• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ទទួលស្គាល់វត្តសាលវ័ន(តាអោក)ជាកេរដំណែល ប្រវត្តិសាស្រ្តថ្នាក់ខេត្ត

13/11/2020 08:26

កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ព្រះសង្ឃ គណៈអារាមាភិបាល និងពុទ្ធបរិស័ទវត្តសាលវ័ន (តាអោក) ភូមិដុំធំ ឃុំចូវដៀង ស្រុកកូវកែបានចាត់តាំងពិធីទទួលបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តវត្តសាលវ័ន(តាអោក)។

ពិធីដង្ហែបណ្ណទទួលស្គាល់។

អញ្ជើញចូលរួមពិធីនេះមាន លោកគឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត​ ​ព្រះឧបជ្ឈាយ៍ថាច់ហ្វាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត លោកគាងបុណ្យ អនុប្រធានគណៈជនជាតិខេត្ត​ លោកត្រឹងផុងបា ប្រធានគណៈកម្មាធិកាប្រជាជនស្រុកកូវកែ ថ្នាក់ដឹកនាំបណ្តាគណៈ ផ្នែកស្រុក និងថ្នាក់ដឹកនាំឃុំចូវដៀង មួយអន្លើដោយព្រះសង្ឃ ពុទ្ធបរិស័ទវត្តសាលវ័ន(តាអោក) ។

ក្នុងពីធីនេះ បណ្តាតំណាងបានស្តាប់លោកស្រីដូធីត្វៀកហាន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀងរំលឹកឡើងវិញប្រវត្តិសាស្រ្តរបស់វត្តសាលវ័ន(តាអោក)ឆ្លងបណ្តាដំណាក់កាលបានចំណាយកម្លាំងកាយចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍រួមចំណែកក្នុងការតស៊ូរំដោះជនជាតិ។ សង្គ្រាមបានកន្លងផុតទៅ បច្ចុប្បន្ន ព្រះសង្ឃ គណៈអារាមាភិបាល ពុទ្ធបរិស័ទនៅតែងរក្សា ពង្រីកស្មារតីសាមគ្គី ផ្តើមពីនោះកសាងបានសំណង់ជាច្រើនក្នុងមណ្ឌលវត្ត និងជ្រោមជ្រែងអនុវត្តល្អបណ្តាចលនានៅមូលដ្ឋាន។

គណៈចាត់តាំងជូនបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្តដល់ព្រះចៅអធិការវត្តសាលវ័ន(តាអោក)។

ថ្លែងយោបល់ក្នុងពិធី លោកថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញបានសង្កត់ធ្ងន់៖​បានទទួលស្គាល់វត្តកេរដំណែលប្រវត្តិសាស្រ្តគឺបង្ហាញឲ្យឃើញការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋដល់វត្តដែលមានស្នាដៃ ទន្ទឹមនឹងនោះក៏ជាកិត្តិយសរបស់វត្តក្នុងការពង្រីកប្រពៃណីដែលអ្នកជំនាន់មុនបានបន្សល់ទុក។ សង្ឃឹមថា ជាមួយប្រពៃណីត្រចះត្រចង់នោះ ព្រះសង្ឃ គណៈអារាមាភិបាល​ ពុទ្ធបរិស័ទវត្តសាលវ័ន(តាអោក)នឹងធ្វើឱ្យកាន់តែល្អជាងទៀតអំពីតម្លៃដើម្បីអប់រំដល់មនុស្សជំនាន់ក្រោយ។

ជូនលិខិតសរសើរដល់បុគ្គលមានស្នាដៃឆ្នើម។

នាពិធីនេះ គណៈចាត់តាំងបានស្ងើចសរសើរសមូហភាពមួយកន្លែង និងបុគ្គល៤រូបដែលមានស្នាដៃក្នុងការការពារតំបន់កេរដំណែលនារយៈពេលកន្លង៕

ដំណឹង-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.