13/07/2021 09:49
ពិធីជូនរង្វាន់ដល់មេបញ្ជាការស្វាហាប់ ឈ្លាសវៃ ឈានមុខ ច្នៃប្រតិដ្ឋ ។ រូបថត៖ ហឺវហ៊ីប
ក្នុងរយៈពេលមួយថ្ងៃ បណ្តាបេក្ខជនត្រូវឆ្លងកាត់ ០៣ ចំណែកប្រឡងរួមមាន៖ ប្រឡងចំណេះ ដឹងដោយរូបភាពធ្វើអនុកូលខ្លឹមសារអំពីការងារ សម្ព័ន្ធយុវជន និងចលនាយុវជន អនុវត្តប្រឡង របាយកាណ៍បង្រៀននយោបាយជាមួយបណ្តា បធានបទជ្រើសរើសដោយខ្លួនឯង និងចំណែកប្រឡងទេពកោសល្យ។ ឆ្លងតាមរយៈពិធីប្រឡង បណ្តាបេក្ខជនបានសម្តែងឡើងនូវចំណេះដឹងបទពិសោធន៍ លទ្ធភាពជំនាញមុខរបរការងារសម្ព័ន្ធ យុវជន និងចលនាយុវជន ទន្ទឹមនឹងនោះ ជាឱកាស ដើម្បីគណៈបញ្ជាការដ្ឋានយោធាខេត្តវាយតម្លៃត្រឹមត្រូវជាក់ស្តែងអំពីកម្រិតវិជ្ជា សមត្ថភាពរបស់កងជួរកម្មាភិបាលសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ក្នុងកងកម្លាំងប្រដាប់អាវុធខេត្ត។
បញ្ចប់ពិធីប្រឡង គណៈចាត់តាំងបានជូនរង្វាន់លេខ ១ ដល់វរសេនីយ៍ត្រី ឡឹមវុាំងថុង លេខាសម្ព័ន្ធយុវជនមូលដ្ឋានកងវរសេនាធំលេខ ៩២៦។ រង្វាន់លេខ ២ បានជូនដល់ អនុសេនីយ៍ទោ ផាមវុាំងតឹង លេខាសាខាសម្ព័ន្ធយុវជនលេខ ០៦ នៃ សម្ព័ន្ធយុវជនមូលដ្ឋានការិយាល័យសេនាធិការ។ រង្វាន់លេខ ៣ បានជូនដល់អនុសេនីយ៍ឯក ត្រឹងអាងបិញ លេខាសាខាសម្ព័ន្ធយុវជនលេខ ០១ នៃសម្ព័ន្ធយុវជនមូលដ្ឋានការិយាល័យសេនាធិការ៕ ហ៊ឺវហ៊ីប-តឹងង៉ុក
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។