14/03/2025 15:30
ស្ពាននៅភូមិបាត្រាច់បេ អាស្រ័យមូលដ្ឋានបំផុសចលនាសប្បុរសជនកសាង។
ដើម្បីធានាផែនការស្ដីពីការចាត់តាំងតេតកងទ័ព-ប្រជាជនឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនឃុំចាត់តាំងសន្និបាតផ្សព្វ ផ្សាយបានចំនួន ៤ លើកជូនកម្មាភិបាល និយោជិត សមាជិកគណៈចង្អុលការ លេខាសាខាបក្ស គណៈកម្មការប្រជាជន មានកម្មាភិបាល ៨៨ លើកនាក់ចូលរួម។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្ស គណៈកម្មការប្រជាជនផ្សព្វផ្សាយទូលំទូលាយទៅក្នុងសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជនជាង ៨៥០ លើកនាក់បាន ក្ដាប់ និងជ្រួតជ្រាប។
លោក សឺនង៉ុកយ៉ាញ់ថាយ អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប មានប្រសាសន៍ឲ្យដឹងថា៖ គណៈបញ្ជាការឃុំចេញ ផ្សាយ “លិខិតចម្ហ” អំពាវនាវការចូលរួមឧបត្ថម្ភបណ្ដាប្រភពកម្លាំងរបស់សហគមន៍ និងបង្កើតបញ្ជីព្រាងបណ្ដាអង្គការចាត់តាំង បុគ្គល ក្រុមហ៊ុន អាជីវកម្ម សប្បុរសជនក្នុង និងក្រៅឃុំ ដើម្បីទៅបំផុសចលនាផ្ទាល់ឱ្យអង្គការចាត់តាំងបុគ្គលទាំងនោះរួមវិភាគទានថវិកាវត្ថុ ។ល។ ត្រៀមបម្រុងឱ្យការចាត់តាំងបណ្ដាសកម្មភាព “តេតកងទ័ព-ប្រជាជន” តាមផែនការ ដែលបានដាក់ចេញ។ បង្កើនការងារផ្សព្វផ្សាយ អំពីអត្ថន័យ គោលបំណងបណ្ដាសកម្មភាពកិច្ចការ “តេតកងទ័ព-ប្រជាជន” ដោយរូបភាពជាច្រើនសមស្របសំដៅគិតគូរ ឧបត្ថម្ភជីវ ភាពសម្ភារ ស្មារតីជូនប្រជាជន រួមចំណែកជាមួយមូលដ្ឋានពង្រីកសេដ្ឋកិច្ច-សង្គម បម្រើតម្រូវការទទួលផលវប្បធម៌ ស្មារតីជូនប្រជាជន បង្កបរិយាកាសសប្បាយរីករាយ កក់ក្ដៅ ពោរពេញដោយមនោសញ្ចេតនាកងទ័ពប្រជាជន។
តាមរយៈការចាត់តាំងបណ្ដាសកម្មភាព មូលដ្ឋានទទួលបានការឧបត្ថម្ភយ៉ាងខ្លាំងក្លាពីប្រជាជនលើភូមិសាស្រ្ត និងសប្បុរសជន ជាមួយទឹកប្រាក់ និងវត្ថុគិតជាទឹកប្រាក់ជាង ៥,៦ ពាន់លានដុង។ ក្នុងនោះ មានផ្ទះចំនួន ៣០ ខ្នង គិតជាតម្លៃ ១,៥ ពាន់លានដុង។ អាហារូបករណ៍ ១៤៨ ចំណែកគិតជាតម្លៃជាង ១០៦ លានដុង។ សៀវភៅចំនួន ១៤.៣៤០ ក្បាល គិតជាតម្លៃជាង ៩៤ លានដុង។ ជ្រុងសិក្សាចំនួន ៥ ជ្រុង តម្លៃ ៨,៣ លានដុង។ ទោចក្រយាន ៦៧ គ្រឿង គិតជាតម្លៃ ១៦៤ លានដុង។ បណ្ដាសំណង់រួមមានស្ពាន ៧ កន្លែង ផ្លូវបេតុង ១ ខ្សែចូលទៅកាន់សាលាបឋមសិក្សាតឹងហ៊ីបបេ (មណ្ឌលរាយ) និង ជួសជុលបង្កើនកម្រិតបន្ទប់រៀនសាលាមត្តេយ្យ តឹងហ៊ីប គិតជាតម្លៃជាង ១,៣ ពាន់លានដុង។ល។
លោក ថាច់អង នៅភូមិបាត្រាច់បេ ចែករំលែក៖ តេតកងទ័ព-ប្រជាជន មានសំណង់ជាច្រើនបានអនុវត្ត នាំមកក្ដីរីករាយពិតប្រាកដជូនដល់ប្រជាជន ពីព្រោះសំណង់ទាំងនោះ ជួយឱ្យតំបន់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។
ការចូលរួមយ៉ាងផ្ដាច់ប្ដូររបស់រដ្ឋអំណាច រណសិរ្ស បណ្ដាអង្គការចាត់តាំងនយោបាយ- សង្គមក្នុងការបំផុសផ្សព្វផ្សាយ និងបំផុសចលនាបណ្ដាប្រភពកម្លាំងបណ្ដាអង្គការចាត់តាំងស្ថាប័ន អាជីវកម្ម បុគ្គលនៅក្នុង និងក្រៅមូលដ្ឋានទទួលបានផលយ៉ាងគាប់ប្រសើរ។ បណ្ដាសំណង់នៃសកម្មភាព “តេតកងទ័ព-ប្រជាជន” ភ្ជាប់ជាមួយការអនុវត្តន៍បណ្ដាលក្ខឋានកសាង ជនបទថ្មី ម៉្លោះហើយការអនុវត្តន៍ត្រៀមបម្រុងឱ្យ “តេតកងទ័ព-ប្រជាជន” ឆ្នាំ ២០២៥ របស់ ឃុំបានប្រជាជនគ្រប់ជាន់ស្រទាប់ចាប់អារម្មណ៍។
តេតកងទ័ព-ប្រជាជនឆ្នាំ ២០២៥ នៅឃុំ តឹងហ៊ីបនឹងបានចាត់តាំងនៅថ្ងៃទី ១៣/៤/២០២៥។ ចាប់ពីពេលនេះរហូតដល់ថ្ងៃចាត់តាំង គណៈ បញ្ជាការតេត បន្តជំរុញមាំការងារផ្សព្វផ្សាយ ជ្រួតជ្រាបអំពីគោលបំណង អត្ថន័យនៃសកម្មភាព ភ្ជាប់ជាមួយការកសាងជនបទថ្មីក្នុងប្រព័ន្ធនយោបាយ សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជន បំផុសចលនាទូ ទាំងសង្គមសកម្មចូលរួមអនុវត្តបណ្ដាសំណង់ កិច្ចការដោយនាំមកលទ្ធផលជាក់ស្ដែង និងពោរពេញដោយអត្ថន័យក្នុងសកម្មភាព។ ចាត់អ្នកទទួលបន្ទុកច្បាស់លាស់ និងបែងដំណាក់កាលអនុវត្តបន្ទុកធានាសម្ទុះបណ្ដា កិច្ចការត្រៀមបម្រុងឱ្យការចាត់តាំងបណ្ដា សកម្មភាពនៅខែមេសាឆ្នាំ ២០២៥ នាឱកាស បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់សប្ដស័ក ឆ្នាំ ២០២៥ នៅវត្តផ្នោអំពូង៕ អត្ថបទ-រូបថត៖ សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។