• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ការរៀនវិជ្ជាជីវៈជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្សខ្មែររៀនចប់អនុវិទ្យាល័យ

23/04/2021 08:37

ដើម្បីអនុវត្តល្អគោលការណ៍របស់បក្សនិងរដ្ឋស្ដីពីការអភិវឌ្ឍនៅតំបន់ជនរួម​ ជាតិខ្មែរ រយៈពេលកន្លង ខេត្តត្រាវិញ តែងយកចិត្តទុកដាក់បង្កលក្ខណៈ ឧបត្ថម្ភ លើកស្ទួយជីវភាពមាមីងខ្មែរឲ្យរីកចម្រើន ក្នុងនោះ មានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើជូនពលករនៅជនបទនិយាយរួម ពលករជនជាតិខ្មែរនិយាយ ដោយឡែក។ ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២១ យើងខ្ញុំមានឱកាស បានជួបសំណេះសំណាលជាមួយព្រះ ឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុម ប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាល សមាគម ពុទ្ធសាសនាខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញជុំវិញ បញ្ហានេះ​ ។

ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ។

     អ្នកយកសារព័ត៌មាន៖ សូមព្រះឧបជ្ឈាយ៍មានថេរ ដីកាអំពីស្ថានភាពសិស្ស និស្សិតខ្មែរក្នុងខេត្តកំពុងរៀន មុខរបរនៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញ?
    ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត៖ តាមការសន្ទនា ជាមួយសាលាឧត្តមវិជ្ជាជីវៈខេត្តត្រាវិញ ទើបអាត្មាបាន ដឹងថាសិស្ស និស្សិតខ្មែរៀនវិជ្ជាជីវៈកម្រិតឧត្តមសិក្សា មធ្យមសិក្សានៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញមានចំនួន ៣០% ក្នុងចំណោមសិស្ស និស្សិតរបស់សាលាទាំងមូល។ ក្នុងនោះ ព្រះសង្ឃក៏អាចរៀនបានផងដែរ។
        រដ្ឋាភិបាលកំពុងជំរុញទឹកចិត្តឲ្យរៀនរបរ (បច្ចុប្បន្ន គឺអប់រំមុខរបរ) ម៉្លោះហើយថវិកាបង់សាលារៀនមុខរបរ មានចំនួនតិចបើប្រៀបនឹងសាលាដទៃ។ យោងតាមមុខរបរ ថវិកាសាលាកម្រិតឧត្តមសិក្សាមធ្យមសិក្សាប្រមាណ តែពី ៣,៤ - ៥,១ លានដុងចំពោះសិស្សម្នាក់ក្នុងមួយឆ្នាំ។ សិស្ស និស្សិតខ្មែរភាគច្រើន រៀននៅសាលាឧត្តម វិជ្ជាជីវៈទទួលរបបគោលនយោបាយបន្ថយឬលើក លែង បង់ប្រាក់សាលាឡើយ ព្រមទាំងបានទទួលរបប ពីគោលនយោបាយផ្សេងជាច្រើនទៀត ដូចជា៖ គោល នយោបាយឧបត្ថម្ភស្នាក់នៅ គោលនយោបាយកម្ចីទុន គោលនយោបាយបង្អាក់ការទៅបំពេញកាតព្វកិច្ចយោធាក្នុងរយៈពេលកំពុងសិក្សា ហើយពេលរៀនចប់ សា លាធានានឹងឧទ្ទេសនាមចូលធ្វើការងារ។
    អ្នកយកសារព័ត៌មាន៖ ចុះស្ថានភាពជាក់ស្ដែងរបស់ សិស្ស និស្សិតខ្មែរក្រោយពីចេញសាលាមិនសុំបានការ ងារធ្វើនោះយ៉ាងណាដែរព្រះឧបជ្ឈាយ៍?
   ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត៖ បណ្ដាឆ្នាំកន្លងមកនេះ ការអប់រំនៅតំបន់ជនរួមជាតិ ខ្មែររបស់ខេត្តកាន់តែបានលើកកម្ពស់។   កូនចៅជនរួមជាតិខ្មែរមិនត្រឹមតែបានរៀនអក្សរសាស្រ្តក្រោយពីបញ្ចប់ កម្រិតអនុវិទ្យាល័យ ប្អូនៗនៅទាំងមានឱកាសបន្តការសិក្សានៅសាលាឧត្តមវិជ្ជា មហាវិទ្យាល័យនានាក្នុងប្រទេសទៀតផង។ បានទៅរៀនមុខរបររៀនមហាវិទ្យាល័យគឺជាបំណងបងប្រាថ្នាចម្បងរបស់សិស្ស និស្សិត ជនជាតិខ្មែរ។ ប៉ុន្តែនៅក្នុងស្ថានភាពសង្គមកំពុង (សល់គ្រូ ខ្វះជាង) មានសិស្សភាគច្រើន ក្រោយពីបញ្ចប់មហា វិទ្យាល័យសុំការងារធ្វើមិនបាន។ និយាយថា និស្សិត ភាគច្រើនចប់មហាវិទ្យាល័យរកការងារធ្វើគ្មាននោះមិនទាន់ត្រឹមត្រូវប៉ុន្មានទេ គឺសុំបានការងារធ្វើដែរ ប៉ុន្តែមិនត្រូវតាមមុខជំនាញដែលបានបណ្ដុះបណ្ដាល និស្សិតរៀនចប់ មហាវិទ្យាល័យបានបណ្ដាអាជីវកម្មជ្រើសចូល ធ្វើការក្នុងបណ្ដាញផលិតមិនប្រើបាននូវចំណេះដឹង និងលទ្ធភាពដែលរៀនបាននៅក្នុងសាលា។ នេះគឺជា ភាពជាក់ស្ដែងនាំឲ្យខ្ជះខ្ជាយនូវប្រភពធនធានរបស់សង្គម ខ្ជះខ្ជាយទ្រព្យសម្បត្តិ កម្លាំងសង្គម គ្រួសារជនជាតិខ្មែរនិងសិស្ស និស្សិត ជាហេតុនាំឲ្យគ្រួសារដែល មានសិស្ស និស្សិតទៅសិក្សាជួបការលំបាក។ល។
    អ្នកយកសារព័ត៌មាន៖ ដូច្នេះ ស្ថានភាពការងារនិងប្រភពចំណូលរបស់សិស្ស និស្សិតខ្មែរក្រោយពីចប់មធ្យមសិក្សាឬឧត្តមសិក្សានៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញ ដូចម្ដេចដែរ សូមព្រះអង្គឲ្យដឹងបន្ថែម?
    ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត៖ អាត្មាភាពបានដឹងថា៖ បច្ចុប្បន្ននេះនិងឆ្នាំខាងមុខទៀត តម្រូវការប្រើប្រាស់ពលកម្មបច្ចេកទេសដែលបានឆ្លងកាត់ការ បណ្ដុះបណ្ដាលនោះគឺច្រើនណាស់។ ហេតុនេះ ច្រើនឆ្នាំកន្លង អត្រាសិស្ស និស្សិតរបស់សាលាឧត្តមវិជ្ជាជីវៈ ត្រាវិញក្រោយពីបញ្ចប់ការសិក្សា ភាគច្រើនមានការ ងារធ្វើ (ជាង ៩៥%) រួមទាំងសិស្ស និស្សិតខ្មែរបានជ្រើស ចូលធ្វើការត្រូវតាមមុខជំនាញដែលបានបណ្ដុះបណ្ដាល។ បណ្ដាអាជីវកម្មក្នុងនិងក្រៅប្រទេសពេញ ចិត្តនឹងការជ្រើសរើសសិស្ស និស្សិតខ្មែរបញ្ចប់ការសិក្សាចូលធ្វើការនិងបានទទួលប្រាក់ខែខ្ពស់។ បំណង ជ្រើសសិស្ស និស្សិតរបស់សាលាដែលបានបញ្ចប់ការ សិក្សាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ គុណភាពក្នុងការបណ្ដុះបណ្ដាល ឱកាសការងារខ្ពស់ ប្រភពចំណូលមធ្យមនិងខ្ពស់ មិនត្រឹមតែប៉ុណ្ណោះនៅទាំង បង្កើតបានការទំនុកចិត្តរបស់អាណាព្យាបាលចំពោះ សិស្ស និស្សិតទៀតផង។ ជាក់ស្ដែង ជាច្រើនគ្រួសារដែល មានកូន ២ នាក់រៀនចប់នៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញ បច្ចុប្បន្នមានការងារធ្វើ មានប្រភពចំណូលនិងជីវភាព គ្រួសារបានលំនឹង ទន្ទឹមនឹងនោះ មានគ្រួសារមួយចំ នួនមានបងប្អូនបានរៀននៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញ ទទួលបានសញ្ញាបត្រមុនមានការងារធ្វើលំនឹង មាន ប្រភពចំណូលខ្ពស់ ហើយមានស្មារតីចលនាបងប្អូនរបស់ខ្លួនឲ្យទៅរៀនមុខរបរ ម៉្លោះហើយមានបងប្អូនភាគច្រើនបានទៅរៀនមុខរបរ។
    អ្នកយកសារព័ត៌មាន៖ តើព្រះតេជគុណមានការក្រើនរំលឹកអ្វីខ្លះចំពោះសិស្សនិងពុទ្ធបរិស័ទខ្មែរក្រោយ ពីរៀនចប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា?
    ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត៖ តាមអាត្មា ការរៀនមុខរបរកម្រិតឧត្តមវិជ្ជាជីវៈ មធ្យមសិក្សាគឺជា ជម្រើសដ៏ល្អសម្រាប់សិស្សខ្មែរ ក្រោយពីបានរៀនចប់ កម្រិតបឋមសិក្សា មធ្យមសិក្សាដោយបណ្ដាមូលហេតុ ដូចខាងក្រោម៖
       ទី ១- ពេលវេលារៀនខ្លី ថវិកាបង់សាលាតិច មិន សូវបង់ខាតតែមានការងារធ្វើ មានឱកាសការងារធ្វើ តាមមុខជំនាញដែលបានរៀន។ ភាគច្រើនប្អូនៗមាន ការងារធ្វើ មានប្រភពចំណូលអាចធានាជីវភាព លើស ពីនោះទៀតនៅទាំងមាន ប្រាក់ចំណូលមធ្យមនិងខ្ពស់ គឺសមស្របជាមួយកូនចៅខ្មែរ ពិសេសគឺកូនចៅដែល មានជីវភាពគ្រួសារលំបាកក៏អាចរៀនបានដែរ។
       ទី ២- សិស្ស និស្សិតសិក្សាកម្រិតឧត្តមសិក្សា មធ្យម សិក្សានៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញ ក្រោយពីបញ្ចប់ អាចសិក្សាបន្តនូវកម្រិតខ្ពស់ជាងទៀតក្នុងប្រព័ន្ធអប់រំ ជាតិរួមទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីនោះ សិស្ស និស្សិតដែលបានបញ្ចប់មធ្យមសិក្សា ឧត្តមសិក្សា មិនទៅធ្វើការនៅតាមបណ្ដាគ្រឹះស្ថានអាជីវកម្ម ប៉ុន្តែ អាចបើកគ្រឹះស្ថានផលិតអាជីវកម្ម គ្រឹះស្ថានសេវាកម្មមានប្រភពចំណូលច្រើន។ ឧទាហរណ៍ ដូចជាបើកគ្រឹះ ស្ថានសេវាកម្មសម្ភារសាងសង់អគ្គិសនី ម៉ាស៊ីនត្រជាក់ សេវាកម្មបសុព្យាបាល សេវាកម្មជួសជុលម៉ាស៊ីនកំព្យូ ទ័រ ម៉ាស៊ីនសាំង ម៉ាស៊ីនប្រេងកាត់ ជួសជុលទោចក្រ​យានយន្ត គ្រឿងយន្ត ជាងផ្សាជាដើម។
    ក្រៅពីនោះ អាត្មាភាពក៏បានដឹងថា កូនចៅខ្មែរមាន កម្រិតវិជ្ជាមធ្យមសិក្សា ឧត្តមសិក្សាផ្នែកអប់រំមុខរបរ គឺមិនកំណត់ចំពោះចំណេះដឹងមធ្យមសិក្សា ឧត្តមសិក្សា  ប៉ុន្តែប្រសិនបើ ប្អូនៗទាំងនោះមានការប្ដេជ្ញាពុះពារប្អូនៗ អាចរៀនបន្តនៅកម្រិតខ្ពស់ជាងទៀតអំពីចំណេះបណ្ដុះ បណ្ដាលផ្សេងក្នុងប្រព័ន្ធអប់រំជាតិ រួមទាំងកម្រិតបរិញ្ញា បត្រជាន់ខ្ពស់។
    អ្នកយកសារព័ត៌មាន៖ សាលាឧត្តមវិជ្ជាជីវៈត្រាវិញ គឺជាសាលាដែលមានកិត្យានុភាពក្នុងការបណ្ដុះបណ្ដាល របរយ៉ាងដូចម្ដេចដែរ?
    ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត៖ សាលាឧត្តមវិជ្ជាជីវៈត្រាវិញបានបង្កើតឡើងនិងធ្វើសកម្មភាពបាន ជិត ១៦ ឆ្នាំហើយ។ ទន្ទឹមនឹងនោះ គុណភាព នៃការបណ្ដុះបណ្ដាលរបស់សាលាបង្កើតបានការទំនុកចិត្ត ចំពោះអ្នករៀន អាណាព្យាបាលនិងស្ថាប័នជ្រើសរើស បុគ្គលិកក្នុងនិងក្រៅប្រទេស ជាក់ស្ដែងដូចជា៖សាលា បានក្រសួងពលកម្មយុទ្ធជនពិការនិងសង្គមកិច្ចវាយតម្លៃគុណភាពបណ្ដុះបណ្ដាលនិងទទួលស្គាល់គុណ ភាពបណ្ដុះបណ្ដាលរបស់សាលាជាប់លំដាប់ថ្នាក់កម្រិត ៣ (កម្រិតគុណភាពខ្ពស់បំផុតរបស់ប្រទេស)។ គុណ ភាពបណ្ដុះបណ្ដាលរបស់សាលាបានបង្កើននូវការទំ នុកចិត្តខ្ពស់ចំពោះគ្រឹះស្ថានអាជីវកម្ម ស្ថាប័នជ្រើស រើសបុគ្គលិកក្នុងនិងក្រៅប្រទេស។ មានគ្រឹះស្ថានអា ជីវកម្មក្នុងនិងក្រៅប្រទេសជាច្រើនតែងមកទាក់ទងជាមួយសាលាហើយកាលពីមុនមាននិស្សិតរៀនឧត្តម វិជ្ជាបច្ចេកវិទ្យាគ្រឿងយន្តនៅសាលាឧត្តមវិជ្ជាជីវៈត្រា វិញ បច្ចុប្បន្នបានសម្រេចកម្មវិធីសិក្សាបរិញ្ញាជាន់ខ្ពស់  ហើយត្រៀមបម្រុងទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែក បច្ចេកទេស គ្រឿងយន្ត សាលាក៏ត្រៀមអញ្ជើញចូល បង្រៀនរបរបច្ចេកវិទ្យាគ្រឿនយន្តរបស់សាលាផង។
       ដូច្នេះ ដើម្បីអនុវត្តបានល្អនូវគោលនយោបាយរបស់ បក្សនិងរដ្ឋស្ដីពីការអភិវឌ្ឍនៅតំបន់ជនជាតិខ្មែរក្នុងខេត្ត អាត្មាភាពសូមសំណូមពរឲ្យពុទ្ធបរិស័ទដាស់តឿន ចលនាកូនចៅឲ្យទៅរៀនមុខរបរ។ ប្រសិនបើមាន លទ្ធភាព រៀនកម្រិតឧត្តមវិជ្ជា មធ្យមសិក្សា ក្រោយមកបន្តទៅមហាវិទ្យាល័យនិងបរិញ្ញាបត្រជាន់ខ្ពស់។ បើគ្មានលទ្ធភាព ក៏រៀនរបរកម្រិតបឋមនិងរៀនភាសា ជប៉ុន កូរ៉េនៅក្នុងសាលាឧត្តមវិជ្ជាជីវៈត្រាវិញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន កូរ៉េ។ នេះគឺជាជម្រើស ដ៏ល្អបំផុត ដើម្បីលើកកម្ពស់គុណភាពប្រភពពលកររបស់ខេត្ត ពិសេសគឺគុណភាព ប្រភពពលករក្នុងតំបន់ជនជាតិខ្មែរនិងជាមធ្យោបាយសម្រាប់កាត់បន្ថយ ភាពក្រីក្រដើម្បីឈានឡើងធូរធាចំ ពោះកូនចៅខ្មែរ។
​​             អ្នកយកសារព័ត៌មាន៖ សូមថ្លែងអំណរគុណ ព្រះឧបជ្ឈាយ៍!
                                 ថាច់ហ្វាង

 

TIN CÙNG MỤC

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

Hoàn thiện dự thảo Luật Việc làm (sửa đổi): Bảo vệ người lao động, thích ứng chuyển đổi số, thúc đẩy công bằng xã hội

Tuyên dương 09 Đội viên tiêu biểu trong công tác Đội và phong trào thiếu nhi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.