22/06/2021 09:18
លោកហ្វិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញជូនប្រាក់ឧបត្ថម្ភដល់រណសិរ្សមាតុភូមិវៀតណាមខេត្ត។ រូបថត៖ ក្វឹកត្វឹង
ក្រៅពីនោះ កម្មាភិបាល បុគ្គលិក កម្មករក្រុមហ៊ុននៅទាំងចូលរួមផ្ញើសារតាមអគ្គស្ថានីយលេខ ១៤០៨ ឧបត្ថម្ភដល់ “មូលនិធិវ៉ាក់ស៊ីនបង្ការជំងឺកូវីដ-១៩” តាមការបំផុសចលនារបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សវៀតណាមសម្រាប់បម្រើសកម្មភាពទិញអាហរ័ណ ស្រាវជ្រាវ ផលិតវ៉ាក់ស៊ីនក្នុងប្រទេសរួចប្រើវ៉ាក់ស៊ីននោះបង្ការជំងឺកូវីដ-១៩ តាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
តាមលោកហ្វិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញបានឲ្យដឹងថា៖ ជ្រោមជ្រែងការ បំផុសចលនារបស់មូលដ្ឋាន ក្នុងរយៈពេល ០៥ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានបំផុសចលនាដល់កម្មាភិបាល បុគ្គលិក កម្មករក្នុងក្រុមហ៊ុនគបវាល់ឧបត្ថម្ភបណ្ដាមូលនិធិបង្ការ ជម្នះគ្រោះធម្មជាតិ មូលនិធិឧបត្ថម្ភសង្គម EVN និងមូលនិធិបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន ៤៨៩ លានដុង៕
ក្វឹកត្វឹង-ថាច់ហ្វាង
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។