20/08/2021 09:03
ទោះបីអ្នកណាក៏ដោយ ពេលត្រូវជ្រាបជំងឺកូវីដ-១៩ ត្រូវជម្លៀសច្បាស់ជាជួបការលំបាកយ៉ាងច្រើន ខ្លោចផ្សាជាងទៀតនោះគឺ ពេលឮគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺខេត្តជូនព័ត៌មានថាមានកុមារអាយុ ០៣ ឆ្នាំ ០៧ ឆ្នាំ។ល។ ត្រួវជ្រាបជំងឺ។ រួចករណីជ្រាបជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង ចំនួនតំបន់ហ៊ុមព័ទ្ធកាន់តែកើន ចំនួនមនុស្សត្រូវជម្លៀសប្រមូលផ្តុំក៏កើនបន្ថែម ទន្ទឹមជាមួយនោះ ចំនួនកុមារត្រូវរងឥទ្ធិពលផ្ទាល់ក៏កើនឡើងដែរ។
នៅស្រុកកូវកែ តាមលោកស្រីង្វៀងធីទ្រុកឡង អនុប្រធានការិយាល័យពលកម្មយុទ្ធជនពិការនិងសង្គមកិច្ចស្រុក តាំងពីស្រុកកូវកែមានករណីជំងឺ មានកុមារ F0 ម្នាក់ កុមារ F1 ប្រាំមួយនាក់ និងមានកុមារប្រមាណ ៣៥ នាក់ទៀតនៅក្នុងតំបន់ហ៊ុមព័ទ្ធ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-TTg ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តលេខ ២៣/NQ-TTg ចុះថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការអនុវត្តគោលនយោបាយមួយចំនួនឧបត្ថម្ភដល់ពលករ និងអ្នកប្រើប្រាស់ពលករដែលជួបលំបាកអាស្រ័យមហាអាសន្នរោគកូវីដ-១៩ ក្នុងនោះមានឧបត្ថម្ភចំពោះកុមារ ការិយាល័យបានបង្កើតបញ្ជីរាយនាម ដើម្បីឧបត្ថម្ភដល់ប្អូនៗត្រូវតាមកំណត់។
ក្រៅពីនោះ យោងតាមស្ថានភាពជាក់ស្តែង បច្ចុប្បន្នក្នុងតំបន់ជម្លៀស ហ៊ុមព័ទ្ធដែលមានកុមារ បណ្តាផ្នែក អង្គការមហាជន និងប្រជាជនតែងរកវិធីសាស្រ្តឧបត្ថម្ភដល់ប្អូនៗ(ជូននំ ទឹកដោះ និងប្រដាប់លេង)។ បច្ចុប្បន្ននេះ ចំនួនតំបន់ជម្លៀសប្រមូលផ្តុំរបស់ស្រុកកំពុងកើន ការិយាល័យកំពុងបូកសរុបមានកុមារជាង ២០ នាក់ក្នុងតំបន់ជម្លៀស នឹងបន្តតាមដានបន្ថែមចំនួនកុមារត្រូវជះឥទ្ធិពល ធ្វើសំណុំលិខិតឧបត្ថម្ភប្អូនៗឲ្យបានទាន់ពេល ត្រូវតាមកំណត់។
បងស្រីង្វៀងធីអាញ់ធឺ ជាបុគ្គលម្នាក់សកម្មក្នុង ចលនាឧបត្ថម្ភតំបន់ជម្លៀសឃុំតាមង៉ាយបានចែករំលែកថា៖ ខ្ញុំខិតខំចលនាប្រភពកម្លាំងជាច្រើនដើម្បីឧបត្ថម្ភដល់អ្នកត្រូវជម្លៀសដើម្បីកាត់បន្ថយការលំបាក។ ពីព្រោះក្នុងចំនួននោះ មានបណ្តាគ្រួសារពលកម្មនៅជនបទ ជីវភាពនៅខ្វះខាត បច្ចុប្បន្នត្រូវទៅជម្លៀសកាន់តែលំបាកជាងទៀត។ ជាពិសេស ក្នុងនោះ មានកុមារ ម្ល៉ោះហើយក្រៅពីឧបត្ថម្ភគ្រឿងបរិភោគ ឧបភោគនៅតំបន់ជម្លៀស ខ្ញុំនៅទាំងចលនាមនុស្សជាច្រើនជូននំ ទឹកដោះបន្ថែមដល់ប្អូនៗ។
នៅស្រុកទីវកឹង តាមតួលេខបូកសរុបរបស់ការិយាល័យពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចស្រុក ចំនួនកុមារត្រូវរងឥទ្ធិពលអាស្រ័យអាសន្នរោគកូវីដ-១៩ គិតដល់ថ្ងៃទី ២៨ កក្កដា ស្រុកមានកុមារ F0 ម្នាក់កំពុងព្យាបាល និងកុមារ F1 ៤៦ នាក់ (ក្នុងនោះមានកុមារ ២៩ នាក់ កំពុងជម្លៀស កុមារ ១៧ នាក់សម្រេចការជម្លៀស)។ ការិយាល័យកំពុងបូកសរុប និងធ្វើសំណុំលិខិតឧបត្ថម្ភដល់ប្អូនៗត្រូវតាមកំណត់។
ទទួលបន្ទុកការងារលើវិស័យកុមារជាច្រើនឆ្នាំ លោកស្រីង្វៀងត្វៀកឡេ អនុប្រធានការិយាល័យពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចស្រុកទីវកឹងបានចែករំលែក៖ ខែសកម្មភាពដើម្បីកុមារឆ្នាំនេះ ស្រុកចាត់តាំងជូនអំណោយតែ ៤១ ចំណែកដល់កុមារក្រីក្រ កុមារពិការ និងជូនអំណោយជាង ១០០ ចំណែកដល់សិស្ស រីឯបណ្តាសកម្មភាពសិល្បៈ លំហែរអារម្មណ៍ មិនអាចអនុវត្តបាន។ សង្ឃឹមថាអាសន្នរោគឆាប់ឆ្លងផុតទៅ ជីវភាពវិលមកដូចធម្មតាវិញ ប្អូនៗបន្តបានរៀនសូត្រ បានយកចិត្តទុកដាក់ថែទាំ។
តាមថ្នាក់ដឹកនាំមន្ទីរពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចត្រាវិញ ខែសកម្មភាពដើម្បីកុមាររៀងរាល់ឆ្នាំបានចាត់តាំងសកម្មភាពជាច្រើនសំដៅធានាអនុវត្តល្អជាងទៀតសិទ្ធិកុមារ និងបណ្តាសេចក្តីកំណត់របស់ច្បាប់ស្តីពីច្បាប់ការពារកុមារ ជាពិសេសគឺកុមារក្រីក្រ កុមារជនជាតិភាគតិច។ ឆ្លងតាមរយៈនោះ បង្កលក្ខណៈដើម្បីកុមារគ្រប់រូបមានរដូវវិស្សមកាលសុវត្ថិភាព មានប្រយោជន៍។ល។ ខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២១ ក្នុងលក្ខណៈអាសន្នរោគជំងឺ កំពុងរាតត្បាតស្មុគស្មាញ ខេត្តត្រាវិញជ្រោមជ្រែងជាមួយបធានបទ “ចូលរួមធានាអនុវត្ត សិទ្ធិកុមារ ការពារកុមារក្នុងគ្រាមានគ្រោះធម្មជាតិអាសន្នរោគ”។ ទោះបីផែនការបានផ្សព្វផ្សាយតាំងពីមុនមក ប៉ុន្តែអាសន្នរោគរីករាលដាលកាន់តែស្មុគស្មាញ ម្ល៉ោះហើយគ្រាន់តែចាត់តាំងបណ្តាសកម្មភាពសួរសុខទុក្ខជូនអំណោយ ផ្សព្វផ្សាយដល់សហគមន៍សង្គមឲ្យយកចិត្តទុកដាក់ថែទាំកុមារ។ ជាពិសេសគឺ ផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ របួសលើកុមារ បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ កាត់បន្ថយដល់កម្រិតទាបបំផុតកុមារត្រូវរងឥទ្ធិពលអាស្រ័យអាសន្នរោគជំងឺ៕
ប្រែសម្រួល៖ តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។