
ក្រៅពីការងារ ព្រះតេជគុណគឹមម័នតែងឆ្លៀតពេលអានសៀវភៅដើម្បីបង្កើនចំណេះដឹង។
អស់រយៈកាលជិត ៤០ ឆ្នាំ សាងព្រះផ្នួស និងសិក្សារៀនសូត្រ ព្រះតេជគុណគឹមម័ន (គឹមជុំ) មិនត្រឹមតែគោរពប្រតិបត្តិល្អតាមគោលមាគ៌ាព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ព្រះអង្គនៅទាំងសហការជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុក អនុវត្តល្អការងារអប់រំព្រះសង្ឃ និងពុទ្ធបរិស័ទ រួមចំណែកជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់អនុវត្តការងារជនជាតិនៅមូលដ្ឋានបានល្អផងដែរ។
ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការពុទ្ធិកសិក្សានៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងព្រះចៅអធិការរងវត្តផ្នោរដូង(ឃុំហ៊ីវទឺ ស្រុកទីវកឹង) ព្រះតេជគុណគឹមម័ន តែងសកម្មក្នុងការផ្សព្វផ្សាយបណ្តាសារាចរ សេចក្តីសម្រេចចិត្ត គោលនយោបាយក្រឹត្យច្បាប់របស់បក្ស និងរដ្ឋដែលពាក់ព័ន្ធដល់ជនជាតិ និងសាសនាប្រគេន និងជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ជារៀងរាល់ឆ្នាំ ព្រះអង្គនៅទាំងចលនាបណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរបើកបណ្តាថ្នាក់ប្រជាសិក្សា ពុទ្ធិកសិក្សាប្រគេន និងជូនដល់ព្រះសង្ឃ កូនចៅពុទ្ធបរិស័ទសិក្សារៀនសូត្រ ដើម្បីឱ្យកូនចៅជនជាតិខ្មែរ ចេះអានចេះ សរសេរភាសាអក្សរសាស្រ្តជាតិ។ តាមថេរដីការបស់ព្រះតេជគុណគឹមម័ន ដើម្បីពង្រឹង និងអភិរក្សភាសា អក្សរសាស្រ្តជាតិ ទន្ទឹមនឹងការយកចិត្តទុកដាក់គាំទ្ររបស់បក្ស និងរដ្ឋស្មារតីយល់ ដឹងអំពីជនជាតិខ្មែរមានតួនាទីសំខាន់ណាស់គឺត្រូវមានមនសិការស្នេហាជាតិ ខិតខំរៀនសូត្រ អក្សរសាស្រ្តជាតិទើបជាតិបានរុងរឿង។ ហេតុនោះ ព្រះអង្គតែងសកម្មក្នុងការផ្សព្វផ្សាយ ចលនាជនជាតិខ្មែរឲ្យបង្កើនការយល់ដឹងអំពីតម្លៃនៃការរៀនសូត្រភាសាអក្សរសាស្រ្តជាតិ ដើម្បីពុទ្ធបរិស័ទខ្មែរមានមោទនភាពចូលរួមអភិរក្សភាសា អក្សរសាស្រ្ត និងវប្បធម៌ជាតិឲ្យបានរុងរឿងជានិច្ចនិរន្តរ៍។
ព្រះតេជគុណគឹមម័នមានថេរដីកាថា៖ ព្រះសង្ឃត្រូវធ្វើជាគំរូក្នុងការគោរពព្រះរតនត្រៃ។ ទន្ទឹមនឹងការរៀនសូត្រប្រតិបត្តិម៉ឺងម៉ាត់តាមធម៌អាថ៌ វិន័យនៃព្រះជិនស្រី ព្រះសង្ឃគប្បីរៀនសូត្របង្កើនចំណេះដឹងខាងផ្លូវលោក ដើម្បីចូលរួមផ្សព្វផ្សាយ អប់រំពុទ្ធបរិស័ទឲ្យបានល្អ។ គោលដៅនៃការអប់រំរបស់ព្រះពុទ្ធសាសនា គឺដើម្បីប្រជាពុទ្ធបរិស័ទ មានសីលធម៌ និងមានបញ្ញាភ្លឺថ្លា។ ពុទ្ធសាសនាអប់រំពុទ្ធបរិស័ទឲ្យអភិវឌ្ឍខ្លួនបានល្អ មានឧត្តមគតិ មានវិចារណញ្ញាណពិចារណាយល់ដឹងអំពីបញ្ហាសង្គមដើម្បីរស់នៅប្រកបដោយសម្មាទិដ្ឋិចង្អុលផ្លូវពុទ្ធបរិស័ទទៅកាន់ភាពជោគជ័យតាមរយៈ “ឥទ្ធិបាទធម៌ ០៤ យ៉ាង” គឺឆន្ទៈ ការពេញ ចិត្តធ្វើការវីរិយៈ ការតាំងចិត្តព្យាយាមចិត្តៈ ការតាំងចិត្តធ្វើឱ្យបាន វិមំសាការយកបញ្ញាត្រិះរិះប្រ កបដោយហេតុផល។ អាស្រ័យហេតុនោះទើប អាត្មាតែងសហការជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុកចាត់តាំងបើកថ្នាក់ពុទ្ធិក សិក្សាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទសិក្សារៀនសូត្រ ។
ទន្ទឹមនឹងការរួមចំណែកក្នុងការងារអប់រំព្រះសង្ឃ និងពុទ្ធបរិស័ទព្រះតេជគុណគឹមម័ននៅទាំងអនុវត្តល្អតួនាទីជាសមាជិកសមាគមអក្សរសិល្ប៍ សិល្បៈបណ្តាជនជាតិវៀតណាម សមាជិកសាខាសមាគមអក្សរសិល្ប៍សិល្បៈខ្មែរនៃសមាគមអក្សរសិល្ប៍សិល្បៈខេត្តព្រះអង្គបានតែងកាព្យតាមលក្ខណៈកំណាព្យខ្មែរមានសំនួនវោហារពីរោះរណ្តំ ពាក្យពេចន៍រៀបរាប់ពីលក្ខណៈវប្បធម៌ខ្មែរ អំពីការអប់រំប្រជាពុទ្ធបរិស័ទ បានចុះផ្សាយតាមរយៈកាសែតត្រាវិញខេមរភាសាជាដើម។ មានកំណាព្យជាច្រើនទោះបីព្រះតេជគុណបាននិពន្ធជិត ៤០ ឆ្នាំមុនក៏ដោយ នៅតែបានផ្នែកសិល្បៈចងក្រងជាបទចម្រៀង សម្រាប់សិល្បករ សិល្បការិនីច្រៀងផ្សាយតាមស្ថានីយវិទ្យុ ទូរទស្សន៍ថ្នាក់មូលដ្ឋានថ្នាក់មជ្ឈិម។ ជាក់ស្តែងដូចជាបទ៖ កញ្ចោងបន្តោងចិត្ត ពោលពីញៀន មន្តស្នេហ៍បាសាក់ជាដើម។
ព្រះតេជគុណគឹមម័នបានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេនប័ណ្ណសរសើរសម្រេចស្នាព្រះហស្ត ក្នុងការអនុវត្តន៍កិច្ចការជនជាតិ អ្នកមានប្រ ជាប្រិយភាពឆ្នើមក្នុងតំបន់ជនជាតិ។ល។ជាពិសេសឆ្នាំ ២០២០ ព្រះអង្គបានគណៈកម្មាធិការជាតិ សហព័ន្ធន៍បណ្តាសមាគមអក្សរសិល្ប៍ សិល្បៈវៀតណាមប្រគេនបណ្ណសរសើរ“សម្រេចស្នាព្រះហស្តឆ្នើមក្នុងសកម្មភាពអក្សរសិល្ប៍សិល្បៈ អាណត្តិកាល ២០១៦-២០២០”ក្រសួងនគរបាល ប្រគេនជូនគ្រឿងអនុស្សារិយយស “ព្រោះបុព្វហេតុកសាងមូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជន” ឆ្នាំ២០២១។ បណ្តាបណ្ណសរសើរ គ្រឿងអនុស្សារិយយសដែលបណ្តាផ្នែកមានសមត្ថកិច្ច ប្រគេនទាំងនោះ គឺបានទទួលស្គាល់ និងស្ងើចសរសើរអំពីការរួមចំណែកយ៉ាងសកម្មរបស់ព្រះ តេជគុណ គឹមម័នចំពោះសាសនា ជនជាតិ និងសង្គមក្នុងរយៈកាលកន្លង៕ អត្ថបទ-រូបថត៖ សុជា