14/05/2021 07:54
ព្រះតេជគុណថាច់រឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ៖ ម្ចាស់ឆ្នោតជ្រើសរើសដោយភាពឈ្លាសវៃបណ្តាបេក្ខជនចេញឈរឆ្នោតស័ក្តិសមដើម្បីផ្តាំផ្ញើជំនឿ។
ព្រះតេជគុណ ថាច់រឿន មានថេរដីកាថា៖ បានចូលរួមបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ជាច្រើនលើក ម្ល៉ោះហើយអាត្មាភាពកត់សម្គាល់បានពីប្រការសំខាន់ៗមួយចំនួននោះគឺ៖ បេក្ខជនចេញឈរ ឆ្នោតមិនត្រឹមតែមានចំណេះដឹង អត្តចរិត សីល ធម៌ នៅទាំងមានទឹកចិត្ត មានចក្ខុវិស័យដើម្បីរួម ចំណែកដល់ការកសាងប្រទេសជាតិឱ្យមានភាព រុងរឿងជាង។
ឆ្លងតាមរយៈបណ្តាជំហានពិគ្រោះយោបល់ គិតមកទល់ពេលនេះ បញ្ជីរាយនាម និងជីវប្រវត្តិ សង្ខេបរបស់បេក្ខជនចេញឈរឆ្នោតម្នាក់ៗបាន បិទប្រកាស និងបានផ្សព្វផ្សាយលើមធ្យោបាយ ព័ត៌មានមហាជន ងាយស្រួលសម្រាប់ម្ចាស់ឆ្នោត ស្វែងយល់ ជ្រើសរើស និងផ្តាំផ្ញើជំនឿរបស់ខ្លួនដល់បេក្ខជនចេញឈរឆ្នោត។ អំពីរចនាបទអត្រា បេក្ខជនចេញឈរឆ្នោតក្នុងតំបន់ជនរួមជាតិខ្មែរ អត្រានារីភេទក៏សមស្របទៅតាមស្ថានភាពតំបន់នីមួយៗ ស្តែងច្បាស់ពីការយកចិត្តទុកដាក់របស់ រដ្ឋ ស្តីពីសមភាពភេទ និងអនុវត្តប្រជាធិបតេយ្យ យ៉ាងទូលំទូលាយក្នុងប្រជាជន។ អំពីចំណេះជំ នាញ ចំណេះនយោបាយ៖ ក្នុងការបោះឆ្នោតលើកនេះ បេក្ខជនចេញឈរឆ្នោតភាគច្រើនមានចំណេះដឹងសកល មានមុខជំនាញលើបណ្តាវិស័យ កើនខ្ពស់ជាងប្រៀបជាមួយអាណត្តិកាលមុន។ ប្រការនោះ កាន់តែស្តែងច្បាស់ពីកងជួរបញ្ញវន្ត បម្រើដល់តម្រូវការផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។
លោក ថាច់ចន្ទសិរី កម្មាភិបាលចូល និវត្តន៍ នៅភូមិផ្នោរក្រូចត្បូង ឃុំហ៊ីប ហ្វា ស្រុកកូវង៉ាង៖ សន្តិសុខសណ្តាប់ធ្នាប់ ត្រៀមបម្រុងឱ្យការបោះឆ្នោតបានរក្សាលំនឹង។
លោក ថាច់ចន្ទសិរី បានចែករំលែក៖ ឆ្លងតាមរយៈបណ្តាជំហានពិគ្រោះយោបល់តែងមានការចូលរួមគ្រប់សមាសភាព បណ្តាផ្នែក អង្គការ នយោបាយសង្គម។ ផ្តើមពីនោះ កាន់តែធ្វើឱ្យសណ្តាប់ធ្នាប់បណ្តាជំហានត្រៀមបម្រុងឱ្យការបោះឆ្នោតក៏ដូចជាការបោះឆ្នោតនឹងប្រព្រឹត្តឡើង នៅថ្ងៃទី ២៣ខែឧសភាមានរបៀបរៀបរយល្អប្រសើរជាង។ ខ្ញុំកត់សម្គាល់បានថាឱ្យតែដល់ពេល ប្រទេសជាតិចាត់តាំងព្រឹត្តការណ៍នយោបាយដ៏ មហោឡារិកក៏ជាឱកាសដែលបណ្តាអានុភាពជាអមិត្តប្រើប្រាស់រាល់ល្បិចកលផ្សព្វផ្សាយ មួលបង្កាច់សំដៅបង្អាប់កិត្តិយសរបស់បក្ស និងរដ្ឋ យើង បំបែកបំបាក់សាមគ្គីភាពរបស់បណ្តាជនជាតិ។ល។ ប៉ុន្តែដោយមានការលើកកម្ពស់ការផ្សព្វផ្សាយ ព័ត៌មានមហាជន។ល។ ក៏ធ្វើការបដិសេធន៍បានទាន់ពេលបណ្តាទ្រឹស្តីឆ្គាំឆ្គង មួលបង្កាច់របស់បណ្តាអានុភាពជាអមិត្ត។
លោកថាច់ចន្ទសិរីបានឱ្យដឹងបន្ថែមទៀតថា៖ ក្នុងការបោះឆ្នោតលើកនេះ រូបខ្ញុំក៏បានគណៈកម្មាធិការបោះឆ្នោត ឃុំតម្រូវឱ្យធ្វើជាប្រធានក្រុមបោះឆ្នោតលេខ ៨ ភូមិផ្នោរក្រូចត្បូង។ ខ្ញុំយល់ ឃើញថានោះ ជាបន្ទុកដើម្បីខ្លួនរួមចំណែកអនុវត្ត សម្រេចភារកិច្ចនយោបាយនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីឱ្យប្រជាជននិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែកមានស្មារតីយល់ច្បាស់ថា ការបោះឆ្នោតជាថ្ងៃបុណ្យរបស់ទូទាំងប្រជាជន រួចចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាតាមបញ្ជីរាយនាមម្ចាស់ឆ្នោតដែលបានបិទប្រកាស។
លោកគាងឃុត អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង៖ លើកកម្ពស់ការងារផ្សព្វផ្សាយដើម្បីប្រជាជន យល់ច្បាស់លាស់ជាងទៀតអំពីសិទ្ធិនិង កាតព្វកិច្ចពលរដ្ឋ។
ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ លោកគាងឃុតតែងដកស្រង់បណ្តាឯកសារដែល ទាក់ទងដល់ការបោះឆ្នោតដើម្បីសហការជាមួយផ្នែកពាក់ព័ន្ធធ្វើល្អការងារផ្សព្វផ្សាយ។ លោក គាងឃុត បានចែករំលែក៖ ការបោះឆ្នោតលើក នេះ តាមការប៉ាន់ស្មានគឺចំពេលដែលទូទាំងប្រទេសកំពុងបង្កើនការងារបង្ការ ទប់ស្កាត់អាសន្ន រោគកូវីដ-១៩។ ខ្ញុំបានឃើញផ្ទាល់ព្រឹត្តិការណ៍នយោបាយជាច្រើនរបស់ប្រទេសជាតិ ក្នុងនោះ មានការបោះឆ្នោតតំណាងរដ្ឋសភាបណ្តានីតិកាល តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ បណ្តាអាណត្តិកាល បានឃើញផ្ទាល់ប្រទេសជាតិ យើងត្រូវប្រឈមមុខជាមួយបណ្តាភាពលំបាក។ល។ នៅដំណាក់កាលនេះ ការផ្ទុះឡើងនៃអាសន្នរោគបានធ្វើឱ្យឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សកម្មភាពផលិត ធ្វើអាជីវកម្មរបស់ប្រជាជន។ យល់ឃើញពីការឥទ្ធិពលនោះ ខ្ញុំតែងផ្សព្វផ្សាយ ដល់មាមីងឲ្យអនុវត្តត្រឹមត្រូវតាមការក្រើនព្រមាន របស់ផ្នែកសុខាភិបាល ជាក់ស្តែងគឺអនុវត្តសារផ្លូវការ ៥K ដើម្បីម្ចាស់ឆ្នោតមានការភ្ញាក់រលឹកជាង ចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាផង រួមចំណែកធានាឱ្យការបង្ការ ទប់ស្កាត់អាសន្នរោគយ៉ាង មានប្រសិទ្ធភាពផង៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។