27/04/2021 09:01
ព្រះវិហារវត្តស្លាប៉ាង។
ក្នុងសម័យតស៊ូប្រឆាំងបរទេសឈ្លានពានការពារមាតុប្រទេសទាំងពីរលើក វត្តស្លាប៉ាងមិនត្រឹម តែជាមជ្ឈមណ្ឌលធ្វើសកម្មភាពសាសនា វប្បធម៌ របស់ជនរួមជាតិខ្មែរក្នុងតំបន់ឡើយ នៅទាំងជាកន្លែងចិញ្ចឹម លាក់បំពួនកម្មាភិបាល ជាកន្លែងចាត់តាំងបណ្តាចលនាតស៊ូនយោបាយរបស់ឃុំ ដូងចូវទៀតផង។ ក្នុងនោះមានការចិញ្ចឹមលាក់ បំពួនការពារកងកម្លាំងបដិវត្តន៍ចាប់ពីបណ្តាថ្នាក់ ដឹកនាំឃុំរហូតដល់ ថ្នាក់ដឹកនាំស្រុក ខេត្ត និង នាយកដ្ឋានមជ្ឈិម។ ព្រះវិហាររបស់វត្ត និងក្នុងផ្ទៃវត្តសុទ្ធតែមានរណ្តៅសម្ងាត់សម្រាប់កម្មាភិបាលជ្រកកោនពេលធ្វើសកម្មភាពមិនបានស្រួល។
ចាប់ពីឆ្នាំ ១៩៧៥ រហូតមកទល់ពេលនេះ វត្តតែងប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ សមូហភាពគណៈអារាមាភិបាលវត្តតែងពុះពារការលំបាក ធ្វើសម្រេចល្អកិច្ចការពុទ្ធសាសនាដែលសមាគមពុទ្ធសាសនាវៀតណាម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក៏ដូចជា ពុទ្ធបរិស័ទចំណុះវត្តផ្តល់ទំនុកចិត្តប្រគល់ជូន។
ដោយអាស្រ័យរក្សាបានល្អភាពសាមគ្គីក្នុងផ្ទៃក្នុង វត្តតែងសហការបានល្អជាមួយរដ្ឋអំណាចមូលដ្ឋាន។ ជារៀងរាល់ឆ្នាំតែងចាត់តាំងបណ្តា ថ្នាក់បង្រៀនវិជ្ជាខេមរភាសា និងបណ្តាថ្នាក់ពុទ្ធិកសិក្សា ទាក់ទាញសមណសិស្ស សិស្សានុសិស្ស ជាង១០០ អង្គ-រូបចូលរៀន។ ក្រៅពីនោះ វត្តនៅទាំងពង្រីកល្អសាមគ្គីភាពរវាងអ្នកកាន់សាសនា និងអ្នកមិនកាន់សាសនារវាងជនជាតិខ្មែរ -កិញ -ចិនលើភូមិសាស្រ្ត។
ក្នុងបណ្តាពេលប្រជុំជីវភាពសាសនាក៏ដូចជាសំដែងព្រះធម៌ ព្រះចៅអធិការ ព្រះអាចារ្យតែង គួបផ្សំជាមួយការផ្សព្វផ្សាយជូនជនរួមជាតិអំពីសតិអារម្មណ៍ គំរូ សីលធម៌ហូជីមិញជាភាសាខ្មែរ ដើម្បីពុទ្ធបរិស័ទខ្មែរងាយយល់ ងាយធ្វើតាម បំផុតគឺគំរូស្តីពីវីរិយៈ អាចយៈ សុចរិត សច្ចៈ សមធម៌ អនាគតិ។ ផ្សព្វផ្សាយឱ្យជនរួមជាតិខ្មែរប្រិតសំចៃក្នុងការចាយប្រើ ចាត់តាំងបណ្តា ពិធីបុណ្យទានមិនក្និកក្នក់ មិនធ្វើឱ្យជះឥទ្ធិពល ដល់ការផលិត ជីវភាព។ ចលនាពុទ្ធបរិស័ទ សកម្មពលកម្ម ផលិត បោះ បង់ចោលនូវទម្លាប់ អាក្រក់ខិតខំឈានឡើងដោយខ្លួនឯង រួមចំណែកបន្ថយភាពក្រលំបាកលើភូមិសាស្រ្ត។ អាស្រ័យហេតុនោះ ពុទ្ធបរិស័ទទាំងអស់ក្នុងចំណុះជើងវត្តតែងខិតខំប្រកបការងាររកទទួលទាន កាត់បន្ថយ គ្រោះអបាយមុខសង្គម ជីវភាពបានលើកកម្ពស់ រួមចំណែកនាំមកភាពសុខសាន្តជូនមូលដ្ឋាន។
វត្តជាកន្លែងរក្សាទុកបណ្តាតម្លៃប្រពៃណីដូនតា អត្តសញ្ញាណវប្បធម៌ជនជាតិដូចជា៖ ភាសា អក្សរ សាស្រ្តខ្មែរ រក្សាក្បួនគម្ពីរបុរាណ ក្បាច់ចម្លាក់ រូបគំនូរ។ល។ ព្រះវិហារជាកន្លែងប្រមូលផ្តុំវណ្ណ កម្មវិចិត្រកម្មជាច្រើនប្រកបដោយអត្តសញ្ញាណ វប្បធម៌ខ្មែរ។ វត្តតែងបំផុសចលនាជួយឧបត្ថម្ភដល់ជនក្រីក្រ អ្នកដែលជួបអាសន្នអន្ធក្រ គ្រោះធម្មជាតិបានអំណោយពី ៣០០-៤០០ ចំណែកជូន ដល់គ្រួសារក្រីក្រ ជិតក្រ លើភូមិសាស្រ្ត។ ក្នុង ឆ្នាំ ២០២១ វត្តបំផុសចលនាបណ្តាគ្រួសារជនរួមជាតិខ្មែរដែលមានលក្ខណៈសេដ្ឋកិច្ចគ្រួសារគ្រាន់បើរួមវិភាគទានឧបត្ថម្ភអ្នកជំងឺក្រីក្រជាមួយទឹកប្រាក់ជាង ៨០ លានដុង។
លោកថាច់ភូ សមាជិកគណៈអារាមាភិបាលវត្តស្លាប៉ាងបានឱ្យដឹង៖ ជាមួយស្មារតីសាមគ្គីរវាង ព្រះចៅអធិការ ព្រះសង្ឃ គណៈអារាមាភិបាល និងពុទ្ធបរិស័ទ វត្តតែងជ្រោមជ្រែងអនុវត្តល្អបណ្តាចលនាអាស្រ័យមូលដ្ឋានផ្សព្វផ្សាយ។ ព្រះចៅអធិការ គណៈអារាមាភិបាលតែងផ្សព្វផ្សាយឱ្យជនរួមជាតិខ្មែរពង្រីកល្អធ្លុងមហាសាមគ្គី ទូទាំងជនជាតិជឿជាក់ទៅលើការដឹកនាំរបស់បក្ស ការរីកចម្រើនរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី ទន្ទឹមនឹងនោះមិនជឿតាមពាក្យឃោសនាផ្សព្វផ្សាយរបស់ជនទុច្ចរិត ល្បិចកលរបស់បណ្តាអានុភាពជាអមិត្ត។ល។ ដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋានកសាងមាតុភូមិ វត្តអារាមបាន ល្អប្រសើរជាង រួមចំណែកកសាងសម្រេចជោគ ជ័យឃុំវប្បធម៌ ជនបទថ្មីនៅពេលខាងមុខ។
ស្នងបន្តពីព្រះចៅអធិការជំនាន់មុន ព្រះចៅអធិការ គណៈអារាមាភិបាលសព្វថ្ងៃកាន់តែធ្វើឱ្យ ល្អល្អះបន្ថែមទៀតនូវទំព័រប្រវត្តិសាស្រ្តសម្រាប់វត្ត ខ្មែរពីអតីតកាល និងបច្ចុប្បន្ន។ លោកត្រឹងវុាំង គ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឱ្យដឹង៖ ក្នុងសម័យតស៊ូ និងក្រោយពីភាគ ខាងត្បូងបានរំដោះ ព្រះសង្ឃ ពុទ្ធបរិស័ទគ្រប់រូបមាន ចិត្តគំនិតតែមួយតាមបក្ស តាមបដិវត្តន៍ រស់នៅល្អ ទាំងសាសនាថ្លៃថ្លាទាំងសង្គម។ វត្តតែងជាមណ្ឌល សម្រាប់ រាល់ចលនានៅមូលដ្ឋាន សកម្មពង្រីក សេដ្ឋកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម រួមចំណែកកសាងមាតុភូមិដូងចូវកាន់តែ សម្បូរសប្បាយជាង។ ថ្មីៗនេះ វត្តស្លាប៉ាងបានទទួល ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។