07/09/2021 09:38
បន្ទាប់ពីបានផ្សព្វផ្សាយ ចលនា មានម្ចាស់ផ្ទះសំណាក់ ៣៧/៤០ កន្លែង (នៅ ០៦ ឃុំ ទីប្រជុំជន) បានឯកភាពមិនយកប្រាក់ឈ្នួល និងបន្ថយប្រាក់ឈ្នួលបន្ទប់ចំពោះកម្មករ ពលករដែលជួលស្នាក់អាស្រ័យចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២១។ កម្រិតបន្ថយក្នុងមួយបន្ទប់ទាបបំផុតក្នុងមួយខែ ១០០.០០០ ដុង និងខ្ពស់បំផុត ៦០០.០០០ ដុង។ គួរចំណាប់អារម្មណ៍ មានផ្ទះសំណាក់ ០៦ កន្លែងមិនយកប្រាក់ឈ្នួលបន្ទប់ពី ០១ - ០៣ ខែដើម្បីជួយកម្មករ ពលករឆ្លងផុតគ្រាលំបាកនេះ។ ចំនួនប្រាក់បន្ថយលើកលែងឲ្យកម្មករ ពលករគិតតាំងពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២១ របស់ផ្ទះសំណាក់ទាំង ៣៧/៤០ កន្លែងនោះ ៩៧.៨៥០.០០០ ដុង៕
ថាញ់ក្វាង-ថាច់ហ្វាង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។