតល្អ ប្រតិបត្តិតាមច្បាប់អំពីចរាចរណ៍បានល្អ។ ថ្វីត្បិតគង់នៅមានករណីជាច្រើនដែលឪពុកម្តាយមិនទានប្រតិបត្តិបានល្អ តាមច្បាប់ចរាចរណ៍ផ្លូវគោកនៅឡើយ ដូចជាបញ្ឈប់ម៉ូតូក្នុងទ្រូងផ្លូវ ក្បែរចិញ្ចើមថ្នល់ បើកបរបញ្រ្ចាស់ផ្លូវ និងមិនពាក់មួកការពារសុវត្ថិភាព។
តួនាទីដ៏ចម្បងក្នុងការងារធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ គឺកងកម្លាំងតម្រូវចរាចរណ៍ នគរបាលទូទាំងខេត្តសហការជាមួយនឹងបណ្តា គណៈ ផ្នែក អង្គការមហាជន និងគណៈចាងហ្វាង សាលាជំរុញមាំ និងយកចិត្តទុកដាក់ជាងទៀតការងារផ្សព្វផ្សាយ ខ្លឹមសារ និងរូបភាពផ្សព្វផ្សាយ សមស្របជាមួយនឹងក្រុមអាយុ ថ្នាក់រៀននីមួយៗ ទាក់ទាញការចូលរួមរបស់គ្រូបង្រៀន និងសិស្សានុសិស្សជាច្រើន។
លោកគ្រូផាមង្វៀងហ្វីវ៉ូ អគ្គទទួលបន្ទុកកងកុមារនៃសាលាអនុវិទ្យាល័យត្រឹងភូ ឃុំឡុងឌឹក ទីក្រុងត្រាវិញបានឱ្យដឹងថា៖ ពិតជាសាលាបានចាត់តាំងជាច្រើនសកម្មភាពផ្សព្វផ្សាយ អប់រំថ្វីត្បិត គង់នៅមានករណីមួយចំនួនដែលឪពុកម្តាយមិនផ្គត់ផ្គង់មួកការពារពេលទៅទទួលយកសិស្សចេញពីរៀន ហើយបើករបរបញ្ជ្រាស់ផ្លូវបង្កឱ្យបាត់ សណ្តាប់ធ្នាប់ចរាចរណ៍ជានិច្ច។
ដើម្បីធានាសុវត្ថិភាពចរាចរណ៍ សង្ឃឹមថាបណ្តា ឪពុកម្តាយ និងញាតិសន្តានគប្បីត្រូវមានស្មារតី ទទួលបន្ទុកយកចិត្តទុកដាក់ការពារកុមារ ពិសេសគឺយកចិត្តទុកដាក់ក្នុងពេលចូលរួមចរាចរណ៍ដោយ ម៉ូតូគឺគប្បីត្រូវពាក់មួកការពារសុវត្ថិភាពឱ្យកុមារ។ មិនគប្បីទុកឱ្យកុមារកម្លែងលេងឬដើរឆ្លងផ្លូវដោយ ខ្លួនឯងឡើយ៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។