31/08/2021 08:37
ក្នុងនោះ ឃុំតឹងហ៊ុងមាន ៤៦ នាក់ ហ៊ុងហ្វាមាន ៧០ នាក់ កំពុងអនុវត្តចត្តាឡីស័កនៅក្នុងផ្ទះ។ អំណោយមួយចំណែកៗមានទឹកប្រាក់ ២០០.០០០ដុង សរុបទាំងអស់ ២៣.២០០.០០០ដុង។
មុននោះ (ថ្ងៃទី ១៦ សីហា) ថ្នាក់ដឹកនាំធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទសាខាស្រុកទីវកឹងក៏បានជូនថវិកា ៥០ លានដុងដល់គណៈកម្មាធិការប្រជាជនស្រុកនិងជូន ៣៣ លានដុងដល់គណៈកម្មាធិការប្រជាជននៃឃុំ ទីប្រជុំជនទាំង ១១ លើភូមិសាស្រ្តស្រុក ឧបត្ថម្ភសកម្មភាពបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩៕
ថ្នាក់ដឹកនាំស្រុកទីវកឹងទទួលការឧបត្ថម្ភពីធនាគារAgribank។ រូបថត៖ តូវៀង
*កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០២១ តំណាងក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយបានមកស្រុកថ្កូវឧបត្ថម្ភថវិកា ៥០ លានដុងសម្រាប់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ ថវិកានោះអាស្រ័យដោយកម្មាភិបាល បុគ្គលិក និងសមាជិកសហជីពរបស់ក្រុមហ៊ុនចូលរួមវិភាគទានឧបត្ថម្ភ។ បានដឹងថា មុននោះ ក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយបានដកយកថវិកាពីខ្ទង់ចំណាយផលិត ធ្វើអាជីវកម្មឆ្នាំ ២០២១ ចំនួន ៣,៣ ពាន់លានដុង ឧបត្ថម្ភខេត្តត្រាវិញបង្ការ ទប់ស្កាត់ជំងឺ កូវីដ-១៩៕
*កាលពីថ្ងៃទី ២៥ សីហា លោកស្រី ឡេធីគីមជី អនុប្រធានសម្ព័ន្ធពលករខេត្ត អញ្ជើញទៅសួរសុខទុក្ខអំពីស្ថានភាពសុខភាព ជីវភាពសមាជិកសម្ព័ន្ធយុវជន ពលកររបស់បណ្តាក្រុមហ៊ុនដែលរងឥទ្ធិពលអាសន្នរោគកូវីដ-១៩ និងជូនអំណោយ ៥០ ចំណែក សរុបតម្លៃ ១៧,៥០០ លានដុងដល់គណៈប្រតិបត្តិការសហជីពនៃក្រុមហ៊ុនភាគហ៊ុនត្រាបាក់ជូនអំណោយ ១០០ ចំណែក សរុបតម្លៃ ៣៥ លានដុងដល់ក្រុមហ៊ុនភាគហ៊ុនឧសថ TV-Pharm ត្រាវិញ ជូនអំណោយ ២៥០ ចំណែក សរុបតម្លៃ ៨៧,៥ លានដុងដល់សម្ព័ន្ធពលករទីក្រុងត្រាវិញ និងជូនអំណោយ ៥០ ចំណែកតម្លៃ ១៧,៥ លានដុងដល់គណៈប្រតិបត្តិការសហជីពក្រុមហ៊ុនចំកាតកាត់ដេរហុងវៀតត្រាវិញ មានទីស្នាក់ការនៅស្រុកចូវថាញ់ ដើម្បីផ្ញើជូនដល់សមាជិក ពលករមានស្ថានភាពលំបាករបស់បណ្តាក្រុមហ៊ុនអាស្រ័យរងឥទ្ធិពលអាសន្នរោគកូវីដ-១៩។ អំណោយមួយចំណែកៗរួមមាន៖ អង្ករ ១០ គីឡូក្រាម និងគ្រឿងឧបភោគសរុបតម្លៃនៃអំណោយទាំងអស់ ១៥៧,៥ លានដុង។ បណ្តាអំណោយដែលបានជូនខាងលើបានដកហូតពីប្រភពថវិកាសហជីពខេត្តត្រាវិញឧបត្ថម្ភ៕
លោកស្រីឡធីគីមជីឧបត្ថម្ភអំណោយសម្ព័ន្ធពលករ។
*កាលពីថ្ងៃទី ២៤ សីហានាឱកាសនេះ តុលាការប្រជាជនទាំង ០២ ថ្នាក់បានជូនអំណោយ ១០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារត្រូវរងឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ នៅឃុំង៉ាយស្វៀង អំណោយមួយចំណែកៗរួមមាន៖ អង្ករ ១០ គីឡូក្រាម និងគ្រឿងឧបភោគគិតជាតម្លៃ ២០០.០០០ ដុង។ សរុបតម្លៃនៃអំណោយទាំងអស់ ២០ លានដុងអាស្រ័យថ្នាក់ដឹកនាំ បុគ្គលិក ចៅក្រមតុលាការប្រជាជនទាំង ០២ ថ្នាក់ចូលរួមឧបត្ដម្ភ៕
*នៅថ្ងៃទី ២៥ សីហា លោកស្រីវ៉ធីធូអ្វាន់ អនុប្រធានសមាគមសហព័ន្ធនារីខេត្តទៅសួរសុខទុក្ខ និងជូនទឹកដោះ ២២ ធុងដល់សមាគមសហព័ន្ធនារីស្រុកកូវកែដើម្បីផ្ញើជូនដល់កុមារដែលមានស្ថានភាពលំបាកក្នុងតំបន់ហ៊ុមព័ទ្ធ ជម្លៀសអាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ សរុបតម្លៃទឹកដោះជាង ១០ លានដុង៕
*អនុវត្តតាមផែនការលេខ ២៦៩៩ ចុះថ្ងៃទី ២៤ សីហាឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនស្រុកទីវកឹង ស្ដីពីការចាត់តាំងយកគំរូតេស្ដរហ័សនិងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បំពេញបន្ថែម(លើកទី ៩) ដល់បណ្ដាមុខសញ្ញាអាទិភាពលើភូមិសាស្រ្ដស្រុកលើកនេះរួមមាន អ្នកម្ដាយវៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ យុទ្ធជនជំងឺ កម្មាភិបាលចូលនិវត្តន៍ជាអតីតសមាជិកគណៈអចិន្រ្ដៃយ៍បក្សស្រុកនិងអតីតថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកទីវកឹង។
ថ្វីត្បិតដូច្នោះ អាស្រ័យដោយស្ថានភាពសុខភាព ម៉្លោះហើយមានមនុស្ស ៦៤/៧៨ នាក់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងនោះមានម្នាក់បានចាក់ម្ជុលទី ២។
ដូច្នោះ គិតមកដល់ពេលនេះ ស្រុកទីវកឹងមានមនុស្ស ៨.៩៣០ នាក់បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រេច ៨,២៨% ប្រៀបជាមួយចំនួនប្រជាជនទូទាំងស្រុក។ ក្នុងនោះ មានមនុស្ស ៨.៣២៣ នាក់បានចាក់ម្ជុលទី ១ និងមាន ៧០៦ នាក់បានចាក់ម្ជុលទី ២៕
ខាក់លឿង-តឹងតាយ-តូវៀង-ថាច់ហៀង-តឹងង៉ុក-លឺវវូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។