10/01/2023 09:18
លោកគាងកើន (ទី ២ ខាងស្ដាំ)ទទួលអំណោយអាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូន។ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ចាប់ពីពេលផ្សព្វផ្សាយការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ លោកគាងកើន តែងសកកម្មរៀនសូត្រតាមអ៊ំ។ ប្រការដែលលោកចូលចិត្តបំផុតពីការរៀនសូត្រតាមអ៊ំនោះគឺភាពជិតដិត ស្និទ្ធស្នាលជាមួយប្រជាជន បម្រើផលប្រយោជន៍ប្រជាជន។ ជាក់ស្ដែងដូចជាពេលមូលដ្ឋានផ្សព្វផ្សាយអនុវត្តទម្រង់ស្រូវ គុណភាពខ្ពស់ លោកជាអ្នកដំបូងបង្អស់ចុះឈ្មោះអនុវត្តនៅលើផ្ទៃដីជាង ៣ ហិកតា។ ជាមួយការអនុវត្តន៍មានប្រសិទ្ធភាព មាមីងជនរួមជាតិខ្មែរជា ច្រើនក្នុងភូមិក៏ចាប់ផ្ដើមអនុវត្តតាម។ ផ្ដើមពីការធ្វើជាគំរូក្នុងការអនុវត្តន៍ទម្រង់ ម៉្លោះហើយប្រសិទ្ធភាពផលិតលើផ្ទៃដីតែមួយនៅមូលដ្ឋានបានលើកកម្ពស់យ៉ាងច្បាស់ ប្រាក់កម្រៃទទួលបានកើនពី ២-៣ ដងប្រៀបជាមួយការផលិតពូជស្រូវធម្មតា។
មិនត្រឹមស្ថិតក្នុងតួនាទីជាអ្នកឈានមុខក្នុងចលនាផលិតឡើយ លោកគាងកើននៅទាំងទទួលរ៉ាប់រងជាមួយបណ្ដាអង្គការមហាជនមូលដ្ឋានជួយគ្រួសាលំបាកក្នុងភូមិជាង ១០ គ្រួបានឈានឡើងក្នុងជីវភាព។
ភូមិផ្នោរទន្ទឹម មានគ្រួសារប្រជាជន ៤៤៧ គ្រួ ក្នុងនោះ មានគ្រួសារជនរួមជាតិខ្មែរចំនួន ៣៥៧ គ្រួ ស្មើអត្រា ៩៥,២%។ ក្នុងឆ្នាំ ២០២២ ភូមិបំផុសចលនាប្រជាជនបានចំនួន ១.៦០៤ នាក់ចូលរួមគាំពារសុខាភិបាល សម្រេច ៩៥,២%។ ក្នុង នោះលោកគាងកើន ជាអ្នកសកម្មក្នុងការងារបំផុសចលនាប្រជាជនចូលរួម។ រួមជាមួយនោះ បំផុសចលនាបណ្ដាសប្បុរសជនក្នុង និងក្រៅមូលដ្ឋានចូលរួមវិភាគទានឧបត្ថម្ភស្ថានភាពអភ័ព្វមួយគ្រួត្រូវរងអគ្គិភ័យជាមួយទឹកប្រាក់ជាង ១០០ លានដុង ជួយឱ្យគ្រួសាររងគ្រោះលំនឹងជីវភាព។ ក្រៅពីនោះ លោកនៅទាំងចលនាបានអំណោយជាង ២៥០ ចំណែកសម្រាប់ជូនដល់គ្រួសារក្រ ជិតក្រ ព្រឹទ្ធាចារ្យអនាថា។ បច្ចុប្បន្ន ផ្ដើមពីការពង្រីកទម្រង់ផលិតស្រូវគុណភាពខ្ពស់ ទម្រង់ចិញ្ជឹមសត្វ បានជួយដោះស្រាយការងារតាមរដូវកាលជូនពលករ ២-៣ នាក់។
លោកគាងកើន ចែករំលែក៖ ដើម្បីរួមជាមួយមូលដ្ឋានអនុវត្តបណ្ដាកម្រិតផែនការដែលបានដាក់ចេញ ជាក់ស្ដែងដូចជាការកសាងជនបទថ្មី កសាងភូមិសុវត្ថិភាពអំពីសន្តិសុខសណ្ដាប់ធ្នាប់ ។ល។ ចំពោះខ្ញុំកត់សម្កាល់ឃើញថា មេរៀនជិត ដិតស្និទ្ធស្នាលជាមួយប្រជាជនជាមេរៀនសំខាន់បំផុត។ ពីព្រោះ ខ្ញុំតែងរួមដំណើរជាមួយសាខាបក្សដើម្បីស្ដាប់យោបល់លាតត្រដាងរបស់ប្រជា ជនដើម្បីមានមូលដ្ឋានធ្វើសេនាធិការជូនគណៈកម្មការបក្ស រដ្ឋអំណាចតម្រែតម្រង់សកម្មភាព សមស្រប។ផ្ដើមពីមេរៀននោះ ភាគកម្រិតផែនការជាច្រើនដែលបានប្រគល់ជូនភូមិតែងអនុវត្ត បានសម្រេច និងលើសផែនការដែលបានដាក់ចេញ ជួយឱ្យរបៀបរៀបរយការប្រជុំជីវភាពរបស់ប្រជាជនកាន់តែបានល្អប្រសើរជាង។
លោកត្រឹងវុាំងទ្រុង ប្រធានគណៈកម្មាធិការ ប្រជាជនឃុំទ្រឿងទ័របានឱ្យដឹងថា៖ លោកគាង កើនជាគំរូក្នុងជនរួមជាតិខ្មែរ ជាអ្នកមានប្រជាប្រិយភាព ផលិតធ្វើអាជីវកម្មផង ជាអ្នកមានភាពសកម្ម ក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីល ធម៌ ឥរិយាបថហូជីមិញផង។ លោកបានមនុស្សជាច្រើនគោរពស្រឡាញ់ដោយបណ្ដាទង្វើជាក់ស្ដែងនាំមកផលប្រយោជន៍ជូនប្រជាជន។ គ្រួសារលោកក៏បានទទួលស្គាល់ជាគ្រួសារវប្បធម៌ឆ្នើម។ ជាច្រើនឆ្នាំកន្លង រូបលោកទទួលបានការស្ងើចសរសើរពីបណ្ដាស្នាដៃ ក្នុងនោះមានលទ្ធផលនៃការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ជាអ្នកមានប្រជាប្រិយភាព លោកក៏បានរួមដំណើរជាមួយសាខាបក្ស កសាងសាខាបក្សសម្រេចស្អាតស្អំរឹងមាំជាច្រើនឆ្នាំបន្តបន្ទាប់៕
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។