30/04/2021 08:24
មុននេះ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិឥដ្ឋស្មុគស្មាញបង្គួរ គ្រោះអបាយមុខជាច្រើនបានបណ្ដាលឲ្យជះឥទ្ធិពលដល់ជីវភាពប្រជាជន ដូចជា៖ ឆក់លួច ល្បែងស៊ីសង ក្មេងស្ទាវប្រមូលផ្ដុំគ្នាពេលយប់បណ្ដាលឲ្យអុកឡុកសណ្ដាប់ធ្នាប់សាធារណៈ។ល។ មូលហេតុនៃស្ថានភាពទាំងនោះ មួយចំណែកអាស្រ័យដោយយុវជនមួយចំនួនមិនសូវមានការងារធ្វើ ម៉្លោះហើយនៅវិលវល់ចូលរួមបណ្ដាអំពើបាបគ្រោះសង្គម។
ស្ថិតនៅចំពោះមុខស្ថានភាពនោះ ស្ថាប័នសមត្ថកិច្ច រដ្ឋអំណាចមូលដ្ឋានបានសកម្មផ្សព្វផ្សាយនិងមានវិធីសាស្រ្ត ក្ដាប់ចំនួនប្រជាជន កម្រិតប្រជាបញ្ញា ទំនៀមទម្លាប់របស់មាមីងខ្មែរនៅទីនេះ ទន្ទឹមនឹងនោះចាត់តាំងការផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ គោលនយោបាយស្ដីពីសាសនា ជនជាតិដល់ប្រជាជនម្នាក់ៗ។
ដោយទទួលបានការឧបត្ថម្ភរបស់នគរបាលឃុំ ឆ្នាំ ២០១៦ ភូមិឥដ្ឋបង្កើតបានក្លឹប “អប់រំសហគមន៍អាសយជនមិនឲ្យបំពានច្បាប់” សមាជិករបស់ក្លឹបគឺជាកម្មាភិបាលអង្គការមហាជនភូមិ គណៈអារាមាភិបាលវត្តឥដ្ឋនិងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍។ ក្លឹបចាត់តាំងប្រជុំជីវភាពជាញឹកញាប់ សហការជាមួយគណៈអារាមាភិបាលវត្តឥដ្ឋចាត់តាំងផ្សព្វផ្សាយជូនប្រជាជន ពុទ្ធបរិស័ទក្នុងភូមិអំពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីការងារធានាសន្តិសុខសណ្ដាប់ធ្នាប់ អំពីល្បិចកលរបស់ឧក្រឹដ្ឋជន ផ្សព្វផ្សាយអំពីបណ្ដាគោលការណ៍ ភារកិច្ចរបស់មូលដ្ឋានក្នុងការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ក្លឹបនៅទាំងចូលរួមការងារសម្រុះសម្រួលបណ្ដាបញ្ហាវ័ណ្ឌទំនាស់កើតឡើងក្នុងផ្ទៃក្នុងប្រជាជន ភូមិតែងយកចិត្តទុកដាក់ដល់ការងារកសាងនិងពង្រឹងបណ្ដាក្រុមស្វ័យគ្រប់គ្រង បច្ចុប្បន្នភូមិមានក្រុមស្វ័យគ្រប់គ្រង ១៤ ក្រុម ឆ្លងតាមរយៈការវាយតម្លៃ ក្រុមទាំងនោះសុទ្ធសឹងធ្វើសកម្មភាពគ្រាន់បើ។
ផ្លូវគមនាគមន៍ជនបទនៅភូមិឥដ្ឋ។ រូបថត៖ ថាញ់ញ៉ា
កត្តាមួយសំខាន់រួមចំណែកធានាសន្តិសុខសណ្ដាប់ធ្នាប់គឺការរួមកម្លាំងរបស់កងកម្លាំងប្រជាស្វ័យត្រាណនៅនឹងកន្លែងរបស់ភូមិ។ ភូមិឥដ្ឋបានប្រគល់ក្របខ័ណ្ឌកងអនុសេនាតូចប្រជាស្វ័យត្រាណនៅនឹងកន្លែង ០១ ក្រុមកងកម្លាំងនេះតែងបានពង្រឹងរៀបចំចូលរួមហ្វឹកហាត់គ្រប់គ្រាន់។ រៀងរាល់ខែ រាល់សប្ដាហ៍ និងនៅបណ្ដាលើកចាត់តាំងបណ្ដាព្រឹត្តិការណ៍សំខាន់របស់ប្រទេស របស់មូលដ្ឋាន កងកម្លាំងប្រជាស្វ័យត្រាណនៅនឹងកន្លែង របស់ភូមិតែងសហការជាមួយកងកម្លាំងនគរបាលចាត់តាំងយាមល្បាតការពារភូមិសាស្រ្ត។
ផ្ដើមពីការកសាងក្លឹប “អប់រំសហគមន៍អាសយជនមិនឲ្យបំពានច្បាប់” និងពង្រឹងគុណភាពធ្វើសកម្មភាពរបស់បណ្ដាក្រុមប្រជាស្វ័យការពារនិងការសហការរបស់កងកម្លាំងស្វ័យការពារនៅនឹងកន្លែង កងកម្លាំងនគរបាលក្នុងការយាមល្បាត រយៈពេលកន្លង បណ្ដាសមាជិកក្លឹបនិងប្រជាជនបានផ្ដល់ព័ត៌មានដ៏មានតម្លៃជាច្រើនដល់ស្ថាប័នសមត្ថកិច្ច រួមចំណែកធានាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិ។ បងថាច់តី ប្រជាជននៅភូមិឥដ្ឋបានឲ្យដឹង៖ មាមីងក្នុងភូមិរស់នៅស្និទ្ធស្នាលជាមួយគ្នានិងតែងប្រតិបត្តិល្អគោលការណ៍របស់មូលដ្ឋាន ខិតខំរកទទួលទាន។ បណ្ដាឆ្នាំកន្លង មិនសូវមានយុវជនផ្ដុំគ្នាពេលយប់បង្កឲ្យបាត់សណ្ដាប់ធ្នាប់ ការលេងល្បែង ឆក់លួចនៅមូលដ្ឋានក៏បានកាត់បន្ថយច្រើន។
កត្តាមួយសំខាន់រួមចំណែកធានាសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិឥដ្ឋនោះ គឺការពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ ផ្ដើមពីបណ្ដាកម្មវិធី គម្រោងការឧបត្ថម្ភដីសង់ផ្ទះ លំនៅឋាន បង្កលក្ខណៈឲ្យប្រជាជនក្នុងភូមិបុលទុនពីធនាគារគោលនយោបាយសង្គម។ល។ បានរួមចំណែកបង្កលក្ឋណៈឲ្យប្រជាជនមានប្រភពទុនសម្រាប់ពង្រីកការផលិត ចិញ្ចឹមសត្វ កែលម្អសេដ្ឋកិច្ចគ្រួសារ។ ផ្ដើមពីនោះ ជីវភាពប្រជាជនបានកែលម្អសន្សឹមៗ មិនធ្លាក់ក្នុងអន្លង់អបាយមុខ។
លោកថាច់បាំង លេខាសាខាបក្សភូមិឥដ្ឋបានឲ្យដឹងដោយរីករាយថា៖ ប្រមាណ ៤-៥ ឆ្នាំមកអាយនេះ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិឥដ្ឋស្ថិរភាព ០៥ ឆ្នាំបន្តបន្ទាប់បានទទួលស្គាល់ជាភូមិសុវត្ថិភាពអំពីសន្តិសុខ សណ្ដាប់ធ្នាប់ វិស័យជនបទមានការផ្លាស់ប្ដូរច្រើន។ ផ្លូវថ្នល់តាមភូមិបានកសាងដោយកៅស៊ូ បេតុង បង្កលក្ខណៈងាយស្រួលឲ្យប្រជាជនធ្វើដំណើរទៅមកនិងលក់មុខទំនិញ។ មានអគ្គិសនីប្រើរាល់គ្រួសារ។ ភូមិមានសាលាបឋមសិក្សាមួយខ្នងបានកសាងយ៉ាងសមរម្យសម្រាប់បង្រៀននិងសិក្សា។ ប្រព័ន្ធធារាសាស្រ្តបានជីកស្ដារ និងជីកថ្មី បង្កលក្ខណៈងាយស្រួលក្នុងការទាញយកផលមានប្រសិទ្ធភាពពីតម្លាភាពផលិតស្រូវ។ ស្រូវរដូវសម្រកកន្លងហើយ ទិន្នផលផ្ដល់មធ្យម ០៩ តោនក្នុងមួយហិកតា។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រតែ ២៣ គ្រួ គ្រួសារជិតក្រ ៤០ គ្រួ ចំណែកគ្រួសារក្រៅពីនោះសុទ្ធសឹងមានកម្រិតជីវភាពពីមធ្យមនិងគ្រាន់បើឡើងទៅ៕
ប្រែសម្រួល៖ ថាច់ហ្វាង
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។