01/12/2020 04:58
លោកត្រឹមថាញ់វ៉ឹងជូនអាហារូបករណ៍ដល់សិស្ស។ រូបថត៖ ឌិញកាញ់
ផ្តើមពីទឹកប្រាក់ចូលរួមវិភាគទាននេះ សមា គមបានជូនអាហារូបករណ៍បាន ៦១៤ ចំណែកដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រលើភូមិសាស្រ្តជាមួយទឹកប្រាក់សរុបរួមជិត ១,៤៩៥ ពាន់លានដុង។ ក្នុងនោះ មានកូនរបស់ជនរួមជាតិខ្មែរជាង ៣០% កំពុងសិក្សានៅបណ្តាសាលាមធ្យមសិក្សាវិជ្ជាជីវៈ ឧត្តមសិក្សា មហាវិទ្យាល័យបានឧបត្ថម្ភអាហារូបករណ៍។ ទន្ទឹមនឹងនោះ កសាងនិងប្រគល់ជូនផ្ទះជំរុញការសិក្សាដល់សិស្សក្រីក្រលើភូមិសាស្រ្តស្រុកបាន ១០ ខ្នង។ ចាត់តាំងបំបែកជ្រូកដីប្រិតសំចៃឧបត្ថម្ភសិស្ស និស្សិតក្រីក្រឆ្នាំ ២០២០ បាន ១២៤ ក្បាល ជាមួយនឹងទឹកប្រាក់សរុបរួមជាង ១៩៥ លានដុង។ ជាពិសេស អនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” និងអនុវត្តតាមដំបូន្មានរបស់អ៊ំស្តីពី “អនុវត្តប្រិតសំចៃ ប្រឆាំងជាមួយការលោភហាម ខ្ជះខ្ជាយ មន្រី្តនិយម” សមាគមជំរុញការសិក្សាស្រុកបន្តចង្អុលការសមាគមគ្រប់លំដាប់ធ្នាក់ក្នុងស្រុកពង្រឹងនិងពង្រីក កសាងនិងបើកទូលាយទម្រង់ “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា ជំរុញទេពកោសល្យ” គិតមកទល់ពេលនេះ ទូទាំងស្រុកចលនាចិញ្ចឹមជ្រូកដីបានជិត ១២៥.០០០ ក្បាល (ក្នុងនោះមាន ៥.២០៥ ក្បាលរបស់សមូហភាព សាលារៀន ស្ថាប័ន ឃុំ ស្រុក)។ អំពីការពង្រីកសមាជិក គិតតាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ សមាគមពង្រីកសមាជិកបាន ៧.១៤២ នាក់ គិតមកទល់ពេលនេះទូទាំងស្រុកមានសមាជិករួម ៣៥.៤៤៩ នាក់ ស្រូបយកអត្រា ៩៦,៣៧% បើប្រៀបនឹងចំនួនប្រជាជនមានបក្ខជន ៣.៦១២ រូបនារីភេទ ១១.៤៤៦ រូប ជនរួមជាតិខ្មែរ ៩.៤៣២ រូប៕
ប្រែសម្រួល៖ តឹងង៉ុក
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។