07/09/2021 09:27
នេសាទករពិនិត្យនាវាត្រៀមបម្រុងចេញទៅទាញយកជលផល។ រូបថត៖ ថាញ់ញ៉ា
បណ្តាក្រុមនាវាសុវត្ថិភាពធ្វើសកម្មភាពលើមូលដ្ឋានស្ម័គ្រចិត្ត សមភាព ត្រូវតាមក្រិត្យច្បាប់ ក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹកការពារព្រំដែនលេខ ០២ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ចូលរួមក្រុមនាវាសុវត្ថិភាពបណ្តាម្ចាស់មធ្យោបាយ និងនាវិកបានកងទ័ពជើងទឹកការពារព្រំដែនលេខ ០២ បំពាក់បំប៉នចំណេះដឹងជំនាញ ចំណេះដឹងបច្ចេកទេស គ្រប់គ្រង ប្រើប្រាស់បណ្តាមធ្យោបាយនាវា ចែករំលែកបទពិសោធន៍ក្នុងការធ្វើដំណើរចេញទៅសមុទ្រ បំពាក់បំប៉នអំពីលទ្ធភាពក្តាប់ព័ត៌មាន ស្ថានភាពលើសមុទ្រ និងស្ថានភាពអាកាសធាតុ។ កងទ័ពជើងទឹកការពារព្រំដែនលេខ ០២ តែងផ្សព្វផ្សាយ ជ្រួតជ្រាបបណ្តាខ្លឹមសារអំពីច្បាប់សមុទ្រវៀតណាម ច្បាប់ការពារព្រំដែនវៀតណាម។ ផ្សព្វផ្សាយ ចលនានេសាទករមិនបំពានតំបន់សមុទ្ររបស់ប្រទេសក្រៅពេលទាញយកផល នេសាទជលផល។ ផ្សព្វផ្សាយអំពីខ្លឹមសារបង្ការ ទប់ស្កាត់ការចេញ ចូលមកប្រទេសដោយខុសច្បាប់ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ផ្តល់ព័ត៌មានទាន់ពេល ដាច់ខាតមិនឲ្យដៃចំពោះសកម្មភាពចេញ ចូលមកប្រទេសដោយខុសច្បាប់ បណ្តាម្ចាស់មធ្យោបាយ និងបណ្តានាវិកបានផ្សព្វផ្សាយ ក្រើនរំលឹកអំពីបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
តាមវរសេនីយ៍ទោ គឹមតឹងអ៊ុក ស្នងការនយោបាយកងទ័ពជើងទឹកការពារព្រំដែនលេខ ២ បណ្តាក្រុមនាវាសុវត្ថិភាពក្នុងពេលសកម្មភាពទាញយកផល នេសាទលើសមុទ្រក៏រួមចំណែកអនុវត្តចលនាមហាជនការពារផ្លូវសមុទ្រ បង្គោលព្រំដែនដែលគណៈបញ្ជាការកងទ័ពការពារព្រំដែនបំផុសចលនា។ បណ្តាក្រុមនាវាសុវត្ថិភាពរួមជាមួយបណ្តាកងកម្លាំងកងទ័ពការពារព្រំដែនប្រយុទ្ធ បង្ការទប់ស្កាត់បណ្តាសកម្មភាពល្មើសច្បាប់លើសមុទ្រ។
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាជិកបណ្តាក្រុមនាវាសុវត្ថិភាពសង្គ្រោះទាន់ពេលនាវា ០៤ គ្រឿងរបស់នេសាទករត្រូវគ្រោះថ្នាក់លើសមុទ្រ។ របាយការណ៍ជូនកងកម្លាំងមានសមត្ថកិច្ចរាប់សិបដំណឹង ក្នុងនោះមាន ១២ ដំណឹងមានតម្លៃពាក់ព័ន្ធដល់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់លើសមុទ្រជួយឲ្យកងកម្លាំងសមត្ថកិច្ចមានវិធានការប្រយុទ្ធទប់ស្កាត់ទាន់ពេល រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់។
លោកត្រឹងវ៉ាំងគ្វី នេសាទករស្នាក់នៅភូមិឌិញអាង ឃុំដុងហាយ ស្រុកយ្វៀងហាយបានឲ្យដឹង កងទ័ពជើងទឹកការពារព្រំដែនលេខ ០២ តែងឧបត្ថម្ភដល់បណ្តាក្រុមនាវាសុវត្ថិភាព និងកំសួលសង្រ្គោះដល់នេសាទករ។ ចាត់តាំងហ្វឹកហាត់ច្រើនវគ្គ អំពីលទ្ធភាពទប់ទល់ជាមួយគ្រោះធម្មជាតិ រក្សាព័ត៌មានទំនាក់ទំនងជួយឲ្យនេសាទករបានសង្រ្គោះទាន់ពេលខណៈដែលមានស្ថានភាពអាក្រក់កើតឡើង។ បណ្តានេសាទករក៏បានហ្វឹកហាត់លើក កម្ពស់សមត្ថភាពបង្ការ បញ្ជៀសព្យុះ លើកកម្ពស់ចំណេះដឹងជូននេសាទករអំពីអធិបតេយ្យភាពសមុទ្រ កោះដ៏ពិសិដ្ឋរបស់មាតុភូមិ សកម្មចូលរួមបណ្តាសកម្មភាពការពារកម្មសិទ្ធិសុវត្ថិភាពព្រំដែនសមុទ្រ។ នាវិកនិងនេសាទករសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងបណ្តាលើកចេញទៅសមុទ្រ និងក្នុងជីវភាពប្រចាំថ្ងៃ។ ព័ត៌មានទំនាក់ទំនងតែងបានរលូន ពេលនាវារបស់នេសាទករជួបបញ្ហាតែងសង្រ្គោះបានទាន់ពេល។
វរសេនីយ៍ទោ គឹមតឹងអ៊ុកបានឲ្យដឹងបន្ថែម ក្រុមនាវាសុវត្ថិភាពបានលើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាព បង្កបានក្តីជំនឿ និងការជិតដិតរវាងកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន និងនេសាទករ បង្កលក្ខណៈងាយស្រួលដើម្បីនេសាទករនឹងនរចិត្តក្នុងការទាញយកផល នេសាទជលផល និងរួមជាមួយកងកម្លាំងកងទ័ពការពារព្រំដែនចូលរួមការពារកម្មសិទ្ធិតំបន់សមុទ្រ។ ថ្វីត្បិតដូច្នោះ អាស្រ័យស្ថានភាពអាសន្នរោគកូវីដ-១៩ រាលដាលស្មុគស្មាញ ម្ល៉ោះហើយការជួបជុំ សំណេះសំណាលផ្ទាល់ជាមួយនេសាទករត្រូវកាត់បន្ថយ យើងខ្ញុំរក្សាការទំនាក់ទំនងជាមួយបណ្តាម្ចាស់នាវា និងនេសាទករដោយបណ្តាឧបករណ៍ព័ត៌មាន ទំនាក់ទំនងសំខាន់គឺតាមរយៈទូរសព្ទដើម្បីសួរសុខទុក្ខស្ថានភាពទាញយកផល នេសាទ របស់នេសាទករ និងក្តាប់ព័ត៌មានស្ថានភាពលើសមុទ្រ”៕
ប្រែសម្រួល៖ តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។