28/05/2021 08:40
ពិធីជូនផ្ទះមេត្តាធម៌ដល់គ្រួសារលោកគ្រូយ៉ឿងហ្វិណ។
ផ្ទះនេះបានសាងសង់លើផ្ទៃដីធារជាង ៤២ ម៉ែត្រក្រឡា ដំបូលប្រក់សង្កសី ជញ្ជាំងឥដ្ឋ សរុបថវិកាជិត ៥៥ លានដុង អាស្រ័យព្រះតេជគុណស៊ើងនួនម៉ីចលនាក្រុមគ្រូបង្រៀន គណៈ អារាមាភិបាលវត្តនិងពុទ្ធបរិស័ទចូលរួមវិភាគទានឧបត្ថម្ភ។ នៅក្នុងពិធីជូនផ្ទះនេះ ព្រះតេជគុណស៊ើងនួនម៉ីនិងរដ្ឋអំណាចមូលដ្ឋានបានជូនអំណោយជាច្រើនចំណែកដល់គ្រួសារលោក គ្រូយ៉ឿងហ្វិណ។ ព្រះតេជគុណស៊ើងនួនម៉ីមានថេរដីកាឲ្យដឹងថា៖ ទោះបីជាស្ថានភាពគ្រួសារ ជួបការលំបាកយ៉ាងណាក៏ដោយ លោក គ្រូយ៉ឿងហ្វិណ តែងឆ្លៀតពេលមកបង្រៀនសមណ សិស្សនិងយុវសិស្សនៅវត្តសម្បាបូរីជិត ១០ ឆ្នាំកន្លង៕ ដំណឹង-រូបថត៖ សុជា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។