16/02/2024 14:30
សមមិត្ត ឡេវុាំហាំង ថ្លែងសុន្ទរកថានារាត្រីអំណរចូលឆ្នាំថ្មីយ៉ាបទិន។ រូបថត៖ បាធី
កាលពីរាត្រីថ្ងៃទី ០៩ ខែកុម្ភៈ (ត្រូវនឹងថ្ងៃសុក្រ ១៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧) ស្ថិតនៅនឹងទីលានមជ្ឈមណ្ឌល សន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញចាត់តាំងពិធីទទួលឆ្នាំថ្មីយ៉ាបទិន ២០២៤។
បណ្តាសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹមមិញ ដាំង អនុលេខាបក្សខេត្ត ង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាសមមិត្តសមាជិកអចិន្ត្រៃយ៍បក្សខេត្ត កម្មាភិបាលចូលនិវត្តន៍ អតីតថ្នាក់ដឹកនាំខេត្ត តំណាងបណ្តាមន្ទីរ គណៈ ផ្នែកខេត្តរួមជាមួយនឹងប្រជាជនខេត្តត្រាវិញអញ្ជើញចូលរួមយ៉ាងច្រើនអធិក។
កម្មវិធីសិល្បៈដោយមានឈុតសម្តែង វិសេសវិសាលជាង ២០ ឈុតជាមួយនឹងបធានបទស្ងើចសរសើរបក្ស កុម្មុយនិស្ត វៀតណាម ស្ងើចសរសើរអ៊ំហូ ស្ងើចសរសើរភាពផ្លាស់ថ្មី របស់ប្រទេសជាតិ សោភ័ណភាពនិទាឃរដូវមាតុភូមិត្រាវិញ។ល។
ស្ថិតក្នុងរាត្រីទទួលឆ្នាំថ្មីនេះ សមមិត្តឡេវ៉ាំហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានលិខិតប្រសិទ្ធពរឆ្នាំថ្មីរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ និទាឃរដូវយ៉ាបទិនឆ្នាំ ២០២៤ គឺជាការវាយតម្លៃ គំនូសបញ្ជាក់ជាងពាក់កណ្តាលអាណតិ្តកាល អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញខិតខំបញ្ចេញកម្លាំង ប្តេជ្ញាចិត្តអនុវត្តសម្រេចជោគជ័យគោលដៅភារកិច្ចឆ្នាំ ២០២៤ និងគោលដៅមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ដែលបានដាក់ចេញ ខិតខំលើកស្ទួយត្រាវិញសម្រេចជនបទថ្មីមុនឆ្នាំ ២០២៥។
បណ្តាតំណាងចូលរួម។ រូបថត៖ បាធី
អំណរនិទាឃរដូវថ្មី ក្តីជំនឿថ្មី ថាមពលថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង អំពាវនាវទូទាំងប្រជាជន ទូទាំងកងទ័ពខេត្តយើង បណ្តាអ្នកមានស្រុកកំណើតមាតុភូមិត្រាវិញកំពុងរស់នៅ បំពេញការងាររៀនសូត្រនៅក្រៅខេត្ត និងក្រៅប្រទេសគប្បីបន្តអនុវត្តគោលលំនាំ “សាមគ្គី-ក្រឹត្យវិន័យ-ធ្វើសកម្មភាព-ច្នៃប្រតិដ្ឋ-ទម្លុះទម្លាយឆ្ពោះទៅមុខ-អភិវឌ្ឍន៍” រួមកម្លាំងកាយ កម្លាំងចិត្តឆ្លងកាត់ការ ទុក្ខលំបាក សាកល្បង បញ្ចេញកម្លាំងប្រឡង ប្រណាំងពលកម្ម ផលិត ធ្វើអាជីវកម្ម អនុវត្តប្រិតសំចៃ អនុវត្តសេចក្តីប្រាថ្នាកសាងមាតុភូមិត្រាវិញសម្បូណ៌រុងរឿង សុភមង្គល។ ទន្ទឹមនឹងនោះ ប្រសិទ្ធពរដល់ជនរួមជាតិទាំងមូលសមមិត្តប្រកបដោយក្តីរីករាយ សុខភាពមាំមួន សុភមង្គល និងជោគជ័យ។
បញ្ចប់កម្មវិធីគឺជាឈុតបាញ់កាំជ្រួចភ្លឺចិញ្ចាចព្រោងព្រាតព្ធដ៏វេហាស៍បង្កជាបរិយាកាស សប្បាយរីករាយ មោទនភាពក្តីសង្ឃឹមថ្មី សម្ទុះ ជំរុញថ្មី ជោគជ័យថ្មី៕