• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

លោកគាងជុង​ អស់ពីចិត្តចំពោះបុព្វហេតុបណ្ដុះបណ្ដាលធនធានមនុស្ស

24/11/2020 09:05

ទោះបីស្ថិតក្នុងតួនាទីណាក៏ដោយ គាត់តែងបំពេញតួនាទីនោះបានល្អជានិច្ច។

លោកគាងជុង។

     ជិត ៣៥ ឆ្នាំធ្វើជាគ្រូបង្រៀនក្នុងនោះមានរយៈកាល ២៩ ឆ្នាំ ទទួលនាទីជាអ្នកគ្រប់គ្រងតាំងពីចាងហ្វាងរង រហូតដល់ចាងហ្វាងសាលាបឋមសិក្សាចូវដៀង ឃុំចូវដៀង ស្រុកកូវកែ។ ពេលចូលនិវត្តន៍ (ឆ្នាំ ២០០៩) លោកគ្រូនៅតែបន្តការងារបណ្តុះបណ្តាលប្រភពធនធានមនុស្ស ដោយទទួលនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំចូវដៀង។ 
       លោកគាងជុងកើតឆ្នាំ ១៩៤៩ នៅភូមិមាត់ ព្រៃ ឃុំហ្វាឡើយ ស្រុកចូវថាញ់។ ឆ្នាំ ១៩៧៥ លោកគ្រូរៀនចប់មធ្យមសិក្សាជំនាញផ្នែកគរុកោសល្យ ៩ + ៣ នៅសាលាមហាវិទ្យាល័យគរុកោសល្យបច្ចេកទេសវិញឡុងរួចក៏បានមកបង្រៀននៅសាលាបឋមសិក្សាចូវដៀង (អា) ស្ថិតនៅភូមិព្រើម ឃុំចូវដៀង ស្រុកកូវកែ។ ដើម្បីបង្កើនចំណេះដឹងមុខជំនាញ លោកគ្រូ បង្រៀនបណ្ដើរ រៀនបន្តមធ្យមសិក្សាជំនាញផ្នែកគរុកោសល្យ ១២ + ២ បណ្ដើរ ហើយប្រឡងបញ្ចប់ថ្នាក់នៅឆ្នាំ ១៩៧៨។បំពេញការងារនៅទីនេះមិនយូរប៉ុន្មាន លោកគ្រូបានរៀបការជាមួយបងស្រីថាច់ធីភឿន នៅភូមិព្រើម រហូតមកទល់ពេលនេះ។
       ឆ្នាំ ១៩៧៥ ជាដំណាក់កាលដែលប្រទេសជាតិទើបបានរំដោះ  ម៉្លោះហើយ មូលដ្ឋានសម្ភាររបស់សាលាបឋមសិក្សាចូវដៀង (អា) នៅខ្វះច្រើន។ សាលាមានតែ ០៣ បន្ទប់រៀនសង់លើ ផ្ទៃដីជាង ៣៥០ ម៉ែត្រក្រឡា ដែលប្រជាជននៅ មូលដ្ឋានបរិច្ចាគជូន។​ បំពេញការងារនៅទីនេះ ដល់ឆ្នាំ ១៩៧៩ លោកគ្រូបានតែងតាំងជាចាងហ្វាងរងជាចាងហ្វាងសាលាបឋមសិក្សាចូវ ដៀង (អា)។ ទទួលនាទីជាអ្នកគ្រប់គ្រង លោក គ្រូយល់ច្បាស់ពីតម្រូវការរៀនសូត្ររបស់កូនចៅ ប្រជាជននៅមូលដ្ឋាន ជាពិសេសគឺកូនចៅជន ជាតិខ្មែរជិត ១០០% នៅភូមិព្រើម ។ ឆ្នាំ ១៩៨១ លោកគ្រូបានពិគ្រោះជាមួយគ្រួសាររួចបានគ្រួសារយល់ព្រមបរិច្ចាគដី ២.០០០ ម៉ែត្រក្រឡានៅភ្ជាប់នឹងសាលាដើម្បីប្រគល់ឲ្យរដ្ឋវិនិយោគទុនកសាងសាលារៀនឲ្យបានទូលាយ។ អាស្រ័យ បានគ្រួសារលោកគ្រូគាងជុងបរិច្ចាគដី ឆ្នាំសិក្សា ១៩៨១-១៩៨២ សាលាបឋមសិក្សាចូវដៀង (អា) ក៏បានមន្ទីរអប់រំ-បណ្តុះបណ្តាលនិងគណៈកម្មាធិការប្រជាជនស្រុកកូវកែវិនិយោគទុនកសាងបន្ទប់រៀនបន្ថែម ០៧ បន្ទប់និងបន្ទប់ធ្វើការជាច្រើនបន្ទប់ទៀត ឆ្លើយតបតាមតម្រូវការរៀន សូត្រលេងកម្សាន្តរបស់សិស្ស ។ ឆ្នាំសិក្សា ១៩៨៣-១៩៨៤ សាលាបឋមសិក្សាចូវដៀង (អា) ប្តូរឈ្មោះជាសាលាបឋមសិក្សាចូវដៀង (សេ)។
       លោកគ្រូគាងជុងមានប្រសាសន៍ថា៖ ឧបត្ថម្ភ សិស្សរៀនសូត្របានល្អគឺជាក្តីប្រាថ្នាធំបំផុតរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់ពេលឃើញសិស្សជាច្រើនជំនាន់បានរៀនសូត្រ កម្សាន្តសប្បាយក្នុងសាលារៀនដែលគ្រួសារខ្ញុំ បានរួមចំណែកបរិច្ចាគដីកសាង ។ ពេលទំនេរខ្ញុំច្រើនទៅកាន់ សាលាឃើញគ្រូនិងសិស្សខ្នះខ្នែងក្នុងការបង្រៀន និងរៀន ធ្វើឲ្យខ្ញុំនឹកឃើញនូវអនុស្សាវរីយ៍កាល ពីអតីតកាលដែលធ្លាប់ផ្សារភ្ជាប់ជាមួយនឹងសាលានេះ។ ទៅកាន់សាលាម្តងៗគ្រូនិងសិស្សនៅទីនេះ ទទួលស្វាគមន៍ខ្ញុំយ៉ាងស្និទ្ធស្នាលហើយសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះខ្ញុំធ្វើឲ្យខ្ញុំមានមោទនភាពនិងកក់ក្តៅយ៉ាងខ្លាំង ។ លោកគ្រូតាវុាំងណឿ អតីតចាងហ្វាង សាលាបឋមសិក្សាចូវដៀង (សេ) ឲ្យដឹងថា៖ខ្ញុំនិងលោកគ្រូគាងជុងជិតស្និទ្ធគ្នាកាលគាត់ទទួល នាទីជាចាងហ្វាង សាលាបឋមសិក្សាចូវដៀង (សេ)ម៉្លោះ។ពេលគាត់ចូលនិវត្តន៍និងទទួលនាទីជាប្រធានសមាគមជំរុញការសិក្សាក៏នៅតែស្និទ្ធស្នាលដូចដើម។ ម្ល៉ោះហើយខ្ញុំយល់ច្បាស់ពីគុណធម៌ដ៏ថ្លៃថ្នូរបស់គាត់។ ក្នុងរយៈពេល​ទទួលនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំ គាត់តែងចលនាអង្គការចាត់តាំងសប្បុរសជន​ជូនសិក្ខូឧបករណ៍ អាហារូបករណ៍ ដល់សិស្សមិនទុកឲ្យសិស្សណាម្នាក់ឈប់រៀនព្រោះតែខ្វះ​ សិក្ខូបករណ៍ឡើយ ។
         "ធ្វើល្អរមែងទទួលផលល្អ " ទង្វើដែលលោកគ្រូបានធ្វើចំពោះសាលាក៏ដូចជាចំពោះបុព្វហេតុបណ្តុះបណ្តាលប្រភពធនធានមនុស្ស នៅឃុំចូវដៀង លោកគ្រូ បានរដ្ឋជូនលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនច្បាប់។ ពិសេសជាងទៀត លោកគ្រូបានក្រសួងអប់រំនិងបណ្តុះបណ្តាល ជូនអនុស្សារិយយស "ព្រោះបុព្វហេតុអប់រំ " កាលពីឆ្នាំ ១៩៨២ សមាគមជំរុញការសិក្សាមជ្ឈិមជូនអនុស្សារិយយស " ព្រោះបុព្វហេតុជំរុញការសិក្សាជំរុញបញ្ញា"  កាលពីឆ្នាំ ២០១៥៕ 

​ អត្ថបទ-រូបថត៖  សុជា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.