02/04/2021 09:57
ព្រះតេជគុណ យ៉ាងសុធន ព្រះចៅអធិការវត្តជ្រោយទន្សាជូនអាហារូបករណ៍ដល់សិស្សក្រីក្រ។
អាណត្តិកាល ២០១៥ ២០២០ ចលនាប្រឡងប្រណាំងជំរុញការសិក្សាជំរុញបញ្ញា របស់ឃុំគីមស៊ើង ស្រុកថ្កូវ រីកចម្រើនជាលំដាប់ ឆ្លងតាមរយៈនោះ បានស៊ីជម្រៅទៅដល់បណ្តាភូមិ វង្សត្រកូល អង្គភាព សាលារៀននៅលើភូមិសាស្រ្តឃុំ។ គ្រួសារសមាជិកស្រូបយកអត្រាជិត ២៨% នៃចំនួនគ្រួសាររួមក្នុងឃុំដោយមានសមាជិក ២.៣៥៨ នាក់កើន ៥៩៤ នាក់ បើប្រៀបនឹងអាណត្តិកាលកន្លង។ រយៈកាល ០៥ ឆ្នាំកន្លង សមាគមចលនាកសាងមូលនិធិជំរុញការសិក្សាបានជាង ១,៦ ពាន់លានដុង។ ក្នុងនោះមានទឹកប្រាក់ ៨៤៣,១ លានដុង ចាត់តាំងជូនអាហារូបករណ៍ ៧៨៤ ចំណែកដល់សិស្សក្រីក្រ ទទួលឧបត្ថម្ភសិស្ស ១+១ ចំនួន ២០ នាក់ និងសម្ភារគិតជាតម្លៃជាង ១,១ ពាន់លានដុង។ ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ជាមួយទម្រង់ “ប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា “ ជាលទ្ធផល បណ្តាសាខាសមាគម ក្រុម និងបុគ្គលចិញ្ចឹមជ្រូកដីបានច្រើនក្បាល។ ក្នុងនោះមានជ្រូកដីសមូហភាព ២៥៧ ក្បាល ជ្រូកដីឯកជន ៨.២៩១ ក្បាល ចំនួនប្រាក់ប្រិតសំចៃបាន ៨២៦,៧ លានដុង សម្រេច ១២០% បើប្រៀបនឹងសេចក្តីសម្រេចចិត្ត។ ឆ្លងតាមរយៈចលនានេះបានរួមចំណែកយ៉ាងច្រើនក្នុងការឧបត្ថម្ភសិស្សមានស្ថានភាពលំបាកបន្តការរៀនសូត្រ។ ទូទាំងឃុំមាន ០៩ សាខាសមាគមភូមិ ០៣ សាខាសមាគម សាលារៀន ៩២ ក្រុមជំរុញការសិក្សា ០៤ គណៈជំរុញការសិក្សាស្ថាប័ន និង ០៣ គណៈជំរុញការសិក្សាមូលដ្ឋានសាសនា។ មជ្ឈមណ្ឌលសិក្សាសហគមន៍បើកថ្នាក់ហ្វឹកហាត់ បង្រៀនវិជ្ជាជីវៈរយៈពេលខ្លី ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស គោលនយោបាយច្បាប់ បង្រៀន ភាសាបរទេស កំព្យុទ័របាន ៤៨៤ ថ្នាក់ មានប្រជាជនជាង ២៦ ពាន់នាក់ចូលរួមរៀនសូត្រ។
មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ២៥ នាក់ និងបោះឆ្នោតតំណាងទៅចូលរួមមហាសន្និបាតថ្នាក់លើ។ ក្នុងឱកាសនេះដែរ សមាគមជំរុញការសិក្សាឃុំគីមស៊ើងចលនាព្រះតេជគុណយ៉ាងសុធន ព្រះចៅអធិការវត្តជ្រោយទន្សាជូនអាហារូបករណ៍ ២០ ចំណែកដល់សិស្សក្រីក្រ ក្នុងមួយចំណែកៗតម្លៃ ២០០ ពាន់ដុង៕
ខាក់លឿង-សុជា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។