17/08/2021 08:39
ស្រុកបានគ្រោងផែនការនិងផ្ដុំកម្លាំងជំរុញមាំពង្រីកហ្វូងសត្វចិញ្ចឹមសំខាន់ ០៣ ប្រភេទ៖ ជ្រូក គោនិងសត្វស្លាបសម្រាប់ផ្គត់ផ្គង់សាច់ប្រមូលផ្ដុំនៅបណ្ដាឃុំ៖ និញថើយ ផុងថាញ់ ផុងភូ ចូវដៀង ហ្វាតឹង អាងភូតឹង តាមង៉ាយ ហ្វាអឹង និងថុងហ្វា ។
តាមលោកស្រីង៉ូធីហុងងី ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវកែ ខិតខំដល់ឆ្នាំ ២០២៥ ពង្រីកហ្វូងសត្វចិញ្ចឹមលើភូមិសាស្រ្ដស្រុក ចំពោះហ្វូងជ្រូកសម្រេច ១០០.០០០ ក្បាល បសុសត្វប្រមាណ ០១ លានក្បាល ហ្វូងគោសម្រេច ២៥.០០០ ក្បាល។ ក្នុងនេះពង្រីកហ្វូងមាន់និងទាតាមទិសដៅជំនាញផ្គត់ផ្គង់សាច់ ស៊ុត អាទិភាពពង្រីកហ្វូងសត្វចិញ្ចឹមតាមទម្រង់កសិដ្ឋានសុវត្ថិភាពជីវសាស្រ្ដ សុវត្ថិភាពជំងឺ គួរឲ្យចាប់អារម្មណ៍គឺបណ្ដាពូជមាន់ ទាមានគុណភាពខ្ពស់។ អំពីការចិញ្ចឹមគោលើកទឹកចិត្តឲ្យមាមីងកសិករពង្រីកតាមទម្រង់កសិដ្ឋានភ្ជាប់ជាមួយការដាំស្មៅ ដើម្បីធានាផ្គត់ផ្គង់គ្រប់ឲ្យការចិញ្ចឹម អាទិភាពផ្លាស់ប្ដូរពូជគោ លើកកម្ពស់គុណភាពហ្វូងគោ៕
ប្រែសម្រួល៖ លឺវូវ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។