13/07/2021 09:56
ក្រៅពីកម្រិតឲ្យបុលគ្រួសារចូលរួមបំពេញបន្ថែមនិងប្រមូលពីបណ្ដាប្រភពទុនផ្សេងៗទៀតពីសហគមន៍ដើម្បី សាងសង់ឬជួសជុលលំនៅឋានធានាទ្រង់ទ្រាយ និងគុណភាពតាមកំណត់។ ប្រាក់ការឲ្យបុលអនុវត្តតាមកំណត់។ ក្នុងនោះ គ្រួសារបុលទុនសងប្រាក់ការក្នុងមួយឆ្នាំ ៣% (ក្នុងមួយខែស្មើ ០,២៥%) ចំណែកនៅខ្វះអាស្រ័យដោយថវិកាខេត្ដ បំពេញបន្ថែមសងឲ្យធនាគារគោលនយោបាយសង្គមតាមកំណត់។ រយៈពេលឲ្យបុល ១៥ ឆ្នាំ។ រយៈ ពេលសងបំណុលច្រើនបំផុត ១០ ឆ្នាំ គឺចាប់ផ្ដើមសងពីឆ្នាំទី ៦ កម្រិតសងបំណុលក្នុងមួយឆ្នាំៗទាបបំផុត ១០% នៃចំនួនប្រាក់ទុនដែលបានបុល។ គោលការណ៍ឧបត្ថម្ភលំនៅឋានតាមសេចក្ដីសំរេចចិត្តលេខ ០៤/២០២១/NQ-HĐNDរបស់ក្រុម ប្រឹក្សាប្រជាជនខេត្តត្រាវិញ រួមចំណែកជួយឲ្យគ្រួសារក្រីក្រ ជិតក្រ មានតម្រូវការសាងសង់លំនៅឋាននៅបណ្ដាឃុំលំបាកខ្លាំងតំបន់ជ្រៅ តំបន់ជនជាតិខ្មែរ (ឃុំធ្វឹងហ្វា ថាញ់ហ្វាស៊ើងញ៉ីទ្រឿង ឡុងស៊ើង ទ្រឿងទ័រ ដើម្បីលើកកម្ពស់គុណភាព សម្រេចលក្ខឋានលេខ ០៩ (ស្ដីពីលំនៅឋានអាសយជន) ក្នុងគោលដៅកសាងជនបទថ្មី រួមចំណែកកសាងស្រុកជនបទថ្មីសម្រេចជោគជ័យនៅចុងឆ្នាំ ២០២១៕ ឌិញកាញ់-លឺវវូ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។