23/02/2021 13:27
ត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍និងវិនិច្ឆ័យបណ្តាករណីបំពាន។ រូបថត៖ ផាមហើង
ការដែលមិនទាន់គ្រប់អាយុបើកបរយានយន្ត ពេលចូលរួមចរាចរណ៍មិនត្រឹមតែជាអំពើបំពានច្បាប់ អំពីសុវត្ថិភាពចរាចរណ៍នោះទេ នៅទាំងជាបាតុភាពនាំឱ្យមានគ្រោះថ្នាក់ ប៉ះទង្គិចចរាចរណ៍ អាស្រ័យភាព “ល្មោភឈ្នះ” ចូលចិត្ត “សម្តែង” ខ្វះ ការយល់ដឹង លទ្ធភាពវិនិច្ឆ័យបណ្តាសភាពការណ៍ ចរាចរណ៍លើដងផ្លូវ។ តាមការស្ថិតិរបស់នគរបាលខេត្ត គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ កងតម្រួតចរាចរណ៍បានយាមល្បាត វិនិច្ឆ័យជិត ៣.០០០ ករណីចំពោះអ្នកមិនទាន់គ្រប់អាយុបើកបរយានយន្តចូលរួមចរាចរណ៍។
លោកមាសឺនសាយ នៅភូមិសម្បួរ ឃុំលឿងហ្វា ស្រុកចូវថាញ់បានឱ្យដឹងថា៖ នៅមូលដ្ឋាននៅមានក្មួយៗយ៉ាងច្រើនមិនទាន់គ្រប់អាយុបើកបរយានយន្ត ករណីជាច្រើនបើកបរយានយន្តពត់ពេន ទៅកន្លែងប្រសព្វគ្នា មិនធ្វើបានម្ចាស់លើខ្លួន ឯង ផ្តើមពីនោះច្រើនកើតមានគ្រោះថ្នាក់ចរាចរណ៍ ករណីឪពុកម្តាយសិស្សមួយចំនួនមិនសូវយកចិត្តទុកដាក់ដល់កូនរបស់ខ្លួន ឱ្យតែឃើញកូនរត់ម៉ូតូចេះតែឱ្យកូនរត់ មិនគិតដល់រឿងគ្រោះថ្នាក់ចរា ចរណ៍ បង្កឥទ្ធិពលដល់អ្នកជុំវិញ។
រសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ចូលរួមចរាចរណ៍ជាមួយក្រុមតម្រួតចរាចរណ៍ សណ្តាប់ធ្នាប់នៃនគរបាលទីក្រុងត្រាវិញយាមល្បាតលើបណ្តាដងផ្លូវក្នុងទីក្រុង។ រយៈពេលជាង ២ ម៉ោង ដើរល្បាត អ្នកយកព័ត៌មានកត់សម្គាល់មានដល់ ទៅ ៨ ករណីអ្នកបើកបរមធ្យោបាយមិនទាន់គ្រប់ អាយុបើកបរ។ នៅអំឡុងពេលប្រហែលម៉ោង ១៧ ថ្ងៃទី ១៤ មករា ក្រុមដើរល្បាតពិនិត្យឃើញ ត្រឹងត្រុងងៀ (អាយុ ១៧ ឆ្នាំ នៅភូមិភូហ្វា ឃុំឡុងឌឹក ទីក្រុងត្រាវិញ) បើកបរម៉ូតូឆ្លងកាត់លើដងផ្លូវ ផាមង៉ូវឡាវ (ម្តុំស្ថិតនៅសង្កាត់លេខ ១ ទីក្រុងត្រា វិញ)មានសញ្ញាបំពាន ទើបសំណូមពរឱ្យបញ្ឈប់ម៉ូតូដើម្បីពិនិត្យ។ ឆ្លងតាមការពិនិត្យ កងកម្លាំងមានសមត្ថកិច្ចរកឃើញងៀ មិនទាន់គ្រប់អាយុ បើកម៉ូតូ ម៉្លោះហើយបានបង្កើតសំណុំលិខិតវិនិច្ឆ័យ និងរក្សាទុកមធ្យោបាយជាបណ្តោះអាសន្ន។ ងៀ បានឱ្យដឹង អាស្រ័យស្ថានភាពគ្រួសារលំបាកប្អូនត្រូវឈប់រៀន ដើម្បីទៅធ្វើការងារស៊ីឈ្នួល និងបើកម៉ូតូប្រហែលមួយឆ្នាំមកនេះដើម្បីប្រគល់អីវ៉ាន់ឲ្យអតិជនលើភូមិសាស្រ្តទីក្រុង។
មុននោះ នៅថ្ងៃទី ១១ ខែមករា តម្រួតចរាចរណ៍ សណ្តាប់ធ្នាប់ចេញសេចក្តីសម្រេចចិត្តពិន័យចំពោះផាមវុាំងខាង (អាយុ ២១ ឆ្នាំ នៅភូមិសុកវិញ ឃុំភឿងថាញ់ ស្រុកកាងឡុង) អំពីកំហុសប្រគល់ ម៉ូតូឱ្យអ្នកមិនទាន់គ្រប់លក្ខណៈចូលរួមចរាចរណ៍។ មុននោះ នៅរសៀលថ្ងៃទី ០៣ ខែមករា ក្រុមយាមល្បាតចរាចរណ៍នគរបាលទីក្រុងត្រាវិញ រកឃើញនិងបង្កើតសំណុំលិខិតចំពោះផាមទ្រុងទិន (អាយុ ១៤ ឆ្នាំ ប្អូនរបស់ខាង) ជាមួយកំហុសអ្នកតាំងពីមានអាយុ ១៤ ឆ្នាំដល់ក្រោមពី ១៦ ឆ្នាំបើកបរ ម៉ូតូយានយន្តបានកំណត់ក្នុងខ្ទង់ទី ១ មាត្រាទី ២១ អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP របស់រដ្ឋាភិបាល។ ជាមួយកំហុសបំពាននេះ ទិនត្រូវ ពិន័យព្រមាន រីឯខាងត្រូវពិន័យ ៩០០.០០០ ដុង។
ត្រង់មាត្រា ២៦៤ ក្រុមច្បាប់ព្រហ្មទណ្ឌ ឆ្នាំ ២០១៥ (កែប្រែបំពេញបន្ថែមឆ្នាំ២០១៧)កំណត់៖ អ្នកជាម្ចាស់កម្មសិទ្ធិ គ្រប់គ្រងមធ្យោបាយចូលរួមចរាចរណ៍ផ្លូវគោកដែលប្រគល់ឱ្យអ្នកគ្មានលិខិតបើកបរយានយន្ត ឬក៏មិនគ្រប់បណ្តាលក្ខណៈ ដទៃទៀតតាមការកំណត់ច្បាប់បើកបរមធ្យោបាយចូលរួមចរាចរណ៍ផ្លូវគោក ដោយបង្កគ្រោះថ្នាក់ ស្លាប់មនុស្ស ឬបង្កស្នាមរបួស អន់ខ្សោយសុខភាពដល់អ្នកដទៃយោងទៅតាមលក្ខណៈ កម្រិត នឹងត្រូវវិនិច្ឆ័យរដ្ឋបាលឬក៏ព្រហ្មទណ្ឌ។ គ្រោងពិន័យខ្ពស់បំផុតគឺជាប់ពន្ធនាគារ ៧ ឆ្នាំ។
លោកវរសេនីយ៍ទោ ង្វៀងវុាំងលិញ អនុប្រធានក្រុមតម្រួតចរាចរណ៍ សណ្តាប់ធ្នាប់នគរបាល ស្រុកចូវថាញ់វាយតម្លៃ៖ រយៈពេលជិតៗនេះលេច ឡើងស្ថានភាពយុវវ័យផ្តុំគ្នារត់ម៉ូតូដោយល្បឿន ខ្ពស់តម្លើងសំឡេងបំពង់ផ្សែងធ្វើឱ្យបាត់សណ្តាប់ធ្នាប់ ទីសាធារណៈ បង្កជាហេតុគ្រោះថ្នាក់ដល់អ្នក ចូលរួមចរាចរណ៍ កងកម្លាំងតម្រួតចរាចរណ៍បានលៃលក កងកម្លាំងយាមល្បាតរកឃើញករណីយុវវ័យជាច្រើនមិនទាន់គ្រប់អាយុបើកបរម៉ូតូចូល រួមចរាចរណ៍។ ឆ្លងតាមរយៈនោះ បានធ្វើសេនា ធិការជូនថ្នាក់ដឹកនាំវិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណី នេះ រួចទន្ទឹមនឹងនោះពិន័យទាំងម្ចាស់ម៉ូតូជាមួយកំហុសប្រគល់ម៉ូតូ ឬឱ្យអ្នកមិនគ្រប់លក្ខណៈចូល រួមចរាចរណ៍តាមខ្ទង់ទី ១ មាត្រាទី ៥៨ ច្បាប់ចរាចរណ៍ផ្លូវគោក។ នៅពេលខាងមុខ កងកម្លាំងតម្រួតចរាចរណ៍ចាត់តាំងការផ្សព្វផ្សាយជាញឹកញាប់ បណ្តាសេចក្ដីកំណត់របស់ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ អញ្ជើញឪពុកម្តាយរបស់ប្អូនៗ បណ្តាម្ចាស់មធ្យោបាយប្រគល់ម៉ូតូឱ្យប្អូនៗឡើង ធ្វើការរួចសំណូមពរពួកគាត់នៅពេលខាងមុខមិនបណ្តោយ ឱ្យកូនចៅខ្លួនបើកបរមធ្យោបាយចូលរួមចរាចរណ៍ទៀត។ ឆ្លងតាមរយៈការងារយាមល្បាតពិនិត្យអង្កេត កងកម្លាំងយាមល្បាត ប្តេជ្ញាវិនិច្ឆ័យ និងបង្កើតសំណុំលិខិតបណ្តាករណី បំពានទាំងអស់ វិនិច្ឆ័យម៉ឹងម៉ាត់តាមការកំណត់របស់ច្បាប់ ជាលក្ខណៈគម្រាមកំហែងអប់រំ ដើម្បីឱ្យប្អូនៗយល់បានបណ្តាការកំណត់ផង ក្រោយមកលែងបំពានតទៅទៀត។
ដើម្បីធានាសុវត្ថិភាពចរាចរណ៍សម្រាប់កូនចៅ និងអ្នកដទៃ សង្ឃឹមថាមនុស្សគ្រប់រូប គ្រប់គ្រួសារ ត្រូវលើកកម្ពស់ស្មារតីទទួលបន្ទុក មិនប្រគល់ម៉ូតូឱ្យកូន ចៅពេលដែលមិនទាន់គ្រប់អាយុបើកបរម៉ូតូ ឬមិនទាន់មានលិខិតបើកបរតាមការកំណត់៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។