28/12/2020 15:56
កាលពីព្រឹកថ្ងៃទី ២៨ ធ្នូ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចាត់តាំងសន្និបាត លើកទី ០៣ អាណត្តិកាលទី ០៧ (២០១៨‑២០២៣) ដើម្បីបូកសរុបលទ្ធផលធ្វើសកម្មភាពឆ្នាំ ២០២០ និងផ្សព្វផ្សាយភារកិច្ចធ្វើសកម្មភាពឆ្នាំ ២០២១ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតនាមខេត្តប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តធ្វើជាអធិបតីអង្គសន្និបាត ។ និមន្ត-អញ្ជើញចូលរួមអង្គសន្និបាតមាន៖ លោកង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកង្វៀងក្វីនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងបណ្តាមន្ទីរ ស្ថាប័នខេត្ត និងព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរជាច្រើនព្រះអង្គតំណាង ឲ្យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក ទីក្រុងក្នុងខេត្ត ។
ឆ្នាំ ២០២០ ទន្ទឹមនឹងកិច្ចចលនាព្រះសង្ឃអនុវត្តល្អកិច្ចការពុទ្ធសាសនា គ្រប់គ្រងវិស័យអប់រំពុទ្ធិកសិក្សានៅលើភូមិសាស្រ្តខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហា ជាតិគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនៅទាំងចលនាព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមបំពេញវិភាគទានជាទឹកប្រាក់បានជាង ២៥ ពាន់លានដុង ដើម្បីរួមចំណែកជាមួយ រដ្ឋអំណាច និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តអនុវត្តការងារសុខុមាលភាពសង្គមដូចជា៖ កសាងផ្ទះមហាសាមគ្គី ឧបត្ថម្ភការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឧបត្ថម្ភប្រជាជនភូមិភាគកណ្តាលត្រូវរងជះឥទ្ធិពលដោយគ្រោះធម្មជាតិទឹកជំនន់ ឧបត្ថម្ភព្រឹទ្ធាចារ្យក្រីក្ររស់នៅម្នាក់ឯង សួរសុខទុក្ខ ជូនអំណោយអ្នកជំងឺក្រីក្រ។ល។
ជាមួយនឹងគោលលំនាំ "សាសនា‑ជនជាតិ‑សង្គមនិយម" សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានដាក់ចេញទិសដៅភារកិច្ចជាក់ស្តែងក្នុងឆ្នាំ ២០២១ ដើម្បីបន្តកិច្ចសហការជាមួយរដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់អនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។
លោកង្វៀងវ៉ាំងត្រៀក ប្រគេនប័ណ្ណសរសើរដល់សមូហភាព បុគ្គល។
ក្នុងឳកាសនេះដែរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានប្រគេនប័ណ្ណសរសើរដល់សមូហភាព ០៤ កន្លែង និងបុគ្គល ១២ អង្គ ដែលមានស្នាព្រះហស្ថសម្រេចភារកិច្ចឆ្នើមរបស់សមាគមឆ្នាំ ២០២០៕
ដំណឹង‑រូបថត៖សុជា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។