• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សំណេះសំណាលរបស់និស្សិតស្នាក់នៅមកក្នុងសាលា

10/09/2021 09:17

អាសន្នរោគកូវីដ‑១៩ ប្រែប្រួលយ៉ាងស្មុគស្មាញចាប់ពីខែមេសាឆ្នាំ ២០២១ មកទល់ពេលនេះ មិនត្រឹមតែឥទ្ធិពលដល់ជីវភាព សុខភាព សេដ្ឋកិច្ចរបស់ប្រជាជនឡើយ នៅទាំងឥទ្ធិពលដល់ការងារបង្រៀន និង រៀនរបស់បណ្តាមូលដ្ឋានអប់រំលើភូមិសាស្រ្តខេត្ត​ត្រាវិញទៀតផង។ ជាមួយមូលហេតុខុសគ្នា និស្សិតមួយចំនួននៃសាលាមហាវិទ្យាល័យត្រា​វិញមិនអាចទៅស្រុកកំណើតបាន ត្រូវស្នាក់នៅមកក្នុងអន្តេវាសិកដ្ឋាន និងតំបន់ផ្ទះសំណាក់​មួយចំនួន បច្ចុប្បន្នមិត្តទាំងនោះជួបការលំបាកយ៉ាងខ្លាំង។

 

បណ្តាចំណែកអំណោយសម្រាលការទុល្ខលំបាកមួយចំណែកដល់និស្សិតត្រាវិញ។ រូបថត៖ ហុងញ៉ុង

បងង្វៀងញ៉ឹកថាញ់ លេខាសម្ព័ន្ធយុវជនសាលាមហាវិទ្យាល័យត្រាវិញបានឱ្យដឹងបច្ចុប្បន្ន និស្សិតភាគច្រើនបានវិលត្រឡប់ទៅកាន់ស្រុកកំណើតសម្រាករដូវវិស្សមកាល និងអនុវត្តការបង្ការ ទប់ស្កាត់អាសន្នរោគ។ ទោះជាដូច្នោះក៏ដោយ នៅមាននិស្សិតជិត ៣០០​ នាក់កំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងបណ្តាបន្ទប់ផ្ទះសំណាក់។ និស្សិតទាំង​អស់កំពុងជួបលំបាកក្នុងជីវភាពពេលទូទាំងខេត្តអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។

ដោយអាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ‑១៩ និស្សិតជាច្រើនធ្លាក់ក្នុងស្ថានភាពលំ​បាក បំផុតគឺក្នុងការប្រជុំជីវភាព បណ្តានិស្សិតត្រូវនៅមកក្នុងអន្តេវាសិកដ្ឋានរបស់សាលា​ក្នុងបណ្តាថ្ងៃគម្លាត។ មិត្តង្វៀងមិញដាំង និស្សិតឆ្នាំទី ៥ ផ្នែកមុខ‑នាសិក‑ទន្តពេទ្យ (ស្រុកកំណើតខេត្តឡឹមដុង)បានឱ្យដឹង៖ ប្អូនមិនទៅស្រុកចាប់ពីក្រោយបុណ្យតេតតឹងស៊ឺវរហូតមកទល់ពេលនេះ។ ​ដើម្បីធានាឱ្យការរៀនសូត្រ ប្អូនជ្រើសយកការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ផ្ទះនៅឆ្ងាយ ម៉្លោះហើយរាល់ពេលទៅផ្ទះម្តងៗបាត់ពេលវេលាយ៉ាងច្រើន ប្រាក់ចំណាយទៅមកក៏បង់​ខាតច្រើន។ បណ្តាថ្ងៃគ្មានកាលបរិច្ឆេទរៀនលើបណ្តាញ ប្អូនចុះឈ្មោះចូលរួមជាមួយ​ក្រុមស្ម័គ្រចិត្តឧបត្ថម្ភការងារចាក់វ៉ាក់សាំងរបស់សាលា។

រីឯមិត្តង្វៀងធីហុងញី និស្សិតឆ្នាំទី ៣ ក៏ជាផ្នែកមុខ‑នាសិក‑ទន្តពេទ្យ(ស្រុកកំណើតខេត្តហូវយ៉ាង) ក៏ជួបលំបាក ពេលនៅក្នុងអន្តេវាសិកដ្ឋានរបស់សាលា។ ហុងញីចែករំលែក៖ “គ្រួសារលំបាក ប្រាក់ចំណូលទាប ម៉្លោះហើយចំនួនប្រាក់ដែលម្តាយផ្ញើមកក៏មានការអន់ខ្សោយ។ ពេលវេលាលំបាក ថវិកាស្តួចស្តើង ម៉្លោះហើយត្រូវបន្តឹងការចាយវាយ”។ល។ ជានិស្សិតរហ័សរហួន រួសរាយ តាំងពីខែមេសាឆ្នាំ ២០២១​ មកទល់ពេលនេះ ហុងញីចូលរួមក្រុមស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវ​ជនខេត្តឧបត្ថម្ភប្រជាជនផ្តល់ដំណឹងសុខាភិបាលនៅប៉ុស្តិ៍ស្ពានកោចៀង។

មានមូលហេតុជាច្រើនដើម្បីបណ្តាមិត្តនិស្សិតច្រើនរូបនៅមកអន្តេវាសិកដ្ឋាន ទន្ទឹមជាមួយការធានាសុវត្ថិភាពពេលមិនធ្វើដំណើរតាមទូកឡានទៅស្រុកកំណើត បន្ថយការធ្វើដំណើរទៅមក។ និស្សិតភាគច្រើននៅមកក្នុងសាលាពីព្រោះមានការងារធ្វើ​បន្ថែម ឬក៏ប្រមូលផ្តុំឲ្យការរៀនសូត្រ។ ដើម្បីឧបត្ថម្ភឱ្យនិស្សិតឆ្លងកាត់ការលំបាក សម្ព័ន្ធយុវជនសាលាបានបំផុសចលនាបណ្តាសប្បុរសជន បណ្តាអង្គការ បុគ្គល ជូនអំ​ណោយជាង ១៨០ ចំណែក គិតជាតម្លៃជាង ៣៦ លានដុង។ និស្សិតទាំងអស់ ដែលនៅមកក្នុងអន្តេវាសិកដ្ឋាន ជានិស្សិតនៅក្រៅខេត្ត មានស្ថានភាពគ្រួសារលំបាក ការប្រជុំជីវភាព សំខាន់គឺពឹងលើគ្រួសារឧបត្ថម្ភ និងប្រាក់ខែទៅធ្វើការបន្ថែម។ ប៉ុន្តែអាស្រ័យអាសន្នរោគ បណ្តាមូលដ្ឋានអាជីវកម្មត្រូវបិទ​ទ្វារ និស្សិតទាំងនោះគ្មានការងារធ្វើ គ្មានប្រាក់ចំណូល បណ្តាអំណោយ ទោះជាមិនធំដុំក៏ដោយ ប៉ុន្តែក៏បានជួយបណ្តានិស្សិតឆ្លងកាត់លំបាកមួយចំណែក។

ក្រៅពីការងារបំផុសចលនាឧបត្ថម្ភបណ្តានិស្សិតនៅអន្តេវាសិកដ្ឋាន សម្ព័ន្ធយុវជនសាលាមហាវិទ្យាល័យត្រាវិញនៅទាំងបំផុសចលនាសហការជាមួយបណ្តាអង្គភាពអនុវត្តកម្មវិធី “ដំណក់ទឹកដោះជូនប្អូន” ឆ្លងតាមរយៈនោះ ជូនទឹកដោះបានជាងចំនួន ៥០.០០០ កំប៉ុងដល់កុមារលើភូមិសាស្រ្តខេត្តត្រាវិញត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩។ បំផុសចលនាជូនក្បាំងមុខ ៣០០ គ្រឿងដល់ស្រុកយ្វៀងហាយ និងថ្កូវ សរុបតម្លៃបណ្តាអំណោយគិតជាទឹកប្រាក់ជាង ៣០០ លានដុង។

ជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភ និងការរួមដំណើររបស់សម្ព័ន្ធយុវជនសាលា និងសមាគមនិស្សិតសាលា រួមជាមួយការចែករំលែក ជំរុញទឹកចិត្ត បន្តកម្លាំងរបស់បណ្តាស្ថាប័ន អង្គភាព សប្បុរសជន សង្ឃឹមថាបណ្តាមិត្តនិស្សិត​ឆ្លងកាត់បានដំណាក់កាលលំបាកនៅចំពោះមុខ និងបន្តរៀនសូត្រល្អក្រោយពេលមហាសន្ន​រោគ កូវីដ‑១៩ បានទប់ស្កាត់៕

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.