27/04/2021 08:44
ព្រះតេជគុណស៊ើងស្រាលជាអង្គចរចារបញ្ចុះបញ្ជូលទីបញ្ចប់
ព្រះតេជគុណស៊ើងស្រាល។
ទទួលបានលិខិតរបស់សមមិត្ត ថាច់មិញម៉ឹង (បាថាញ់) ជាកម្មាភិបាលមេបញ្ជាការផ្ទាល់របស់ខ្លួន សំណូមពរត្រូវមានមុខនៅនឹងវត្តនិគ្រោធកំពង់ក្សាន្តដើម្បីទទួលភារកិច្ចថ្មីក្នុងរាត្រីថ្ងៃទី ១៩ មេសាឆ្នាំ ១៩៧៥ ប៉ុន្តែយប់នោះជាថ្ងៃចម្រើនព្រះជន្មាយុព្រះឧបជ្ឈាយ៍វត្តអង្គរាជបូរី (អង្គ) បានជាព្រះតេជគុណស៊ើងស្រាលវត្តសំរោងឯកមិនអាចចេញផុតពីវត្តបានឡើយ ប៉ុន្តែទឹកចិត្តក្តៅក្រហាលគ្មានសឹងពុំមែនពេញជាភ្ញាក់។
ពេលឆ្លងកណ្តាលអឆ្រាត្រថ្ងៃនោះ ស្នូរគ្រាប់បែកផ្ទុះសានផ្ទៃក្នុងទីផ្សាររួមខេត្ត អូសបន្លាយ ដល់ភ្លឺ ព្រះតេជគុណយល់ថាសមរភូមិវាយប្រហារបានប្តេជ្ញាចិត្តរំដោះខេត្តត្រាវិញដែលយើងរំពឹងរងចាំពីយូរមកហើយ។ ពេលនេះប្រសិនបើមានស្លាបព្រះអង្គនឹងហោះហើរទៅកាន់វត្តនិគ្រោធកំពង់ក្សាន្តជាបន្ទាន់ដើម្បីរួមជាមួយនឹងបណ្តាសមមិត្តរបស់ព្រះអង្គឈានចូលសមរភូមិទីបញ្ចប់នេះ។
លុះព្រឹកថ្ងៃទី ៣០ មេសាឆ្នាំ ១៩៧៥ ព្រះតេជគុណស៊ើងស្រាលតឿនសិស្សម្នាក់ក៏ជាមូលដ្ឋានបដិវត្តន៍ម្នាក់ឱ្យយកម៉ូតូឌុបព្រះតេជគុណទៅកាន់វត្តនិគ្រោធកំពង់ក្សាន្ត។ តាមកំណាត់ផ្លូវ ទៅប្រហែលតែ ០៤ បង្គោលប៉ុណ្ណោះប៉ុន្តែត្រូវបាត់ពេលវេលាដល់ជិត ០២ ម៉ោងនាឡិកាធ្វើដំណើរឆ្លងបណ្តាកម្លាំងរបាំងការពារទប់ទល់របស់ខ្មាំងដេញតាមបណ្តាផ្លូវត្រឡែងកែងនៃច្រកចេញចូលទីផ្សាររួមខេត្ត។ ម៉ោង ០៨ ព្រឹកព្រះតេជគុណសុើងស្រាលបានជួបជុំជាមួយនឹងសមមិត្តបាថាញ់ និងកម្មាភិបាលមេបញ្ជាការខ្ពស់ បំផុតរបស់មុខព្រួញកុបកម្មមហាជនក្នុងយុទ្ធសាស្ត្ររំដោះត្រាវិញនោះគឺសមមិត្តតឺច្រាញ់។ ក្នុងបរិវេណវត្តនិគ្រោធកំពង់ក្សាន្តបានជ្រើសធ្វើជាកន្លែងបោះទីតាំងមេបញ្ជាការធ្វើកុបកម្ម ព្រះតេជគុណសើុងស្រាលបានឃើញព្រះសង្ឃជាច្រើនព្រះអង្គនៅបណ្តាវត្តជិតខាងដែលបាន បដិវត្តន៍និមន្តមូលជុំនៅទីនេះដូចជាព្រះអង្គដែរ រួមជាមួយនឹងជនជាតិខ្មែរ-កិញរាប់រយអ្នកកំពុងរងចាំបទបញ្ជា។ បន្ទាប់ពីបានផ្សព្វផ្សាយស្ថានការណ៍វាយប្រហារទូទៅរបស់បណ្តាអង្គភាពកង ទ័ពបានវាយដណ្តើមយកបានមុខព្រួញសំខាន់ៗ មួយចំនួន ប៉ុន្តែនៅជួបការលំបាកក្នុងការវាយបកមកវិញយ៉ាងខ្លាំងក្លារបស់ខ្មាំងនោះ មេបញ្ជាការសំណូមពរឱ្យព្រះសង្ឃចលនាប្រជាជនចុះផ្លូវធ្វើកុបកម្មឧបត្ថម្ភឱ្យមុខព្រួញវាយប្រហារយោ ធាដណ្តើមយករដ្ឋអំណាចមកជូនប្រជាជន ព្រះ តេជគុណសើុងស្រាលនិមន្តលាយឡំក្នុងចរន្តមនុស្សម្នាដើម្បីត្រៀមបម្រុងចាក់ចេញពីបរិវេណ វត្តកំពង់ក្សាន្តទៅទីផ្សាររួមខេត្តវិញ។ ជូនពេលនោះ សមមិត្តតឺច្រាញ់ប្រកាសថាចតុរង្គាធិបតីយឿងវុាំងមិញ-ប្រធានាធិបតីរដ្ឋាភិបាលទីងមោងសាយហ្គងបានសារភាពអំពាវនាវឱ្យទាហាន នាយទាហានវៀតណាម សាធារណរដ្ឋឈប់បាញ់នៅនឹងមួយអន្លើ។ នេះជាឱកាសពាន់ឆ្នាំ បានជួបម្តងនេះ សមមិត្តតឺច្រាញ់ និងសមមិត្តបាថាញ់ប្រជុំព្រះសង្ឃមកប្រគល់ភារកិច្ចឱ្យចូលទៅកាន់វិមានអភិបាលខេត្តចរចារបញ្ចុះបញ្ជូល ជាមួយនឹងវរសេនីយ៍ត្រីអភិបាលខេត្តង្វៀងវុាំងស៊ើងឱ្យចុះចាញ់ដើម្បីជៀសវាងការហូរឈាមឥតប្រយោជន៍មិនគួរ ប៉ុន្តែក៏សម្រេចភារកិច្ចមុខព្រួញទីបញ្ចប់រំដោះខេត្តត្រាវិញ។ អ្នកដែលបានជ្រើសចូលរួងខ្លាដើម្បីចរចារបញ្ចុះបញ្ចូលនោះគឺព្រះតេជគុណសើុងស្រាលរួមជាមួយនឹង ព្រះសង្ឃ ០៤ អង្គទៀតគឺសើុងសឿង ស៊ើងងីម ស៊ើងស៊ុង និងឡឹមទ្រឿងស៊ើង។ ប្រវត្តិសាស្ត្របានជ្រើសរើសព្រះតេជគុណស៊ើងស្រាលព្រះអង្គធ្វើសកម្មភាពបដិវត្តន៍បានយូរឆ្នាំពិតមែន ប៉ុន្តែអាស្រ័យព្រះអង្គជាបុព្វជិតដ៏ល្អក្នុងពុទ្ធសាសនាមហានិកាយ បានជាខ្មាំងគ្មានការសង្ស័យ ហើយព្រះអង្គក៏មានភាពស្និទ្ធស្នាលជាមួយនឹង អភិបាលខេត្តទ្រឿងស៊ើង និងនាយទាហានមេបញ្ជាការទាហានទីងមោងជាច្រើនទៀតផង។
មុនពេលដែលបណ្តាព្រះសង្ឃឡើងរថយន្ត Jeep មានបំពាក់ទង់រណសិរ្សក្រអឹតក្រទមបក់រវិចពីខាងមុខរថយន្ត អាស្រ័យដោយសមមិត្ត លឺក្វាងហ៊ីវ ជាយុទ្ធជនក្រុមផ្សព្វផ្សាយឈានមុខបើក បរចូលទៅជម្រករបស់ខ្មាំង សមមិត្តតឺច្រាញ់ក្តាប់ខ្ជាប់ដៃព្រះតេជគុណស៊ើងស្រាលផ្តាំថា៖ “ព្រះតេជគុណគ្រប់ព្រះអង្គមានសិទ្ធិធ្វើម្ចាស់ការតទល់ប្រឈមមុខជាមួយនឹងស្ថានការណ៍យ៉ាងណាគឺជាយុទ្ធជនត្រូវតែឈ្នះ កងទ័ពនឹងបន្តវាយសម្រុក និងមហាជនបន្តធ្វើកុបកម្មជានិច្ចដើម្បីគាំទ្រព្រះសង្ឃគ្រប់អង្គដើម្បីសម្រេចភារកិច្ច”។ រថយន្តសន្តិភាពចាប់ផ្តើមបើកបរចូលក៏ជាពេលដែលមហាជនកំពង់ក្សាន្តក្រោមការចលនារបស់បណ្តាកម្មាភិបាលនយោបាយក៏បានចុះផ្លូវក្រោកឡើងដណ្តើមរដ្ឋអំណាចផង ដែរ។ រថយន្តឆ្លងកាត់របាំងការពារច្រករោងល្ខោន បន្តឆ្លងកាត់ទៅច្រកបែក ៤ ម៉ាច់យុង។ ផ្លូវទីក្រុងនៅមានទាហានបំពាក់កាំភ្លើងគ្រប់ប្រភេទលើដៃប៉ុន្តែទឹកមុខព្រួយបារម្ភខ្វល់ខ្វាយចំពោះទង់យុទ្ធជ័យនៅលើមុខរថយន្តតំណាងឱ្យទឹកមុខអង់អាចក្លាហានដែលបានព្រះតេជគុណ ស៊ើងស្រាលបានជួបពីមុននេះ។ មានទាហានខ្មែរខ្លះដោះដួនលើកដៃសំពះថ្វាយបង្គំព្រះសង្ឃ។ យូរៗឃើញភ្លឹមភ្លេតបានជួបប្រទះបងៗស្រីប្រពន្ធទាហានអូសទាញប្តី កូនរបស់ខ្លួនឱ្យដោះអាវ ទម្លាក់កាំភ្លើងចុះ។ តាំងពីភូមិបង្រៃ ភូមិកោះ។ល។ ស្នូរកាំភ្លើងគ្រាប់បែករបស់កងទ័ពរំដោះផ្ទុះឡើង វាយសម្រុកទូទៅបណ្តាលឱ្យពួកខ្មាំងកាន់តែអស់ព្រលឹងព្រលះ។
រថយន្តសន្តិភាពដឹកជញ្ជូនបណ្តាព្រះសង្ឃចរចារបញ្ចុះបញ្ចូលទីបញ្ចប់បានចូលមកដល់វិមាន អភិបាលខេត្តក៏ចំជាពេលនៅសាយហ្គង ចតុរង្គាធិបតីយឿងវុាំងមិញ-ប្រធានាធិបតីរដ្ឋាភិបាលទីងមោងប្រកាសបទបញ្ជាសារភាពចុះចាញ់ឥត លក្ខ័ណ្ឌ។ មហាជនរបស់កំពង់ក្សាន្តបានឆ្លងកាត់បណ្តាច្រកលុកចូលទៅរួមជាមួយនឹងមហា ជនផ្ទៃក្នុងទីផ្សាររួមខេត្តចុះផ្លូវកោះហៅរដ្ឋាភិបាល ទីងមោង និងទាហានទីងមោងទម្លាក់កាំភ្លើងចុះចាញ់។ កងទ័ពយើងក៏ដណ្តើមយកបានបន្ថែម ទីតាំងសំខាន់ៗរបស់ខ្មាំងជាច្រើនដែរ។ ព្រះតេ ជគុណស៊ើងស្រាលមានក្តីជំនឿយ៉ាងខ្លាំងជាងអំពីការវាយគាំទ្ររបស់កងទ័ព និងមហាជនធ្វើកុបកម្មមុនពេលឈានចូលអនុវត្តភារកិច្ចដែលប្រវត្តិសាស្ត្របានប្រគល់ជូន។ ព្រះតេជគុណសុើងស្រាលនិមន្តឆ្លងច្រកសមរម្យតែម្នាក់ឯងនិមន្តចូលកាន់វិមានអភិបាលខេត្តដោយភាពស្ងប់ស្ងាត់ និងស្ញប់ស្ញែងងាយនឹងធ្វើឱ្យមនុស្សដើរវង្វេងផ្លូវចូលទៅគួរឱ្យឃើញតូចតាចស្លន់ស្លោស្ងាត់ជ្រាបគ្មានបុគ្គលិកម្នាក់ណាទាំងអស់ ក្រៅពីអង្គរ័ក្សពីរបីនាក់ទឹកមុខតានតឹងភ័យស្លន់ ស្លោ។ វរសេនីយ៍ត្រីអភិបាលខេត្តង្វៀងវុាំងសុើង នៅតែស្លៀកពាក់ឯកសណ្ឋានទ័ពសណ្តាប់ធ្នាប់ ប៉ុន្តែគ្មាននៅមហិទ្ធានុភាពដូចសព្វថ្ងៃឡើយ។
ចូលដល់គង់លើសាឡុងព្រះតេជគុណដាក់បញ្ហា ជាបន្ទាន់ថា៖ ប្រធានាធិបតីយឿងវុាំងមិញបានប្រកាសបទបញ្ជាសារភាពចុះចាញ់។ រីឯខេត្ត ត្រាវិញវិញ បណ្តាអង្គភាពកងទ័ពបានព័ទ្ធជុំជិត ត្រៀមបម្រុងជាស្រេចដើម្បីវាយប្រហារកម្ទេច។ ដើម្បីកុំទុកឱ្យហូរឈាមឥតប្រយោជន៍សំណូមពរវរសេនីយ៍ត្រីអភិបាលខេត្តអំពាវនាវឱ្យពលសេនាទាហានទម្លាក់កាំភ្លើងចុះសារភាព !
អភិបាលខេត្តង្វៀងវុាំងស៊ើងប្រើមធ្យោបាយពន្យាពេលដើម្បីស្ទាបស្ទង់កងកម្លាំងរបស់ខ្លួន រួចនិយាយថា៖ - តើព្រះអង្គបានឃើញ”ពីខាងក្រៅយ៉ាងណាដែរ” ច្រើនណាស់ ? មេបញ្ជា ការបំពាក់យសស័ក្តិអ្វី ?
-ច្រើនណាស់ច្រើនណាស់ ! មិនដឹងតើអ្នកណាជាមេបញ្ជាការទេ ប៉ុន្តែហាក់ដូចជានៅភាគខាង ជើងចូលមក! អភិបាលខេត្តត្រូវសារភាពចុះចាញ់ ទៅ។ អភិបាលខេត្តទ្រឿងសុើងពិនិត្យជុំវិញរួចស្ងាត់ស្ងៀមចុះ។ ពេលនោះទាហានម្នាក់ប្រចាំការម៉ាស៊ីនវិទ្យុទាក់ទងចល័តជូនដំណឹងយ៉ាងប្រញឹកៗអំពីស្ថានការណ៍សមរភូមិនៅសាយហ្គងត្រូវបរាជ័យ។ ព័ត៌មានឱ្យដឹងបណ្តាអង្គភាព មុខព្រួញជាច្រើន និងការពារសន្តិសុខប្រឆាំងនឹងបទបញ្ជាទម្លាក់កាំភ្លើងចុះសារភាពចុះចាញ់ ដោយខ្លួនឯងតែងបញ្ជូនមកជាបន្ទាន់ៗ បណ្តាល ឱ្យអភិបាលខេត្តទ្រឿងស៊ើងនឹកឃើញ និងភ្ញាក់ រលឹកថាព្រះតេជគុណស៊ើងស្រាលគឺជាសំពោង ទីបញ្ចប់ដែលបានភាគខាងយើងដាក់ចេញ៖
-ព្រះអង្គវិលទៅជូនដំណឹងថាខ្ញុំយល់ព្រមជួបមេបញ្ជាការ “នៅខាងក្រៅ” ។ អញ្ជើញ”ពីខាងក្រៅ” ចូលមកវិមានដើម្បីពិភាក្សា! ព្រះតេជគុណស៊ើងស្រាល បាននិមន្តវិលទៅខាងក្រៅ។ ពេលនេះផ្នែកមេបញ្ជាការធ្វើកុបកម្មរួមជាមួយនឹងកង កម្លាំងមហាជនក្រោកឡើងចូលមកដល់ផ្ទៃក្នុងទីផ្សាររួមខេត្ត។ ព្រះតេជគុណសើុងស្រាលជួបសមមិត្តតឺច្រាញ់ និងបាថាញ់នៅតំបន់ចំណតរថ យន្តចាស់។ បន្ទាប់ពីបានស្តាប់សេចក្តីរបាយការណ៍អំពីស្ថានការណ៍រួច សមមិត្តតឺច្រាញ់យល់ ព្រមជួបអភិបាលខេត្តទ្រឿងស៊ើង ប៉ុន្តែទីកន្លែង ជួបមិនមែននៅនឹងវិមានអភិបាលខេត្ត ពីព្រោះ ពេលនេះ កងទ័ពរបស់យើងមិនទាន់កាន់កាប់បានតំបន់នេះនៅឡើយ។
ព្រះតេជគុណសុើងស្រាលវិលចូលទៅវិមាននាំពាក្យរបស់សមមិត្តតឺច្រាញ់ជូនអភិបាលខេត្ត រួចវិលចេញបំពេញភារកិច្ចធ្វើជាស្ពានព្រមព្រៀង ទីកន្លែងដើម្បីភាគីទាំងពីរជួបគ្នា។ ត្រូវចេញចូល ដល់ ៣ លើក ទើបយល់ព្រមបានទីកន្លែងសម្រាប់ ភាគីទាំងពីរឯកភាពគឺជួបគ្នានៅបរិវេណវត្តចម្បក់មាស(ខឿន) (បច្ចុប្បន្ននេះគឺនៅសង្កាត់ទី ៧ ទីក្រុងត្រាវិញ)។
កុដិរតវត្តចម្បក់មាស (ខឿន) ជាភស្តុតាងអភិបាលខេត្តង្វៀងវុាំងស៊ើងបានប្រកាសបទបញ្ជាសារភាពចុះ ចាញ់ឥតលក្ខ័ណ្ឌ។ សព្វថ្ងៃបានគណៈកម្មាធិការប្រជាជនខេត្តវិនិយោគ ១០០ លានដុង សាងសង់ឡើងវិញ។ រូបថត៖ រតនា
រហូតដល់ម៉ោង ១១ ថ្ងៃទី ៣០ មេសាឆ្នាំ ១៩៧៥ បណ្តាសមមិត្តតឺច្រាញ់ បាថាញ់ និងព្រះ តេជគុណសើុងស្រាលចូលទៅវត្តចម្បក់មាស(ខឿន)ដើម្បីជួបជុំគ្នាជាមួយនឹងអភិបាលខេត្តទីមោងង្វៀងវុាំងស៊ើង។ នៅទីនេះ តាមបទបញ្ជា របស់តឺច្រាញ់ អភិបាលខេត្តង្វៀងវុាំងស៊ើងបានប្រកាសបទបញ្ជាសារភាពចុះចាញ់ឥតលក្ខ័ណ្ឌ។ នោះក៏ជាពេលដែលបណ្តាមុខព្រួញវាយប្រហារ របស់កងទ័ព និងកងកម្លាំងធ្វើកុបកម្មរបស់មហាជនបានត្រួតត្រាកាន់កាប់វិមានអភិបាលខេត្តទាំងស្រុង និងបណ្តាទីតាំងទ័ព រដ្ឋបាលសំខាន់ៗ របស់ខ្មាំងនៅលើភូមិសាស្ត្រទីផ្សាររួមខេត្ត។
ទីផ្សាររួមខេត្តត្រាវិញបានរំដោះនៅម៉ោង ១១ និង ៣០នាទីនាថ្ងៃទី ៣០ មេសាឆ្នាំ ១៩៧៥។
យុទ្ធជ័យទីបញ្ចប់រួមជាមួយនឹងកងទ័ព ប្រជា ជនត្រាវិញទៅក្នុងយុទ្ធនាការតស៊ូប្រឆាំងអាមេរិកសង្គ្រោះប្រទេសជាតិគឺជាការគួបផ្សំស្ទាត់ល្អិតល្មុតរវាងកងកម្លាំងវាយប្រហារយ៉ាងលឿន ដូចហោះរបស់កងកម្លាំងប្រដាប់អាវុធ និងការក្រោកឡើងដូចជារលកសង្គ្របរបស់មហាជនធ្វើកុបកម្ម។ ក្នុងនោះ អ្នកចរចារបញ្ចុះបញ្ចូលទីបញ្ចប់នោះគឺព្រះតេជគុណសុើងស្រាលបានរួម ចំណែកធ្វើឱ្យយុទ្ធជ័យបានឆាប់រហ័ស និងពេញ លេញជាង ៕ ត្រឹងយុង-រតនា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។