14/02/2025 14:54
បណ្ដាតំណាងចូលរួមពិធីទទួល-ប្រគល់ទ័ពនៅទីផ្សាររួមខេត្តយ្វៀងហាយ។ រូបថត៖ ថាញ់ញ៉ា
ទីផ្សាររួមខេត្តយ្វៀងហាយគឺជាអង្គភាព បានជ្រើសចាត់តាំងចង្អុលការពិធីប្រគល់ និងទទួលទ័ពខេត្តត្រាវិញឆ្នាំ ២០២៥។ អញ្ជើញ ចូលរួមពិធីនេះ មានបណ្ដាសមមិត្ត៖ ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត វរសេនីយ៍ឯក ផាមហុងថាំង អធិការភ័ស្តុភារ-បច្ចេកទេសយោធភូមិភាគទី ៩ វរសេនីយ៍ឯក ត្រឿងថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត មេបញ្ជាការដ្ឋានយោធាខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ គ្រួសារ សាច់ញាតិ និងបណ្ដានវយោធិននៃទីផ្សាររួមខេត្តយ្វៀងហាយ។
សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បំពាក់កម្រងផ្កាជំរុញទឹកចិត្តយុវជន។ រូបថត៖ ថាញ់ញ៉ា
ឆ្នាំ ២០២៥ ខេត្តត្រាវិញបានប្រគល់ជូនភាគកម្រិតជ្រើសរើស កោះហៅពលរដ្ឋ ១.២២៧ រូប បំពេញកាតព្វកិច្ច ក្នុងនោះ មានពលរដ្ឋ ៩០១ រូប បំពេញកាតព្វកិច្ចយោធាបណ្ដាអង្គភាព៖ កងពល លេខ ៩ អង្គភាពទ័ពធំលេខ ៤។ កងពលធំលេខ ៨ យោធភូមិភាគទី ៩ បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងពលរដ្ឋ ៣២៦ នាក់បំពេញកាតព្វកិច្ចនគរបាលប្រជាជន។
បណ្ដាមូលដ្ឋានអនុវត្តល្អការងារក្ដាប់ប្រភពយុវជនក្នុងអំឡុងអាយុ ១៧ និងយុវជនក្នុងអំឡុងអាយុកាតព្វកិច្ចយោធាយុវជនអាយុ ១៧ ឆ្នាំចុះ ឈ្មោះ ៧.៥៤៥/៧.៥៤៥ រូប គ្រប់គ្រងប្រភព ពលរដ្ឋក្នុងអំឡុងអាយុកាតព្វកិច្ចយោធាចំនួន ៣៨.៣៣១ រូប។
ក្រុមប្រឹក្សាកាតព្វកិច្ចយោធា (ថ្នាក់ឃុំ ថ្នាក់ស្រុក) អនុវត្តការផ្ដល់សច្ចាប័នពលរដ្ឋក្នុងអំឡុងអាយុបំពេញកាតព្វកិច្ចយោធានៅថ្នាក់ទាំង ២ តាមនី តិវិធី ធានាជាចម្ហ ប្រជាធិបតេយ្យ សមភាព។ តាមរយៈពិនិត្យផ្ដល់សច្ចាប័ន មានពលរដ្ឋ ៦.០៦៤ រូប គ្រប់លក្ខណៈទៅបំពេញកាតព្វកិច្ចយោធា។ ចាត់ តាំងពិនិត្យសុខភាពកាតព្វកិច្ចយោធាជូនយុវជន ៣.៥០៧ រូប លទ្ធផល មានពលរដ្ឋ ១.៤១១ រូបគ្រប់សុខភាពទៅបំពេញកាតព្វកិច្ចយោធា។ ឆ្នាំ ២០២៥ ទីផ្សាររួមខេត្តយ្វៀងហាយ ទទួលបានការប្រគល់ជូនភាគកម្រិតជ្រើស កោះហៅពលរដ្ឋ ៧០ រូបបំពេញកាតព្វកិច្ច ក្នុងនោះ មានពលរដ្ឋ ៤៤ នាក់បំពេញកាតព្វកិច្ចយោធា និងពលរដ្ឋ ២៦ នាក់អនុវត្តកាតព្វកិច្ចនគរបាលប្រជាជន។
សមមិត្ត យឿងវុាំងត្រេវលេខាគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយបំពាក់កម្រងផ្កាឲ្យនវយោធិន។ រូបថតៈថាញ់ញ៉ា
ថ្លែងយោបល់ក្នុងពិធីប្រគល់ និងទទួលទ័ព សមមិត្ត ង្វៀងត្រុងញ៉ឹង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីផ្សាររួមខេត្តយ្វៀងហាយ ជឿជាក់ថាបណ្ដានវយោធិននឹងពង្រីកប្រវេណីរបស់មាតុភូមិទីផ្សាររួមខេត្តយ្វៀហាយវីរភាពប្រវេណីត្រចះត្រចង់ របស់អ្នកជារៀមច្បងពង្រីកអត្តចរិតល្អល្អះនៃ “កងទ័ពអ៊ំហូ” “ស្មោះត្រង់ជាមួយជាតិកតញ្ញូជាមួយ ប្រជាជន ភារកិច្ចណាក៏ធ្វើសម្រេចក្ដីលំបាកណា ក៏ពុះពារ បច្ចាមិត្តណាក៏វាយឈ្នះ” ដើម្បីប្រទេសជាតិ ដើម្បីបម្រើប្រជាជន។
ប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត យ្វៀងហាយ សំណូមពរគណៈកម្មាធិការបក្ស រដ្ឋ អំណាចគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីផ្សាររួមខេត្ត បណ្ដាគណៈ ផ្នែក និងអង្គការចាត់តាំងនយោបាយ-សង្គម និង ទូទាំងប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ អនុវត្ត ល្អគោលនយោបាយយោធាសមរភូមិក្រោយ៕ ប្រែសម្រួល៖ សម្បត្តិ