• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញ បញ្ជូនពលរដ្ឋ ១.២២៧ រូបទៅបំពេញកាតព្វកិច្ចយោធា

14/02/2025 14:54

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បណ្ដាស្រុក ទី ផ្សាររួមខេត្ត ទីក្រុងលើភូមិសាស្រ្តខេត្តត្រាវិញ ចាត់តាំងប្រគល់ និងទទួលទ័ពព្រមគ្នាឆ្នាំ ២០២៥។

បណ្ដាតំណាងចូលរួមពិធីទទួល-ប្រគល់ទ័ពនៅទីផ្សាររួមខេត្តយ្វៀងហាយ។ រូបថត៖ ថាញ់ញ៉ា

ទីផ្សាររួមខេត្តយ្វៀងហាយគឺជាអង្គភាព បានជ្រើសចាត់តាំងចង្អុលការពិធីប្រគល់ និងទទួលទ័ពខេត្តត្រាវិញឆ្នាំ ២០២៥។ អញ្ជើញ ចូលរួមពិធីនេះ មានបណ្ដាសមមិត្ត៖ ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស  ខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត វរសេនីយ៍ឯក ផាមហុងថាំង  អធិការភ័ស្តុភារ-បច្ចេកទេសយោធភូមិភាគទី  ៩ វរសេនីយ៍ឯក ត្រឿងថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត មេបញ្ជាការដ្ឋានយោធាខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ គ្រួសារ សាច់ញាតិ និងបណ្ដានវយោធិននៃទីផ្សាររួមខេត្តយ្វៀងហាយ។

សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បំពាក់កម្រងផ្កាជំរុញទឹកចិត្តយុវជន។ រូបថត៖ ថាញ់ញ៉ា
ឆ្នាំ ២០២៥ ខេត្តត្រាវិញបានប្រគល់ជូនភាគកម្រិតជ្រើសរើស កោះហៅពលរដ្ឋ ១.២២៧ រូប បំពេញកាតព្វកិច្ច ក្នុងនោះ មានពលរដ្ឋ ៩០១ រូប បំពេញកាតព្វកិច្ចយោធាបណ្ដាអង្គភាព៖ កងពល លេខ ៩ អង្គភាពទ័ពធំលេខ ៤។ កងពលធំលេខ ៨ យោធភូមិភាគទី ៩ បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត  និងពលរដ្ឋ ៣២៦ នាក់បំពេញកាតព្វកិច្ចនគរបាលប្រជាជន។
បណ្ដាមូលដ្ឋានអនុវត្តល្អការងារក្ដាប់ប្រភពយុវជនក្នុងអំឡុងអាយុ ១៧ និងយុវជនក្នុងអំឡុងអាយុកាតព្វកិច្ចយោធាយុវជនអាយុ ១៧ ឆ្នាំចុះ ឈ្មោះ ៧.៥៤៥/៧.៥៤៥ រូប គ្រប់គ្រងប្រភព ពលរដ្ឋក្នុងអំឡុងអាយុកាតព្វកិច្ចយោធាចំនួន ៣៨.៣៣១ រូប។
ក្រុមប្រឹក្សាកាតព្វកិច្ចយោធា (ថ្នាក់ឃុំ ថ្នាក់ស្រុក) អនុវត្តការផ្ដល់សច្ចាប័នពលរដ្ឋក្នុងអំឡុងអាយុបំពេញកាតព្វកិច្ចយោធានៅថ្នាក់ទាំង ២ តាមនី តិវិធី ធានាជាចម្ហ ប្រជាធិបតេយ្យ សមភាព។ តាមរយៈពិនិត្យផ្ដល់សច្ចាប័ន មានពលរដ្ឋ ៦.០៦៤ រូប គ្រប់លក្ខណៈទៅបំពេញកាតព្វកិច្ចយោធា។ ចាត់ តាំងពិនិត្យសុខភាពកាតព្វកិច្ចយោធាជូនយុវជន ៣.៥០៧ រូប លទ្ធផល មានពលរដ្ឋ ១.៤១១  រូបគ្រប់សុខភាពទៅបំពេញកាតព្វកិច្ចយោធា។  ឆ្នាំ ២០២៥ ទីផ្សាររួមខេត្តយ្វៀងហាយ ទទួលបានការប្រគល់ជូនភាគកម្រិតជ្រើស កោះហៅពលរដ្ឋ ៧០ រូបបំពេញកាតព្វកិច្ច ក្នុងនោះ មានពលរដ្ឋ  ៤៤ នាក់បំពេញកាតព្វកិច្ចយោធា និងពលរដ្ឋ ២៦ នាក់អនុវត្តកាតព្វកិច្ចនគរបាលប្រជាជន។

សមមិត្ត យឿងវុាំងត្រេវលេខាគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយបំពាក់កម្រងផ្កាឲ្យនវយោធិន។ រូបថតៈថាញ់ញ៉ា
ថ្លែងយោបល់ក្នុងពិធីប្រគល់ និងទទួលទ័ព សមមិត្ត ង្វៀងត្រុងញ៉ឹង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីផ្សាររួមខេត្តយ្វៀងហាយ ជឿជាក់ថាបណ្ដានវយោធិននឹងពង្រីកប្រវេណីរបស់មាតុភូមិទីផ្សាររួមខេត្តយ្វៀហាយវីរភាពប្រវេណីត្រចះត្រចង់ របស់អ្នកជារៀមច្បងពង្រីកអត្តចរិតល្អល្អះនៃ “កងទ័ពអ៊ំហូ” “ស្មោះត្រង់ជាមួយជាតិកតញ្ញូជាមួយ ប្រជាជន ភារកិច្ចណាក៏ធ្វើសម្រេចក្ដីលំបាកណា ក៏ពុះពារ បច្ចាមិត្តណាក៏វាយឈ្នះ” ដើម្បីប្រទេសជាតិ ដើម្បីបម្រើប្រជាជន។
ប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត យ្វៀងហាយ សំណូមពរគណៈកម្មាធិការបក្ស រដ្ឋ អំណាចគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីផ្សាររួមខេត្ត បណ្ដាគណៈ ផ្នែក និងអង្គការចាត់តាំងនយោបាយ-សង្គម និង ទូទាំងប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ អនុវត្ត ល្អគោលនយោបាយយោធាសមរភូមិក្រោយ៕        ប្រែសម្រួល៖ សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.