27/07/2021 07:31
ដោយឡែកនៅលើភូមិសាស្រ្តទីក្រុងត្រាវិញ កងតម្រួតចរាចរណ៍រួមជាមួយបណ្តាកងកម្លាំងនគរបាលសណ្តាប់ធ្នាប់ នគរបាលផ្សេងទៀត រៀបចំវេនយាមល្បាត ៨ លើក ទាំងថ្ងៃទាំងយប់ មានមុខនៅតាមដងផ្លូវ ដើម្បីពិន័យម៉ឹងម៉ាត់រាល់ពំពើបំពានទាន់ពេល។ តាមចំនួនលេខស្ថិតិចាប់តាំងពីថ្ងៃទី ១៩ កក្កដា ដល់ថ្ងៃត្រង់ថ្ងៃទី ២១ កក្កដា កងតម្រួតចរាចរណ៍នគរបាលទីក្រុងត្រាវិញបានកត់ហេតុពិន័យ ០៥ ករណីបំពានលើសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដោយមានកំហុសដូចជាៈ មិនពាក់របាំងមុខនៅទីសាធារណៈ ចេញផ្លូវក្នុងករណីមិនចាំបាច់។ល។
តាមសេចក្តីកំណត់របស់អនុក្រឹត្យលេខ 117/2020/NĐ-CP ចុះថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២០ របស់រដ្ឋាភិបាលកំណត់ពិន័យបំពានរដ្ឋបាល ក្នុងវិស័យសុខាភិបាល ក្នុងអំឡុងពេលអនុវត្តសេចក្តីកំណត់គម្លាតសង្គម ប្រជាជនចេញផ្លូវក្នុងករណីមិនចាំបាច់ (លើកលែងករណីទៅទិញគ្រឿងបរិភោគ ឧបភោគ ថ្នាំផឹក សង្គ្រោះបន្ទាន់ ធ្វើការនៅរោងចក្រ មូលដ្ឋានផលិត មូលដ្ឋានធ្វើអាជីវកម្មសេវាមុខទំនិញចាំបាច់មិនត្រូវបិទទ្វារផ្អាកធ្វើសកម្មភាព និងបណ្តាករណីជាបន្ទាន់ផ្សេងទៀត)គឺត្រូវពិន័យទឹកប្រាក់ពី ០១-០៣ លានដុង ប្រមូលផ្តុំពី ៣ នាក់ឡើងទៅក្រៅពីការិយាល័យ សាលារៀន មន្ទីរពេទ្យ និងនៅទីសាធារណៈគឺត្រូវពិន័យប្រាក់ពី ១០-២០លានដុងចំពោះបុគ្គល ពី ២០-៤០ លានដុងចំពោះអង្គការចាត់តាំង ពិន័យប្រាក់ពី ១-៣ លានដុងចំពោះអំពើមិនពាក់របាំងមុខ៕
ដាកញឹង-រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។