29/11/2021 14:56
អំបុកចុងមីសថ្មី ។
លោកយាយថាច់ធីហាយអាយុ ៧៨ ឆ្នាំនៅភូមិចុងមីសថ្មីបានចែករំលែក៖ របរដាល់អំបុកក្នុងភូមិចុងមីសថ្មី មានការរីកចម្រើនបំផុតគឺ ក្នុងអំឡុងឆ្នាំ ២០០២។ មាមីងនៅទីនេះចាត់ទុក ជារបរប្រពៃណីរកបានប្រាក់ចំណូលទៅតាមរដូវកាល ។ ក្នុងភូមិមានគ្រួសារជិត ២០ គ្រួ ប្រកបរបរដាល់ វាយអំបុក ម្នាក់ៗទទួលបានប្រាក់ចំណូល ក្នុងមួយថ្ងៃបានពី ៨០.០០០-៩០.០០០ ដុង។ ក្នុងបណ្តា ថ្ងៃជិតដល់បុណ្យអកអំបុក គឺមាមីងនៅទីនេះ ដាល់អំបុកដល់ម៉ោង ២-៣ ទៀបភ្លឺ ។ បណ្តា ថ្ងៃនេះក៏ឮសំឡេងអង្រែដាល់ វាយលាន់ឮលាយ ជាមួយសំឡេងសើចសប្បាយ ក្លាយជាបរិយាកាសរីករាយសម្រាប់មាមីងនៅតំបន់ជនបទ។ ចំពោះគ្រួសារដែលមានសមាជិកច្រើន បែរមកវាយដោយ អង្រែវិញដោយរបៀបធ្វើនេះបានអំបុកច្រើនជាង រហ័សជាង។ រួចពីបុណ្យអកអំបុក មានគ្រួសារខ្លះ ប្តូរទៅរករបរផ្សេង ពីព្រោះបរិមាណប្រើប្រាស់ អំបុកនៅកន្លែងផ្សេងៗសុទ្ធសឹងអស់មានភាព “ស្វាហាប់”។ ទោះជាដូច្នោះក៏ដោយ ក៏មានគ្រួសារខ្លះ នៅតែរក្សារបរនេះទាំងប្រាំងវស្សាទៅតាមការដាក់ទំនិញដើម្បីបម្រើដល់ទីផ្សារនៅកន្លែងផ្សេងៗ។ភាពល្បីរន្ទឺនៅទីនេះគឺព្រោះតែផលិតផលអំបុករបស់មាមីងខ្មែរភូមិចុងមីសថ្មីបង្កបានរសជាតិឈ្ងុយឆ្ងាញ់។ អង្គុយលក់អំបុកនៅផ្សារត្រាវិញ បងស្រីត្រឹងធីយ៉ឹង តែងឧទ្ទេសនាមជូនភ្ញៀវអំពីផលិតផលនេះមានប្រភពមកពីភូមិចុងមីសថ្មី។ បងស្រីត្រឹងធីយ៉ឹង បានឱ្យដឹងថា៖ អំបុកចុងមីសថ្មី បានមនុស្សជាច្រើនចូលចិត្តពីព្រោះ មានរសជាតិឆ្ងាញ់ ទាក់ទាញបានភ្ញៀវអ្នកដំណើរ ភាគច្រើន ចូលទិញបង្កបានកិត្យានុភាពចំពោះ ផលិតផលអំបុកចុងមីសថ្មី ។
បច្ចុប្បន្ន អំបុកមួយគីឡូក្រាមតម្លៃពី១៧.០០០ -១៨.០០០ ដុង។ អាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ ១៩ ភូមិចុងមីសថ្មីនៅមានគ្រួសារប្រកបរបរដាល់វាយអំបុកក្នុងបណ្តាថ្ងៃកំពូលតែប្រមាណ ៦ គ្រួសារប៉ុណ្ណោះ បើសិនប្រៀបធៀបជាមួយឆ្នាំ ២០២០ ថយចុះដល់ទៅ ៧ គ្រួសារ។
ក្នុងបណ្តាថ្ងៃជិតដល់បុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ ធ្វើដំណើរទៅកាន់ភូមិចុងមីសថ្មី ឱ្យតែដល់ម៉ោង ២-៣ ទៀបភ្លឺគឺចាប់ផ្តើមឮសំឡេង អង្រែដាល់វាយអំបុកពីផ្ទះនេះ ឆ្លងទៅផ្ទះនោះ។ គ្រួសារបងសឺនសាង ប្រកបរបរវាយអំបុកច្រើន ឆ្នាំមកបានឱ្យដឹងថា៖ នៅក្នុងបណ្តាថ្ងៃធម្មតា តម្រូវការប្រើប្រាស់អំបុកយ៉ាងតិចតួច ម៉្លោះហើយ ពេលមានការដាក់ទំនិញទើបយើងខ្ញុំវាយតាមសំណូមពរ។ ប៉ុន្មានថ្ងៃមកអាយនេះ គ្រួសារទទួល បានលិខិតដាក់ទំនិញ ដោយចំនួនអំបុក ៨០ គី ឡូក្រាម យើងខ្ញុំលៃលកវាយនៅពេលយប់ ដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់ការងារពេលថ្ងៃរបស់គ្រួសារឡើយ។
លោក ង្វៀងថាញ់យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿង បានឱ្យដឹងថា៖ ទោះ បីអំបុកចុងមីសថ្មីមិនទាន់មានផ្នែកសមត្ថកិច្ចផ្ដល់ពាណិជ្ជសញ្ញាជាផ្លូវការក៏ដោយ ប៉ុន្តែដោយសារប្រជាប្រិយភាព និងបទពិសោធន៍របស់មាមីងខ្មែរ ម៉្លោះហើយអំបុករបស់មាមីង ធ្វើឱ្យមនុស្សនៅកន្លែងជាច្រើនដឹងអំពីភោជនាហារនេះ។ ជាច្រើនឆ្នាំ មូលដ្ឋានបានពិនិត្យ ស្រាវជ្រាវ ស្នើគោលនយោបាយឧបត្ថម្ភ ប៉ុន្តែមាមីងនៅទីនេះចាត់ទុកជាមុខរបរមានលក្ខណៈរដូវកាល គ្មានគ្រួសារវិនិយោគ ឧបករណ៍ ដើម្បីបើកទូលាយទ្រង់ទ្រាយបង្កផលិតផលបំបុក។ គិតមកទល់ពេលនេះ បណ្តាគ្រួសារដាល់ វាយអំបុកតែងអនុវត្តតាមរបៀបប្រពៃណី។
ការដែលជនរួមជាតិខ្មែរជ្រើសយកអំបុកសម្រាប់ ពិធីស្តីដណ្តឹង ព្រោះតាមការនិយមរបស់ជនរួមជាតិខ្មែរ អំបុកច្រើនបានធ្វើពីស្រូវដំណើបថ្មី ធ្វើនៅលើដីថ្មី ទុកដូចជាស្រី្តប្រកបដោយព្រហ្មចារិនី។ ហេតុនោះ អំបុកតែងមានវត្តមាននៅក្នុងពិធី នោះ ដើម្បីចាស់ទុំ តំណាងមេបាសងខាងចាត់ជាវត្ថុនិមិត្តមិនអាចខ្វះបាន។ ផ្តើមពីការសម្គាល់ ថាដូច្នោះ រួមជាមួយភាពល្បាញ់ល្បីអំបុកចុង មីសថ្មី កាន់តែមានវត្តមាននៅកន្លែងជាច្រើនទាំងក្នុង និងក្រៅខេត្ត៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។