03/09/2021 08:54
លោកស្រី តូធីធូយ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយបានឱ្យដឹងថា៖ ចាប់តាំងពីអនុវត្តសារាចររបស់មជ្ឈិម របស់ខេត្ត បង្កើនការបង្ការទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មាមីងលើភូមិសាស្រ្តតែងមានមនោសញ្ចេតនា ក្នុងការជួយចែករំលែកដល់បណ្តាស្ថានភាពលំបាក។ ជាពិសេសគឺបណ្តាស្ថានភាពកំពុងត្រូវការជួយឧបត្ថម្ភ ស្ថានភាពបាត់បង់ការងារធ្វើ។ បណ្តាទង្វើរបស់មាមីងបានបញ្ជាក់ឱ្យ ឃើញថាមានការរួមចិត្តរួមគំនិតជាមួយរដ្ឋអំណាចមូលដ្ឋានធ្វើល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគលើភូមិសាស្រ្ត ប្រជាជនមិនធ្វើដំណើរទៅកន្លែងជាច្រើនដើម្បីទិញបណ្តាប្រភេទ ស្បៀងអាហារ។
បងស្រីគាងធីពេជ្រ(កណ្តាល)រួមជាមួយប្តីជូនអំណោយដល់គ្រួសារក្រីក្រ។
គិតដោយឡែកតែក្នុងលើកអនុវត្តគម្លាតសង្គម មានគ្រួសារមាមីងដែលមានជីវភាពធូរធាជាង ២០ គ្រួ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរលើភូមិសាស្រ្តបានចាត់តាំងជូនអំណោយជាង ២.០០០ ចំណែក ដល់មាមីងក្រីក្រ គ្រួសារលំបាករួមមាន អង្ករ ទឹកស៊ីអ៊ីវ ស្ករ ប៊ីចេង គិតជាតម្លៃទឹកប្រាក់ជាង ៤០០ លានដុង។ល។ គ្រួសារបងស្រីគាងធីពេជ្រ នៅភូមិក្នុងស្រុក ជាគ្រួសារមួយក្នុងចំណោមគ្រួសារតែងយកចិត្ត ទុកដាក់ដល់ជីវភាពរបស់មាមីង ក្រីក្រលើភូមិសាស្រ្ត។ គ្រួសារបងស្រីបានរួមជាមួយបងប្អូនរបស់ខ្លួនជូនអំណោយចំនួន ២៥០ ចំណែក រួមមានអង្ករ មី ប៊ីចេង ទឹកស៊ីអ៊ីវ។ល។ ដល់មាមីងក្រីក្រ ក្នុងអំណោយមួយចំណែកៗគិតជាតម្លៃ ២០០.០០០ ដុង។
បងស្រីគាងធីពេជ្រ បានឱ្យដឹងថា៖ ដឹងបានថាការជូនអំណោយក្នុងពេលនេះ បើសិនមិនថ្លឹងថ្លែងឱ្យបានហ្មត់ចត់នោះនឹងបំពានទៅលើការកំណត់អំពីការបង្ការ ទប់ស្កាត់អាសន្នរោគ ក្នុងនោះមានការផ្តុំគ្នាច្រើន។ ម៉្លោះហើយនៅមុនពេលជូនអំណោយដល់មាមីង គ្រួសារក៏ជម្រាបដល់គណៈកម្មាធិការប្រជាជនឃុំដើម្បីសុំយោបល់ចង្អុលការ។ ក្រោយពេលបានការអនុញ្ញាតរបស់រដ្ឋអំណាចមូលដ្ឋាន ខ្ញុំគោរពតាមយ៉ាងម៉ឹងម៉ាត់បណ្តាការកំណត់អំពីការបង្ការ ទប់ស្កាត់អាសន្នរោគ។ ការចាត់តាំងជូនអំណោយ ចំនួន ២៥០ ចំណែកគឺមិនផ្តុំគ្នាច្រើន មាមីងអញ្ជើញមកទទួលយកអំណោយពីគ្រួសារខ្ញុំតាមលំដាប់ម្នាក់ៗ និងមានការចូលរួមធ្វើជាសាក្សីរបស់រដ្ឋអំណាចមូលដ្ឋាន។ មិនត្រឹមតែលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នេះឡើយ ក្នុងមួយឆ្នាំគ្រួសារខ្ញុំតែងជូនអំណោយដល់បណ្តាស្ថានភាពលំបាកពី ២‑៣ លើក ក្នុងមួយលើកៗជាង ១០០ ចំណែកដល់មាមីងនៅក្នុងភូមិ។
លោកស្រីតូធីធូយ៉ឹង បានឱ្យដឹងបន្ថែមទៀតថា គ្រួសារបងស្រីគាងធីពេជ្ររស់នៅស្រុះស្រួលជាមួយអ្នកជិតខាង បណ្តាគ្រួសារដែលលំបាកត្រូវការគ្រួសារបងស្រីជួយឧបត្ថម្ភនោះ បងស្រីស្ម័គ្រចិត្តជួយឧបត្ថម្ភដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព។ ក្នុងបណ្តាលើកបំផុសចលនាកសាងបណ្តាចលនាបង្កបណ្តាមូលនិធិនៅមូលដ្ឋាន គ្រួសារបងស្រីតែងសកម្មរួមបំពេញ ជួយឱ្យភូមិសម្រេចតាមកម្រិតផែនការ ដាក់ចេញ។
បច្ចុប្បន្ន ការងារសប្បុរសធម៌សង្គមចែករំលែកការលំបាកដល់បណ្ដាស្ថានភាពលំបាក បានក្លាយជាចលនារួមរបស់បណ្តាគ្រួសារដែលមានលក្ខណៈស្មារតី “ជួយគ្នានៅគ្រាក្រ”ដើម្បីរួមគ្នាឆ្លងកាត់មហាសន្នរោគ។ ចំនួនលេខដែលយើងខ្ញុំក្ដាប់បានខាងលើនេះចំពោះតែបណ្តាគ្រួសារជូនអំណោយដោយចំនួនរាប់សិបចំណែកដល់ទៅរាប់រយចំណែក និងមានការជម្រាបជូនដំណឹងដល់រដ្ឋអំណាចមូលដ្ឋាន ។ ទន្ទឹមនឹង នោះ នៅមានបណ្តាគ្រួសារ “បានតិចឧបត្ថម្ភតិច” តាមសមត្ថភាពរបស់ខ្លួនជាមួយបំណងជួយគ្នាឆ្លងកាត់ដំណាក់កាលលំបាកនេះ គាប់ជួនមាមីងដាំបានផលបន្លែ ហើយឮថាមានបណ្តាគ្រួសារលំបាកមានតម្រូវការនោះ ពួកគាត់មិនលក់ឡើយ គឺយកទៅជូនដល់បណ្តាគ្រួសារលំបាកដើម្បីធ្វើល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគ “នរណានៅទីណានៅទីនោះ” មិនចាកចេញទៅមូលដ្ឋានដទៃដោយហេតុតែមានតម្រូវការពីស្បៀងអាហារ៕
អត្ថបទ-រូបថត៖ សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។