ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ បណ្ដាពលករទៅរកស៊ីនៅទីក្រុងហូជីមិញ ខេត្តបិញយឿងវិលមកមូលដ្ឋានត្រូវអនុវត្តចត្តាឡីស័កតាមច្បាប់ កំណត់មុនពេលទៅកាន់គ្រួសារ។ ពលករទាំងនេះភាគច្រើនមានស្ថានភាពលំបាក ម៉្លោះហើយ ការធ្វើចត្តាឡីស័កដោយវាល់ប្រាក់ចំពោះពលករទាំងនោះ ជាបញ្ហាលំបាក។ ដោយឃើញនូវការលំបាករបស់ពលករទាំងនោះ ក្រុមសប្បុរសធម៌ឌិញតឹងអាងគុង នៅភូមិផ្សារ ឃុំតឹបស៊ើង ស្រុកថ្កូវផ្ដួចផ្ដើមចាត់តាំងពេលអាហារមនោសញ្ចេតនាពីរពេល (ព្រឹក និងរសៀល) ឧបត្ថម្ភដល់ពលករដែលនៅក្នុងតំបន់ចត្តាឡីស័កដើម្បីអ្នកទាំងនោះស្ងប់ចិត្ត និងអនុវត្តចត្តាឡីស័កតាមច្បាប់កំណត់។ បងស្រីទឺធីម៉ីឡែ សមាជិកាក្រុមសប្បុរសធម៌ឌិញ តឹងអាងគុងឲ្យដឹងថា៖ ក្រុមឧបត្ថម្ភអាហារ ក្នុងមួយពេលពី ១៤០-១៥០ ចំណែក ដល់ឃុំ តឹបស៊ើង និងតឹងស៊ើង។ ទង្វើនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ពេលបងប្អូនពីខេត្តបិញយឿង ទីក្រុងហូជីមិញ មកស្នាក់នៅក្នុងតំបន់ចត្តាឡីស័កកំពុងជួបកង្វះខាតច្រើន។
03/08/2021 08:32
ឆ្លងតាមរយៈការងារក្ដាប់ស្ថានភាព នគរបាលឃុំឡុងថើយ ស្រុកទីវកឹងបានស៊ើបអង្កេតរួចចាប់ភ័ស្តុតាងយុវជន ០៤ នាក់ កំពុងលេងល្បែងស៊ីសង (លេងបៀ) នៅឃុំឌិញហ្វា ឃុំឡុងថើយ។ វត្ថុតាងបានប្រមូលរក្សាទុករួមមាន បៀមួយកំប្លេ (ប្រភេទ ៥២ សន្លឹក) និងប្រាក់ ១,១ លានដុង។
23/07/2021 10:03
បណ្ដាឆ្នាំកន្លង កងអនុសេនាធំព័ត៌មានការិយាល័យសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្តតែងជំរុញមាំការផលិត ធានាប្រភពស្បៀងអាហារគ្រប់គ្រាន់នៅនឹងកន្លែងសម្រាប់បំពេញបន្ថែមអាហារូបត្ថម្ភក្នុងពេលបាយរាល់ថ្ងៃជូនដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។ សកម្មភាពបង្កើនការផលិតបានគណៈកម្មាធិការបក្សគណៈបញ្ជាការ និងកម្មាភិបាលយុទ្ធជនកងអនុសេនាធំយកចិត្តទុកដាក់អនុវត្តសម្រេចបានបណ្ដាលទ្ធផលគួរឲ្យកត់សម្គាល់។
16/07/2021 08:48
ក្រុមតម្រូតចរាចរណ៍ សន្តាប់ធ្នាប់នគរបាល ស្រុកកូវកែទើបបញ្ជូនសេចក្តីសម្រេចចិត្តពិន័យរដ្ឋបាលរបស់ប្រធាន គណៈកម្មាធិការប្រជាជន ស្រុកកូវកែ និងនគរបាលស្រុកកូវកែចំពោះមុខសញ្ញា ០៩ នាក់ ប្រណាំងម៉ូតូខុសច្បាប់។
06/07/2021 09:38
ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនពេលចូលរួមហ៊ុនតុងទីន បង្ការប្រយុទ្ធ ទប់ស្កាត់បណ្តាសកម្មភាពឆ្លៀតឱកាសចូល ហ៊ុនតុងទីនអនុវត្តអំពើបំពានច្បាប់ នៅត្រង់សារលិខិតលេខ ១៣៣¬-CV/TU ចុះថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២១ “ស្តីពីបង្កើនការដឹកនាំ ចង្អុលការសកម្មភាពចូលហ៊ុនតុងទីនលើភូមិសាស្រ្តខេត្ត” គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរដល់បណ្តាគណៈកម្មាធិការបក្សស្រុក គណៈ កម្មាធិការបក្សទីផ្សាររួមខេត្ត គណៈកម្មាធិ ការបក្ស ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈ កម្មាធិការខេត្ត គណៈកម្មការបក្ស គណៈកម្មាធិការបក្សផែនអង្គការមហាជន មន្ទីរ គណៈ ផ្នែក អង្គការមហាជន។ល។ជ្រួតជ្រាប ផ្សព្វផ្សាយបន្ត អនុក្រឹត្យលេខ ១៩/២០១៩/NĐ-CP ចុះថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០១៩ របស់រដ្ឋាភិបាល “ស្តីពីខ្សែតុង ទីន ប៊ីវ ពឿង ” (អនុក្រឹត្យលេខ ១៩) ដល់ទូទាំង កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជនប្រជាជន។ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះកម្មាភិបាល បក្ខជនបំពានបណ្តា សេចក្តីកំណត់របស់ច្បាប់ទាក់ទងដល់ការចូលហ៊ុនតុងទីន។
25/06/2021 08:34
កន្លងហើយថ្មីៗនេះ ក្រុមយុវជនឈានមុខបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់សម្ព័ន្ធយុវជនឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ) ជូនអំណោយ ២០ ចំណែកដល់គ្រួសារលំបាក អ្នកមានវ័យចាស់អនាថាក្នុងរយៈពេលអាសន្នរោគកំពុងរាតត្បាតយ៉ាងស្មុគស្មាញដើម្បីបង្ការទប់ស្កាត់អាសន្នរោគ។ អំណោយមួយចំណែកៗតម្លៃ ២០០.០០០ ដុង រួមមានអង្ករ ១០ គីឡូក្រាម ម៉ី ០១ ធុង របាំងមុខ ០១ ប្រអប់ ភ្ជាប់ជាមួយការផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ អស់រយៈពេល ០២ សប្តាហ៍កន្លង ឆ្លងតាមរយៈការចេញទ័ពចលនាអំណោយ រួចឧបត្ថម្ភបានចំនួន ៦២ ចំណែកដល់គ្រួសារមានស្ថានភាពលំបាក។
18/06/2021 08:06
តាមតួលេខស្ថិតិរបស់នគរបាលខេត្តត្រាវិញ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ នៅលើភូមិសាស្រ្តខេត្តកើតមានករណីយុវជន យុវកុមារបំពានច្បាប់ចំនួន ៩៧ ករណី។ គួរឲ្យចាប់អារម្មណ៍គឺចំនួនមុខសញ្ញាដែលបំពានច្បាប់ភាគច្រើនជាយុវវ័យ។ មូលហេតុបណ្តាលឲ្យយុវជនបំពានច្បាប់ភាគច្រើន អាស្រ័យដោយវ័ណ្ឌទំនាស់គ្នារួចជ្រើសយកវិធីដោះស្រាយដោយអំពើហឹង្សា។ ជាពិសេសថ្មីៗនេះមានករណីមួយចំនួនពាក់ព័ន្ធដល់សិស្សសាលា មូលហេតុមកពីដោះស្រាយបញ្ហាឯកជនដោយអំពើហឹង្សា មានពេលខ្លះបម្រុងគ្រឿងសស្រ្តាវុធតាមខ្លួនទៀតផង។
08/06/2021 09:57
អនុវត្តតាមការចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ កាលពីថ្ងៃទី ០២ មិថុនា ឆ្នាំ ២០២១ ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ទាំង ០៤ កន្លែងបានចេញទ័ពអនុវត្តភារកិច្ចនៅតាមបណ្តាច្រកចេញចូលខេត្ត រួមមាន៖ប៉ុស្តិ៍ត្រួតពិនិត្យ ស្ពានកូចៀង (ឃុំដាយភឿក) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានម៉ាយទឹក (ទីប្រជុំជនកាង ឡុង និងស្រុក កាងឡុង) ប៉ុស្តិ៍ត្រួតពិនិត្យកំពង់ចម្លងដាយង៉ាយ (ទីប្រជុំជនកូវក្វាង ស្រុកទីវកឹង) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានត្រាមែក (ឃុំថុងហ្វា ស្រុកកូវកែ)។
11/05/2021 07:39
កន្លងហើយ ប្រជាជនបានបញ្ជូនត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ចូលរួមគមនាគមន៍បង្កឱ្យស្ថានការណ៍អសុវត្ថិភាព ពិតជាមធ្យោបាយប្រភេទនេះ គ្មានច្បាប់ធ្វើចរាចរណ៍តាមផ្លូវក៏ពិតមែន ប៉ុន្តែក៏មានកើតឡើងការប៉ះទង្គិចគ្រោះថ្នាក់ជាច្រើនករណីដែរ។
04/03/2021 13:52
អនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ (២ មីនា ឆ្នាំ១៩៦១-២ មីនា ឆ្នាំ ២០២១) កម្មាភិបាល យុទ្ធជនបណ្តាស្ថាប័ន អង្គភាពក្នុងកងកម្លាំងកងទ័ពការពារព្រំដែនខេត្តបាន និងកំពុងខិតខំចង្អុលការអនុវត្តសម្រេចជោគជ័យភារកិច្ចនយោបាយ រួមចំណែករក្សាលំនឹងបុរណភាពសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត។
23/02/2021 13:27
បច្ចុប្បន្ន ស្ថានភាពយុវវ័យមិនទាន់គ្រប់អាយុបើកបរយានយន្តចូលរួមចរាចរណ៍យ៉ាងច្រើន។ មូលហេតុគឺអាស្រ័យបណ្តាឋានៈជាឪពុកម្តាយខ្វះការយកចិត្តទុកដាក់ គ្រប់គ្រង។ ពេលឃើញកូនចៅរបស់ខ្លួនចេះបើកបរម៉ូតូ យានយន្តនោះទុកបណ្តោយឱ្យប្អូនៗបើកបរទៅមកដោយខ្លួនឯង។